ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែររាប់ម៉ឺននាក់បន្តសម្រុកចេញពីថៃ វិលត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារព្រំដែនអន្តរជាតិដូង

7 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​បន្ត​សម្រុក​ចាក​ចេញពី​ប្រទេស​ថៃ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ដោយ​មានការ​សម្របសម្រួល​ផ្ទាល់​ពី​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ក្រុមការងារ​ពាក់ព័ន្ធ ។…

ខេត្តបាត់ដំបង ៖ ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​បន្ត​សម្រុក​ចាក​ចេញពី​ប្រទេស​ថៃ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ដោយ​មានការ​សម្របសម្រួល​ផ្ទាល់​ពី​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ក្រុមការងារ​ពាក់ព័ន្ធ ។ នេះ​បើ​តាម​លោក​សុខ លូ អភិបាលខេត្ត​បាត់ដំបង ។

នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ នេះ​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​បន្ថែម​ទៀត​បាន និង​កំពុង​សម្រុក​ចាក​ចេញពី​ប្រទេស​ថៃ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ក្រោម​ការ​សម្របសម្រួល និង​ទទួល​ស្វាគមន៍​ប្រកបដោយ​ភាព​កក់ក្ដៅ​ពី​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​លោក​ជំទាវ ព្រមទាំង​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់​ ។ ក្នុង​ឱកាស​នោះ​ឯកឧត្តម សុខ លូ និង​លោក​ជំទាវ បាន​អញ្ជើញ​ផ្ដល់​អាហារ​សម្រន់ និង​ទឹក​សុទ្ធ​ដល់​ពលករ​ផង​ដែរ ។

ឯកឧត្តម សុខ លូ បាន​ថ្លែង​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មាន​ពលករ​ខ្មែរ​ជាង​៦០​ម៉ឺន​នាក់ ហើយ​បាន​ចាក​ចេញពី​ប្រទេស​ថៃ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ក្រោម​ការ​សម្របសម្រួល និង​យកចិត្តទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ពាក់ព័ន្ធ​គ្រប់​ផ្នែក​ទាំងអស់ ។

ឯកឧត្តម សុខ លូ ថ្លែង​សង្កត់ធ្ងន់​ថា សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​យកចិត្តទុកដាក់ និង​ផ្ដល់​រថយន្តក្រុង​រាប់រយ​គ្រឿង​ដើម្បី​ដឹក​ជញ្ជូន​បងប្អូន​ពលករ​ខ្មែរ​ទៅ​ដល់​ស្រុក​កំណើត​រៀង​ៗ​ខ្លួន​វិញ​ប្រកបដោយ​សុខ​សុវត្ថិភាព ។

ពលករ​ខ្មែរ បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​ដែល​បាន​វិល​ត្រឡប់​មក​ដល់​ស្រុក​កំណើត​វិញ​ដោយ​មានការ​ទទួល​ស្វាគមន៍​កក់ក្ដៅ ។ ពលករ​ខ្មែរ​ថ្លែងអំណរគុណ​ដល់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ និង​ផ្ដល់​រថយន្តក្រុង​សម្រាប់​ដឹក​ជញ្ជូន​ទៅ​ដល់​ស្រុក​កំណើត​ដោយ​ឥត​គិតថ្លៃ​។

សូម​រំលឹក​ថា ជា​បន្តបន្ទាប់ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ណែនាំ​ដល់​អាជ្ញាធរ មន្ត្រី​ជំនាញ កងកម្លាំង និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​កំពុង​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​បង្ក​លក្ខណៈ​ងាយស្រួល​និង​ជួយ​សម្របសម្រួល​ដំណើរ​វិល​ត្រឡប់​របស់​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ