ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋភៀសខ្លួនជាង១ពាន់គ្រួសារ ​ទទួលបានគ្រឿងឧបភោគបរិភោគពីសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម​

16 ម៉ោង មុន

ខេត្តឧត្តរមានជ័យ៖ ពលរដ្ឋភៀសខ្លួនជាង១ពាន់គ្រួសារ នៅជំរំក្នុងខេត្តឧត្តរមានជ័យ ទទួលបានគ្រឿងឧបគោគបរិភោគពីសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម។ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ…

ខេត្តឧត្តរមានជ័យ៖ ពលរដ្ឋភៀសខ្លួនជាង១ពាន់គ្រួសារ នៅជំរំក្នុងខេត្តឧត្តរមានជ័យ ទទួលបានគ្រឿងឧបគោគបរិភោគពីសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម។

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា
​ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥​ ព្រះអង្គបាននិមន្តនាំយកស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋភៀសសឹកជាង ១ ពាន់គ្រួសារ ស្ថិតនៅស្តង់ដំឡូង ក្នុងស្រុកអន្លង់វែង និងនៅអនុវិទ្យាល័យអូរក្រូច ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ស្បៀងអាហារទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ព្រមទាំងសប្បុរសជននានា ដែលបានរួមចំណែកជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលភៀសសឹក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ