ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី,​អ៊ុយ​ក្រែន​វា.យ​ប្រ.ហារ​គ្នា​ស្លា.ប់​២​នាក់​, រ.បួ.​ស​១៣​នាក់ និង​ឆេះ​យន្ត​ហោះ

11 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ​ថ្ងៃ​​នេះ រុស្ស៊ី និង​អ៊ុយ​ក្រែន​ពន្លះ​គ្នា​មួយ​អស់​ដៃ​។ ព័ត៌​មាន​បឋម​បង្ហាញ​ថា​​អ៊ុយ​ក្រែន​ស្លាប់​យ៉ាង​តិច​២​នាក់​ និង​របួស​១៣​នាក់​បន្ទាប់​ពី​រុស្ស៊ី​បញ្ជូន​ដ្រូន​រាប់​សិប​គ្រឿង​ទៅ​វាយ​ប្រហារ​ស្ថានីយ​រថ​ភ្លើង​នៅ​ភាគ​ខាង​កើត​​តាំង​ពី​ព្រឹក​ព្រហាម​តែ​ម្ដង​។ នៅ​ក្នុង​ចំណោម​អ្នក​របួសនៅ​ទី​ក្រុង​ឡូហ្សូ​វ៉ា​នោះ (Lozova)​ក៏​មាន​កុមារ​២​នាក់​ផង​ដែរ​។ ​រុស្ស៊ី​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​នេះ​លើក​នេះ​ខ្លាំង​ជាង​ពេល​ណាៗ​​ទាំង​អស់​។ ទី​ក្រុង​នេះ​ស្ថិត​នៅ​តំបន់​ខាគីវ…

ទី​ក្រុង​ម៉ូស្គូ៖ ​ថ្ងៃ​​នេះ រុស្ស៊ី និង​អ៊ុយ​ក្រែន​ពន្លះ​គ្នា​មួយ​អស់​ដៃ​។ ព័ត៌​មាន​បឋម​បង្ហាញ​ថា​​អ៊ុយ​ក្រែន​ស្លាប់​យ៉ាង​តិច​២​នាក់​ និង​របួស​១៣​នាក់​បន្ទាប់​ពី​រុស្ស៊ី​បញ្ជូន​ដ្រូន​រាប់​សិប​គ្រឿង​ទៅ​វាយ​ប្រហារ​ស្ថានីយ​រថ​ភ្លើង​នៅ​ភាគ​ខាង​កើត​​តាំង​ពី​ព្រឹក​ព្រហាម​តែ​ម្ដង​។ នៅ​ក្នុង​ចំណោម​អ្នក​របួសនៅ​ទី​ក្រុង​ឡូហ្សូ​វ៉ា​នោះ (Lozova)​ក៏​មាន​កុមារ​២​នាក់​ផង​ដែរ​។ ​រុស្ស៊ី​វាយ​ប្រហារ​ទៅ​លើ​ទី​ក្រុង​នេះ​លើក​នេះ​ខ្លាំង​ជាង​ពេល​ណាៗ​​ទាំង​អស់​។

ទី​ក្រុង​នេះ​ស្ថិត​នៅ​តំបន់​ខាគីវ និង​មាន​ប្រជា​ជន​រស់​នៅ​ប្រហែល​៥​ម៉ឺន​នាក់​។ ទី​ក្រុង​នេះ​ត​ភ្ជាប់​ទៅ​ទី​ក្រុង​យុទ្ធ​សាស្ត្រ​ដទៃ​ទៀត​នៅ​អ៊ុយ​ក្រែន​ខាង​កើត​ដោយ​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង​។​​ ​អាជ្ញា​ធរ​អះ​អាង​ថា​រុស្ស៊ី​​បញ្ជូន​ដ្រូន​៣៤​គ្រឿងទៅ​វាយ​ប្រហារ​បណ្ដាល​ឱ្យ​ខូច​ខាត​ស្ថានីយ​រថ​ភ្លើង,​ ខូច​ខាត​​​ដេប៉ូ​មួយ​កន្លែង​​​ និង​ដាច់​ភ្លើង​អគ្គិសនី​​​ប្រហែល​៨០%​ជា​បណ្ដោះ​អាសន្ន​​។

ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់​ៗ​ ​ផ្ទះ​ល្វែង​ ​និង​ផ្ទះ​វីឡាក៏​ខូច​ខាត​មិន​តិច​នោះទេ​។ គេ​ឃើញ​ថា​បំណែក​បេតុង និង​កម្ទេច​កម្ទី​ជា​ច្រើន​ទៀត​រាយ​ប៉ាយ​ពាស​ពេញ​ស្ថានីយ​រថ​ភ្លើង​ដោយ​អានុ​ភាព​នៃ​គ្រាប់​បែក​។​ ​អ្នក​រស់​នៅ​ម្ដុំ​នោះ​ម្នាក់​ប្រាប់​ថា​សម្រាប់​ទី​ក្រុង​ឡូហ្សូ​វ៉ា ហេតុ​ការណ៍​កើត​ឡើង​ថ្ងៃ​នេះ​ពិត​ជា​មិន​ធម្មតា​នោះ​ទេ​។ ជាការ​ពិត កាល​ពី​ពេល​មុន​ក៏​ធ្លាប់​មាន​ការ​​វាយ​ប្រហារ​របៀប​នេះ​ដែរ​។ ប៉ុន្តែ​មិន​ធំ​ដល់​ថ្នាក់​នេះ​ទេ​។

​ប្រធាន​ប្រតិ​បត្តិ​ការ​ស្ថានីយ​អាយ​ស្ម័យ​យាន​នេះ​ប្រាប់​ថា​សមាជិក​របស់​ខ្លួន​ម្នាក់​បាន​ស្លាប់​ និង​បួន​នាក់​ទៀត​រង​របួស​។ ​កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​ថ្លែង​ថា​នៅ​ក្នុង​ចំណោម​ដ្រូន​៤៦​គ្រឿង​ដែល​រុស្ស៊ី​បញ្ជូន​ទៅ​នោះ ខ្លួន​បាញ់​ធ្លាក់​២៩​គ្រឿង​។ រុស្ស៊ី​ក៏​បាន​បាញ់​មីស៊ីល​ផ្លោង​មួយ​គ្រាប់​ផ​ងដែរ​។ ចំណែក​ដ្រូន​១៧​គ្រឿង​ទៀត​​ចែក​ទី​តាំង​គ្នា​វាយ​ប្រហារ​​។

ថ្ងៃ​នេះ​ដដែល​ អ៊ុយ​ក្រែន​ក៏​បាន​វាយ​ប្រហារ​រុស្ស៊ី​យ៉ាង​ខ្លាំង​ក្លា​ផង​ដែរ​​ទៅ​លើ​ប្រទេស​រុស្ស៊ី​។ គោល​ដៅ​ធំ​របស់​អ៊ុយ​ក្រែន​លើក​នេះ​គឺ​មូល​ដ្ឋាន​ទ័ព​អាកាស​រុស្ស៊ី។ អ៊ុយ​ក្រែន​បញ្ជូន​ដ្រូន​ទៅ​បាញ់​យន្ត​ហោះ​រុស្ស៊ី​​៥​គ្រឿង​នៅ​មូល​ដ្ឋាន​ទ័ព​អាកាស​នៃ​តំបន់​គ្រីម៉េ (Crimea)។ ក្នុង​នោះ យន្ត​ហោះ​១​គ្រឿង​ឆេះ​ខ្ទេច​ខ្ទី​អស់ និង​២​គ្រឿង​ទៀត​ខូច​ខាត​។

ការ​វាយ​ប្រហារ​ទៅ​លើ​មូល​ដ្ឋាន​ទ័ព​អាកាស​នៅ​​ទី​ក្រុង​សាគី​នោះ​ (Saky) ​ក៏​វាយ​ចំ​ដេប៉ូ​ស្តុក​ទុក​គ្រាប់​រំសេវ​ផង​ដែរ​។ ​នេះ​​បើ​យោង​តាម​ភ្នាក់​ងារ​សម្ងាត់​អ៊ុយ​ក្រែន ​អែស​ប៊ី​យូ (SBU)​។​ អ៊ុយ​ក្រែន​អះអាង​ថា​ដ្រូន​របស់​ខ្លួន​បាញ់​ខ្ទេច​យន្ត​ហោះ​ទំនើប​របស់​រុស្ស៊ី​ម៉ាក​សឺ​ខយ អែស​យូ ៣០​អែស​អឹម (Sukhoi Su-30SM), ធ្វើ​ឱ្យ​ខូច​ខាត​មួយ​គ្រឿង​ និង​បាញ់​ត្រូវ​យន្ត​ហោះ​ម៉ាក​សឺខយ​ អែស​យូ​២៤​ (Sukhoi Su-24) ពីរ​គ្រឿង (ប៉ុន្តែ​មិន​ខូច​ខាត​ធ្ងន់​ធ្ងរ)៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ