ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​​​សប្បុរស​ជន​​5ម៉ឺន​រៀល​ជូន​លោកយាយ​សួន តែម ​​ដែលឯកោ

12 ឆ្នាំ មុន

ខេត្តកំពត ៖ ​ប្រាក់​អំណោយ​​​​​របស់ក្រុម​ហ៊ុន​ទេស​ចរ​ណ៍​វើល​​ដ៍​​ ផប ​​ចំនួន​៥ម៉ឺន​​រៀល ​ត្រូវ​​បាន​​ភ្នាក់​ងារ​កោះសន្តិ​ភាព​​​នាំ​យក​​ទៅ​ប្រគល់​ជូន​លោកយាយ​​​ សួន តែម ​​អាយុ​៧៨ឆ្នាំ ​​​ដែល​អ្នក​ភូមិ​សង​់​តូប​ឱ្យ​ស្នាក់​នៅ​​ម្នាក់​ឯង​​​​ឯកោ​​ជាប់​​​ផ្លូវ​ ​លំ​ក្នុង​ភូមិស្រែ​​​រោង ឃុំ​​ភ្នំកុង ​ស្រុក​អង្គរ​ជ័យ​​កាលពី​ព្រឹក​ថ្ងៃទី១០ កក្កដា ​​។ ក្នុង​ការ​ផ្តល់​​ប្រាក់​

ខេត្តកំពត ៖ ​ប្រាក់​អំណោយ​​​​​របស់ក្រុម​ហ៊ុន​ទេស​ចរ​ណ៍​វើល​​ដ៍​​ ផប ​​ចំនួន​៥ម៉ឺន​​រៀល ​ត្រូវ​​បាន​​ភ្នាក់​ងារ​កោះសន្តិ​ភាព​​​នាំ​យក​​ទៅ​ប្រគល់​ជូន​លោកយាយ​​​សួន តែម ​​អាយុ​៧៨ឆ្នាំ ​​​ដែល​អ្នក​ភូមិ​សង​់​តូប​ឱ្យ​ស្នាក់​នៅ​​ម្នាក់​ឯង​​​​ឯកោ​​ជាប់​​​ផ្លូវ​​លំ​ក្នុង​ភូមិស្រែ​​​រោង ឃុំ​​ភ្នំកុង ​ស្រុក​អង្គរ​ជ័យ​​កាលពី​ព្រឹក​ថ្ងៃទី១០ កក្កដា ​​។ ក្នុង​ការ​ផ្តល់​​ប្រាក់​សប្បុរស​ធម៌​នេះ​​​ត្រូវ​​អ្នកស្រី​យ៉ែម ​​វណ្ណា ​នៅភូមិ​ស្រែ​រោង ​និងជា​អ្នក​មើលថែ​លោក​យាយ​និយាយថា ​​កាលពី​ប៉ុន្មាន​​ថ្ងៃមុន​នេះ មាន​សប្បុ​រស​ជននៅភ្នំពេញ​​ឃើញ​​​កាសែត​ចុះ​​ផ្សាយ​ ក៏​យក​លុយ​ ​និងសម្ភារ​​​មួយចំនួន​​មក​ប្រគល់​​ដល់​លោក​យាយ​ដែរ ​។ នៅ​ល្ងាច​ថ្ងៃទី៩ ​កក្កដា ​ខាង​កាក​បាទក្រហម​​​ខេត្ត​កំពត​​​ ក៏​បាន​​យក​គ្រឿង​ឧប​ភោគ​ បរិភោគ​​មាន​អង្ករ​ ២៥គីឡូ​ក្រាម ​ប្រាក់​១០ម៉ឺន​រៀល ​ភួយ​១ ​មុង​ កន្ទេល ឆ្នាំ​ង ចាន ​មួយចំនួន​ទៅប្រគល់​​​ជូន​លោក​យាយ​​ដែរ ។

លោក​េមឃុំ​​​ភ្នំ​កុងប្រាប់​ថា ​លោក​យាយ​តែម​​​គ្មាន​កូនចៅ​ទេ ​ហើយ​បើ​ទៅ​នៅ​វត្ត​​​វិញ គឺនៅមិនបាន​ ​ដូច្នេះ​ហើយទើប​គេ​សង់​តូបឱ្យ​នៅ​​​ម្នាក់​ឯង​តាម​បុណ្យ​​កុសល​​របស់គាត់​​​ ។ ថ្មីៗ​នេះ​ខាង​សាខា​កាកបាទក្រហម​​​រួម​នឹង​សប្បុរសជន​​យក​អំណោយ​ជា​ហូរហែ​ជួយ​ដល់​​ជីវិត​ចុង​ក្រោយ​​របស់គាត់ ៕