ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អះអាង​ជា​ថ្មី​ដោះស្រាយ​រាល់​បញ្ហា​ជា​មួយ​ថៃ​ដោយ​សន្តិវិធី ​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ កម្ពុជា​បាន​អះអាង​ជា​ថ្មី​ម្តងទៀត​ ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហាទាំងអស់ តាម​រយៈ​មធ្យោបាយ​ដោយ​សន្តិវិធី តាម​ច្បាប់​អន្តរជាតិ និង​អនុសា​រណៈ​យោគ​យល់​ឆ្នាំ​២០០០ និង​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​ ។ ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​សភាពការណ៍​ព្រំដែន​កម្ពុជា​-​ថៃ​កើតឡើង​ពី​ភាគី​ថៃ…

រាជធានី​ភ្នំពេញ​ ៖​ កម្ពុជា​បាន​អះអាង​ជា​ថ្មី​ម្តងទៀត​ ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហាទាំងអស់ តាម​រយៈ​មធ្យោបាយ​ដោយ​សន្តិវិធី តាម​ច្បាប់​អន្តរជាតិ និង​អនុសា​រណៈ​យោគ​យល់​ឆ្នាំ​២០០០ និង​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​ ។

ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​សភាពការណ៍​ព្រំដែន​កម្ពុជា​-​ថៃ​កើតឡើង​ពី​ភាគី​ថៃ ព្រោះ​បាន​ចង់​រំ​លោ ភ​បំពាន​លើ​ទឹកដី​កម្ពុជា ចំណែក​កម្ពុជា​គ្រាន់តែ​ការពា​រ​ខ្លួន និង​ចង់​រក្សា​ដែន​អធិប​តេ​យ្យ​ខ្លួន​តែ​ប៉ុណ្ណោះ​ ។

ឯកឧត្តម​ ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​លើក​ឡើង​ក្នុង​ស​ន្និសី​ទ​សារព័ត៌​មាន នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា​ ឆ្នាំ​២០២៥​ថា ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​ធ្វើការ​បដិសេធ​យ៉ាង​ដាច់​អ​ង្ហា​ការ ចំពោះ​ការ​ចោទប្រកាន់ គ្មាន​មូលដ្ឋាន​ពី​សំណាក់​ក្រ​សួង​ការ​បរទេស​ថៃ និង​សូម​បំភ្លឺ​ថា​ កម្ពុជា​ពុំ​មែន​ជា​អ្នក​ចាប់​ផ្តើ​ម​ឲ្យ​មាន​ទំនាស់​មក​ដល់​ពេ​ល​បច្ចុប្បន្ន​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ ​កម្ពុជា​បាន​ប្រកាន់​ភ្ជាប់​ជា​និច្ច នូវ​ភាព​អត់ធ្មត់​យ៉ាង​អតិ​ប្ប​រ​មា ​ទោះបី​យោធា​ថៃ​បាន​ធ្វើ​ចំពោះ​មុខ​យ៉ាងណា​ក្តី ។

ឯកឧត្តម​អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​ «​សភាពការណ៍​នៅ​ពេល​នេះ​ គឺ​កើត​ចេញ​អំពី​ការ​ទ​ន្ទ្រា​ន​ចូល​ជា​បន្តបន្ទាប់​របស់​ថៃ​​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា ដែល​ជា​ការ​រំលោភ​បំពាន​លើ​កិច្ច​ព្រមព្រៀង​ដែល​មាន​ពិសេស​នោះ​ អនុសា​រណៈ​ឆ្នាំ​២០០០ និង​ច្បាប់​អន្តរជាតិ​ផ្សេង​ទៀត​»​ ។

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​អ្នកនាំពាក្យ​បន្ថែម​ថា ​ការ​លើក​ឡើង​របស់​ភាគី​ថៃ​អំពី​សិទ្ធិ​ស្វ័យការពារ គឺ​ពុំ​មាន​សំអាង​ច្បាស់លាស់​នោះ​ឡើយ​។​ កងកំលាំង​របស់​កម្ពុជា​បាន​ធ្វើការ​ឆ្លើយ​តប​នឹង​ថៃ ដោយ​សម​ស្រប ដើម្បី​ការពារ​នូវ​អធិបតេយ្យភាព និង​ប្រជាពលរដ្ឋ​ស៊ី​វិល​របស់​ខ្លួន​ បន្ទាប់​ពី​មាន ការ​ទន្ទ្រាន​ចូល​ហើយ​ការ​បាញ់​ផ្លោង​ដោយ​គ្មាន​ហេតុផល​ដោយ​ភាគី​ថៃ​។

លើស​ពី​នេះ​ឯកឧត្តម ជុំ សុន្ទរី​ បាន​គូសបញ្ជាក់​ប្រាប់​ភាគី​ថៃ​​​ថា​ កម្ពុជា​ធ្វើការ​ផ្សាយ​ព័​ត៌​មា​ន​មិន​ពិត​នោះ​ គឺជា​ការ​ប៉ុនប៉ង​ដើម្បី​បង្វែង​កំហុស និង​ការ​ទទួលខុសត្រូវ សម្រាប់​ការ​រំលោភ បំពាន​នូវ​បទ​ឈប់​បាញ់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ ការ​ប្រព្រឹត្តិ​របស់​កម្ពុជា គឺ​ធ្វើ​ស្រប​នឹង​ច្បាប់ អន្តរជាតិ និង​គោលការណ៍​មនុស្សធម៌​អន្តរជាតិ​។

ឯកឧត្តម​បាន​បន្ថែម​ថា ​កងកំលាំងប្រដាប់អាវុធ​កម្ពុជា​ពុំដែល​យក​ប្រជាជន​ធ្វើ​ជា​គោលដៅ របស់ ខ្លួន​ដូចដែល​ថៃ​លើក​ឡើង​ខុស​ពី​ការ​ពិត​នោះ​ទេ​។ កម្ពុជា​តែងតែ​តាំងចិត្ត​និង​គោរព នូវ​បទ​ឈប់ បាញ់​ដែល​សម្រេច​បាន​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស កាលពី​ថ្ងៃ​ទី​២៨​កក្កដា ឆ្នាំ​២០២៥ នៅ​ប្រ ទេស​ម៉ា​ឡេ​ស៊ី ហើយ​កម្ពុជា និង​បន្ត​ចូលរួម​យ៉ាង​សុទ្ធចិត្ត​ក្នុង​ការ​អនុវត្ត ដ៏​ពេញលេញ នូវ​កិច្ចព្រមព្រៀង​នេះ​តាម​រយៈ​យន្តការ​អាស៊ាន​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖ «​ក្រសួងការបរទេស​សូម​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​បង្ក​​រឿង ដោយ​ភាគី​ថៃ ហើយ​ទាមទារ​ឲ្យ​ភាគី​ថៃ​គោរព​ដ៏​ពេញលេញ​នូវ​អធិប​តេយ្យ​​ភាព និង​បូរណភាព ទឹកដី​របស់​កម្ពុជា​ ស្រប​តាម​ធម្មនុញ្ញ​អង្ក​ការ​សហ​ប្រជា​តិ ធម្មនុញ្ញ​អាស៊ាន និង​ច្បាប់​អន្តរជាតិ សូម​ឲ្យ​ឈប់​ជា​បន្ទាន់ នូវ​ការ​បង្ករឿង​ផ្នែក​យោធា ហើយ​សកម្មភាព​ជា​ឯកតោភាគី​ដែ ល​ធ្វើ​ឲ្យ​គ្រោះ ថ្នាក់​ដល់​សន្តិសុខ​ជន​ស៊ី​វិល និង​ភាព​តានតឹង​ថែម​ទៀត​»​។

ឯកឧត្តម​បាន​គូសបញ្ជាក់​បន្ថែម​ទៀត​ថា​៖ «​សូម​ឲ្យ​មាន​ភាព​ស៊ីគ្នា រវៀង​ការ​ប្រកាស​ជា​សា​ធារណៈ និង​ការ​តាំងចិត្ត​របស់​ខ្លួន​ចំពោះ​សន្តិភាព ជាមួយ​និង​សកម្មភាព​ជាក់ស្តែង តាម​រយៈ​ការ​អនុវត្ត​ដោយ​​សុច​រឹត​នូវ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​។ សូម​ឲ្យ​ជៀសវាង​ធ្វើ​ឲ្យ​មា នភា​ព​តានតឹង​កើនឡើង​ថែម​ទៀត និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដែល​គំ​រា ម​កំហែង​នូវ​សន្តិ​ុ​សុខ ដ៏​ផុយ​ស្រួយ និង​ស្ថេ​រ​ភាព​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​»​។

ឯកឧត្តម​លើក​ឡើង​ទៀត​ថា​កម្ពុជា​សូម អះអាង​ជា​ថ្មី​ម្តងទៀត​ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា ទាំងអស់​តាម​រយៈ​មធ្យោបាយ​ដោយ​សន្តិវិធី តាម​ច្បាប់​អន្តរជាតិ និង​អនុសា​រណៈ យោគយល់​ឆ្នាំ​២០០០ និង​កិច្ចព្រមព្រៀង​នូវ​បទ​ឈប់​បាញ់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ