ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូទីន​ត្រៀម​ជួប​គ្នា​ផ្ទាល់​ជា​មួយ​ហ្សេឡិន​ស្គី​ដើម្បី​បញ្ចប់​សង្គ្រាម

14 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ នៅ​ទី​បំផុត លោក​ពូទីន​ត្រៀម​​ទទួល​​ស្វាគមន៍​ដៃ​២​ដើម្បី​ជួប​គ្នា​​ដោយ​ផ្ទាល់​ជា​មួយ​ប្រ​ធា​នា​ធិបតី​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី នៅ​ក្នុង​ពេល​វេលា​ដ៏​សម​គួរ​ណា​មួយ​។ ប៉ុន្តែ​លោក​ដាក់​លក្ខ​ខណ្ឌ​មួយ​។ ​គម្រោង​ជួប​គ្នា​ត្រូវ​តែ​រៀប​ចំ​ឡើង​​​នៅ​ក្នុង​កម្រិត​ជំនាញ​។ ដំណឹង​ស្ដី​ពីលោក​ពូទីន​យល់​ព្រម​ជួប​​គ្នា​នេះ​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ដោយ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ប៉េស្កូស (Peskov)​។…

ទី​ក្រុង​ម៉ូស្គូ៖ នៅ​ទី​បំផុត លោក​ពូទីន​ត្រៀម​​ទទួល​​ស្វាគមន៍​ដៃ​២​ដើម្បី​ជួប​គ្នា​​ដោយ​ផ្ទាល់​ជា​មួយ​ប្រ​ធា​នា​ធិបតី​អ៊ុយ​ក្រែន លោក​ហ្សេឡិនស្គី នៅ​ក្នុង​ពេល​វេលា​ដ៏​សម​គួរ​ណា​មួយ​។ ប៉ុន្តែ​លោក​ដាក់​លក្ខ​ខណ្ឌ​មួយ​។ ​គម្រោង​ជួប​គ្នា​ត្រូវ​តែ​រៀប​ចំ​ឡើង​​​នៅ​ក្នុង​កម្រិត​ជំនាញ​។ ដំណឹង​ស្ដី​ពីលោក​ពូទីន​យល់​ព្រម​ជួប​​គ្នា​នេះ​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ដោយ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ប៉េស្កូស (Peskov)​។

​អ្នក​នាំ​ពាក្យ​រូប​នេះ​កត់​សម្គាល់​ថា​រហូត​មក​ទល់​នឹង​ពេល​នេះ​ក្រុម​ការ​ងារ​ប្រទេស​ទាំង​២​មិន​ទាន់​ចាប់​ផ្ដើម​រៀប​ចំ​គម្រោង​ជួប​គ្នា​កម្រិត​កំពូល​រវាង​លោក​ពូទីន និង​លោក​ហ្សេឡិន​ស្គី​នៅ​ឡើយ​ទេ​។ ចំណុច​មួយ​ទៀត​ លោក​ប៉េស្កូស​មិន​បដិសេធ​ទេ​នូវ​លទ្ធ​ភាព​នៃ​ការ​ជួប​គ្នា​នៅ​សប្ដាហ៍​នេះ​រវាង​លោ​កពូទីន​ជាមួយ​ប្រេសិត​ពិសេស​របស់​លោក​ត្រាំ​គឺ​លោក​ស្ទីវ​វីត​ខូស (Steve Witkoff)។

សូម​រំលឹក​ថា​កាល​ពី​មុន​នេះ​បន្តិច លោក​ពូទីន​អះ​អាង​ថា​លោក​គាំទ្រ​ផែន​ការ​ធ្វើ​ឱ្យ​មាន​សន្តិ​ភាព​យូរ​អង្វែង​នៅ​អ៊ុយ​ក្រែន​។ លោក​និយាយដោយ​ប្រយោល​​សំដៅ​ទៅ​លោក​ត្រាំ។ លោក​ថា​​អ្នក​ខ្លះ​មាន​ចិត្ត​ខឹង​សម្បារ​នឹង​លទ្ធ​ផល​នៃ​ការ​ចរ​ចា​គ្នា​ព្រោះ​ពួក​គេ​រំពឹង​ខ្ពស់​ពេក​។ ជា​ថ្មី​ម្ដង​ទៀត​ លោក​​ពូទីន​បញ្ជាក់​ថា​រុស្ស៊ី​​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​​ជា​ថ្នូរ​នឹង​ការ​បញ្ចប់​សង្គ្រាម​។ មានន័យ​ថា​បើ​មិន​ទាន់​សម្រេច​គោល​ដៅ​របស់​ខ្លួន​ទេ រុស្ស៊ី​មិន​បញ្ចប់​សង្គ្រាម​ជា​ដាច់​ខាត​។ ដូច្នេះ​ចរ​ចា​គ្នា​ចេះ​តែ​ចរ​ចា​ទៅ​។​ ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​ជា​ស្ថា​ពរ​ឡើយ​។

​គេ​នៅ​ចាំ​បាន​ថា​នៅ​ពេល​ផ្ទុះ​សង្គ្រាម​ដំបូង​ៗ អ្វី​ដែល​លោក​ពូទីន​ទាម​ទារ​នោះ​មាន​ដូច​ជា​៖ អ៊ុយ​ក្រែន​ត្រូវ​រក្សា​ខ្លួន​ជា​ប្រទេស​អព្យាក្រិត,​​ អ៊ុយ​ក្រែន​​មិន​ត្រូវ​ចូល​អង្គ​ការ​ណាតូ, អ៊ុយ​ក្រែន​ត្រូវ​ដក​កង​ទ័ព​ពី​តំបន់​ដូញែត លូហាន ខឺសុន និង​ហ្សា​ប៉ូរីហ្សៀ ហើយ​ត្រូវ​ទទួល​ស្គាល់​តំបន់​ទាំង​នេះ​ដែល​ស្មើ​នឹង​២០%​នៃ​ទឹក​ដី​អ៊ុយ​ក្រែន​ជា​ទឹក​ដីរុស្ស៊ី​បូក​បញ្ចូល​ទាំង​តំបន់​គ្រីម៉េ​មួយ​ទៀត​​។​ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​ទស្សនាវដ្ដី​ញូស្វីក និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ