ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ប្រគល់​សិទ្ធិ​ជូន សម្តេច​តេ​ជោ ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ សម្តេច​បវរ​ធិ​បតី​លើ​កិច្ចការ​កងទ័ព និង​កិច្ចការ​ការពារ​ជាតិ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៥​នេះ…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៥​នេះ បាន​ចេញ​ព្រះរាជ​សារ​ប្រគល់​សិទ្ធិ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា លើ​កិច្ចការ​កងទ័ព កិច្ចការ​ការពារ​ជាតិ កិច្ចការ​ការពារ​អធិបតេយ្យ​ជាតិ និង​កិច្ចការ​ការពារ​បូរណភាព​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ព្រះរាជ​សារ​របស់​ព្រះមហាក្សត្រ​បាន​លើក​ឡើង​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ជាទី​រាប់អាន​ដ៏​ខ្ពង់ខ្ពស់ និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត

សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​រាប់អាន​ដ៏​ខ្ពង់ខ្ពស់ និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត

ក្នុង​កាលៈទេសៈ ដែល​ប្រទេស​ជាតិ​កំពុង​ទទួល​រង​នូវ​ការ​រំលោភ​បំពាន និង​ការ​គម្រាមកំហែង​យ៉ាងធ្ងន់ធ្ងរ លើ​បូរណភាព​ទឹកដី​ពី​សំណាក់​យោធា​ថៃ និង​ដោយ​ផ្អែក​តាម​ស្មារតី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ប្រគល់​សិទ្ធិ​ជូន​សម្តេចអគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយ​ឧត្តម សេនីយ៍​ផុត​លេខ​ផ្កាយ​មាស់​៥ និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ ដើម្បី​ធ្វើ​ទំនាក់ទំនង ជាមួយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​កិច្ចការ កងទ័ព កិច្ចការ​ការពារ​ជាតិ កិច្ចការ​ការពារ​អធិបតេយ្យ​ជាតិ និង​កិច្ចការ​ការពារ​បូរណភាព​ទឹកដី ​នៃព្រះរាជាណាចក្រ​កម្ពុជា ។

ព្រះ​ម​ហា្ស​ត្រ ​មាន​ព្រះរាជ​បន្ធូ​ល​ថា​ ៖ “ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ សម្តែង​នូវ​ការ​កោតស្ញប់ស្ញែង និង​កោតសរសើរ​ដ៏​ក្រៃ​លែង ចំពោះ​វីរភាពដ៏​អង់អាច់ ក្លាហាន​របស់​វីរ​យុទ្ធ​ជន​កម្ពុជា​គ្រប់​រូប ដែល​បាន​ប្រយុទ្ធ​តស៊ូ​យ៉ាង​អង់អាច​ក្លាហាន នៅ​ក្នុងសមរភូមិ ដើម្បី​បុព្វហេតុ​ការពារ​ជាតិ ការពារ​ទឹកដី និងការពារ​ប្រជាជន ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​នៅទូ​ទាំង​ប្រទេស ដែល​បាន​រួបរួម​ជា​កម្លាំង​សាមគ្គី​ជាតិ​យ៉ាង​រឹង​មាំ និង​មាន​ឯកភាព​ជាតិ​ខ្ពស់ ក្រោម​ការ ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​សម្តេច​មហា បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដឹកនាំ​កំពូល ក្នុង​ការ​ប្រយុទ្ធ​តស៊ូ​លើ​គ្រប់​សមរភូមិ ទាំង​សមរភូមិ យោធា សមរភូមិ​ការទូត សមរភូមិ​នយោបាយ និង​សមរភូមិ​ច្បាប់ ដើម្បី​ការពារ​ជាតិ ការពារ​អធិបតេយ្យ ជាតិ ការពារ​បូរណភាព​ទឹកដី និង​ការពារ​ប្រជាជន​កម្ពុជា​របស់​យើង “​។

សូម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ និង​ជា​ប្រធាន ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ និង សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា ទទួល​នូវ​សេចក្ដី​រាប់អាន​ដ៏​ខ្ពង់ខ្ពស់ និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត អំពីខ្ញុំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ