រាជធានីភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី០៣ សីហា ២០២៥ ម្ចាស់អាជីវកម្មទិញសិទ្ធិប្រេនប្រេងឥន្ទនៈ ភីធីធី (ខេមបូឌា) ភាគច្រើន បានសម្រេចចិត្តប្រគល់សិទ្ធិជូនលោក ទៀ ស្យាម
ជាតំណាងផ្លូវការ ដើម្បីរំលាយកិច្ចសន្យាតំណាងចែកចាយរវាងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី និងក្រុមហ៊ុន PTT Cambodia ។ ព្រមទាំងរួបរួមកម្លាំងសម្រេចចិត្តបង្កើតប្រេនថ្មី ប្រេនខ្មែរ ជាស្នាដៃបង្កើតដោយកូនខ្មែរ ដែលមានកំរិតស្តង់ដាខ្ពស់ ។
បើតាមប្រភពពីលោក ទៀ ស្យាម
បានឲ្យដឹងថា ម្ចាស់អាជីវកម្មទាំងអស់បានសម្រេចប្តូរឈ្មោះថា «PEACE» ដែលបង្កប់ដោយរយលានអត្ថន័យ ៖
-ពណ៌ក្រហម ជាពណ៌មួយក្នុងទង់ជាតិខ្មែរ ដែលតំណាងទឹកដីកម្ពុជា ប្រៀបបានដូចសញ្ជាតិរបស់ប្រេនដែលបង្កើតដោយកូនខ្មែរ ។
-ពណ៌សរ ឆ្លុះបញ្ជាំងពីភាពបរិសុទ្ធ សុភាព ស្មោះត្រង់ និងសន្តិភាព ប្រៀបបានដូចជាអត្តចរិករបស់ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់សន្តិភាព និងមានចរិកស្មោះត្រង់ ។
-ពណ៌ទឹកប៊ិច ឆ្លុះបញ្ជាំងពីភាពរឹងមាំ ទំនុកចិត្ត និងនិរន្តរន៍ភាព ប្រៀបដូចជាការប្តេជ្ញារបស់ប្រេនដែលនឹងផ្តល់ជូននូវសេវាកម្មប្រកបដោយស្តង់ដា គុណភាព និងទំនុកចិត្តដ៏រឹងមាំជូនអតិថិជន។
-សត្វព្រាប ឆ្លុះបញ្ជាំងពី សេរីភាព និងសន្តិភាពប្រៀបបានដូចជាការប្រកាសឯករាជ្យរបស់ក្រុមហ៊ុន PPC ។
-ពណ៌មាស ឆ្លុះបញ្ជាំងពីភាពត្រចះត្រចង់ និងឧត្តមគតិដែលនឹងហោះឡើងដោយភាពរុងរឿងរបស់កូនខ្មែរ ។
សូមជម្រាបថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បញ្ជាក់នៅទំព័រហ្វេសប៊ុក នៅថ្ងៃទី២២ ខែមិថុនា កន្លងមកថា ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់បន្ថែមថា ចាប់ពីម៉ោង១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។ បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រភពផ្សេងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក ដោយមិនមានបញ្ហានោះទេ ទោះជាត្រូវផ្អាកជារៀងរហូតក៏ដោយ។ ការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រី គឺបន្ទាប់ពីបក្សប្រឆាំងថៃមួយបានគំរាមមិនលក់ប្រេងឥន្ទនៈឱ្យកម្ពុជា ៕

ចែករំលែកព័តមាននេះ