ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាម៉ាស់​ថា​បើ​ចង់​ឱ្យ​ចំ.ណា.ប់​ខ្មាំ.ង​មាន​អាហារ​បរិ​ភោគ​លុះ​ត្រា​អ៊ីស្រា​អែល​ឈប់​វា.យ​ប្រ.ហារ

1 ម៉ោង មុន

ទី​ក្រុង​ហ្កាហ្សា៖ នៅ​ទី​បំផុត​ ក្រុម​ហាម៉ាស់​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​ដែល​ចង់​ស្នើ​ឱ្យ​​កាក​បាទ​ក្រហម​អន្តរ​ជាតិ​​យក​ម្ហូប​អាហារ និង​ថ្នាំ​ពេទ្យ​ចែក​ជូន​​ចំណាប់​ខ្មាំង​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់​។ មើល​ទៅ​ហាក់​ដូច​ជា​វេទា​ភ្នែក​ពេក​។ ចំណាប់​ខ្មាំង​មាន​រូប​រាង​ស្គាំង​ស្គម​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង​។ ដូច្នេះ​តប​ទៅ​នឹង​សំណើ​នេះ ក្រុម​ហាម៉ាស់​ប្រកាស​ថា​ខ្លួន​យល់​ព្រម​អនុញ្ញាត​ឱ្យ​កាក​បាទ​ក្រហម​ធ្វើ​ដូច្នេះ​បាន​លុះ​ត្រា​​អ៊ីស្រា​អែល​​​ឈប់​​វាយ​ប្រហារ​តាម​អាកាស​។ រូប​វីឌីអូ​ចំណាប់​ខ្មាំង​នោះ​បង្ក​ការ​ភ្ញាក់​ផ្អើល និង​ការ​រិះ​គន់​ពី​សំណាក់​​ក្រុម​បស្ចិម​​ប្រទេស​​។…

ទី​ក្រុង​ហ្កាហ្សា៖ នៅ​ទី​បំផុត​ ក្រុម​ហាម៉ាស់​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​ដែល​ចង់​ស្នើ​ឱ្យ​​កាក​បាទ​ក្រហម​អន្តរ​ជាតិ​​យក​ម្ហូប​អាហារ និង​ថ្នាំ​ពេទ្យ​ចែក​ជូន​​ចំណាប់​ខ្មាំង​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់​។ មើល​ទៅ​ហាក់​ដូច​ជា​វេទា​ភ្នែក​ពេក​។ ចំណាប់​ខ្មាំង​មាន​រូប​រាង​ស្គាំង​ស្គម​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង​។ ដូច្នេះ​តប​ទៅ​នឹង​សំណើ​នេះ ក្រុម​ហាម៉ាស់​ប្រកាស​ថា​ខ្លួន​យល់​ព្រម​អនុញ្ញាត​ឱ្យ​កាក​បាទ​ក្រហម​ធ្វើ​ដូច្នេះ​បាន​លុះ​ត្រា​​អ៊ីស្រា​អែល​​​ឈប់​​វាយ​ប្រហារ​តាម​អាកាស​។

រូប​វីឌីអូ​ចំណាប់​ខ្មាំង​នោះ​បង្ក​ការ​ភ្ញាក់​ផ្អើល និង​ការ​រិះ​គន់​ពី​សំណាក់​​ក្រុម​បស្ចិម​​ប្រទេស​​។ ក្រុម​ហាម៉ាស់​ថ្លែង​ថា​បើ​ចង់​បាន​​ការ​សម្រប​សម្រួល​ពី​កាកបាទ​ក្រហម​អន្តរ​ជាតិ​​លុះ​ត្រា​តែ​អ៊ីស្រា​អែល​យល់​ព្រម​បង្កើត​​តំបន់សុវត្ថិ​ភាព​​​មនុស្ស​ធម៌​នៅ​ហ្កា​ហ្សា​​ ​និង​ផ្អាក​​វាយ​ប្រហារ​តាម​អាកាស​នៅ​ពេល​ចែក​អំណោយ (នៅហ្កា​ហ្សា​)​។ មន្ត្រី​រដ្ឋាភិបាល​អ៊ីស្រា​អែល​អះ​អាង​ថា​សព្វ​ថ្ងៃ​នេះ​នៅ​សល់​ចំណាប់​ខ្មាំង​ប្រ​ហែល​៥០​ទៀត​នៅ​ក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់​។ ក្នុង​នោះ មាន​ត្រឹម​តែ​២០​នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់​។

ក្រុម​ហាម៉ាស់​រហូតមកទល់នឹង​ពេល​នេះ​មិនដែល​អនុញ្ញាត​ឱ្យ​អង្គ​ការ​មនុស្ស​ធម៌​ណា​១​​ចូល​ទៅ​ជួប​ចំណាប់​ខ្មាំង​ទេ​។ ហេតុ​នេះធ្វើ​ឱ្យ​​​ក្រុម​គ្រួសារ​ចំណាប់​ខ្មាំង​​កើត​ទុក្ខ​រីង​រៃ​ព្រោះ​ពួក​គេ​​​គ្មាន​ដំណឹង​អំពី​សាច់​ញាតិ​របស់​ខ្លួន​ទាល់​តែ​សោះ​​។ កាល​ពី​ថ្ងៃ​សៅរ៍ ក្រុម​ហាម៉ាស់​​​ផ្សព្វ​ផ្សាយ​វីឌីអូ​ទី​២​របស់​ខ្លួន​បង្ហាញ​រូប​ចំណាប់​ខ្មាំង​ឈ្មោះ​អេ​វី​យ៉ាតា​ ដេវីដ (Evyatar David)។ នៅ​ក្នុង​វីឌីអូ​នោះ ដេវីដ​​ទំនង​ជា​មិន​សង្ឃឹម​ថា​នៅ​រស់​បាន​វិល​ត្រឡប់​ទៅ​មាតុភូមិ​វិញ​នោះ​ទេ​​​។ គាត់​​ចាប់​ផ្ដើម​ជីករណ្ដៅ​​​កប់​ខ្លួន​ឯង​។​

ប្រទេស​ខ្លះ​ដូច​ជា​បារាំង អាល្លឺម៉ង់ អង់គ្លេស និង​អាមេរិក​រិះ​គន់​ចំពោះ​រូប​ភាព​បែប​នេះ​។ ប្រជា​ជន​អ៊ីស្រា​អែល​ក៏​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​មិន​តិច​ដែរ​។ តប​តាម​សំណូម​របស់​ក្រសួង​ការ​បរទេស​អ៊ីស្រាអែល​ ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រ​ជា​​ជាតិ​នឹង​កោះ​ប្រជុំ​​ជា​បន្ទាន់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ដើម្បី​ពិភាក្សា​អំពី​ស្ថាន​ភាព​ចំណាប់​ខ្មាំង​នៅ​តំបន់​ហ្កាហ្សា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ