ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បញ្ចេញ​ទស្សនៈ​ថា ថៃ​កាន់តែ​លង់ខ្លួន​ក្នុង​ច្បាប់​អន្តរជាតិ

45 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ ការ​បញ្ជូន​កម្លាំង​កាន់​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ ចូល​ក្នុង​តំបន់​អានសេះ និង​តំបន់​ផ្សេង​ទៀត ហើយ​ថែម​ទាំង​បាន​រាយ​បន្លា​លួស ដែល​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ ការ​បញ្ជូន​កម្លាំង​កាន់​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ ចូល​ក្នុង​តំបន់​អានសេះ និង​តំបន់​ផ្សេង​ទៀត ហើយ​ថែម​ទាំង​បាន​រាយ​បន្លា​លួស ដែល​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៥ បើ​ទោះបីជា​កងកម្លាំង​កម្ពុជា ហាមឃាត់​យ៉ាង​ខ្លាំង​ខ្លា​ក៏​ដោយ​នោះ គឺ​ថៃ​ខ្លួនឯង​ទេ ៖

១. ថៃ​កំពុង​ដើរ​ចូល​អន្ទាក់​ច្បាប់​អន្តរជាតិ កាន់តែ​ជ្រៅ​ទៅ​ៗ ជា​ប្រៀប​ឈ្នះ​របស់​កម្ពុជា នៅ​តុលាការអន្តរជាតិ​។ យើង​អនុវត្ត​យុទ្ធសាស្ត្រ «​បន្លាយខ្សែ​ឱ្យ​វែង​ចាប់​ត្រី​ធំ​»​។ ថៃ​គឺជា​ត្រី ដែល​កម្ពុជា​អង្គុយ​ស្ទូច និង​រង់ចាំ​វាត់ ។

២. ថៃ​ប្រឈម​នឹង​«​បទ​ឈ្លានពាន​រដ្ឋ​អធិបតេយ្យ​»​តាម​ច្បាប់​អន្តរជាតិ​។ សូម​ចាំ​ថា រាល់​ប្រតិបត្តិការ​យោធា​លើ​បូរណភាព​ដែនដី​រដ្ឋ​ដទៃ ដោយ​គ្មាន​ការ​យល់ព្រម គឺជា​ការ​ឈ្លានពាន​។ សកម្មភាព​នេះ ជា​ភស្ដុ​តាង ដែល​ថៃ​ពិបាក​រក​មេធាវី​សម្រាល​បន្ទុក និង​ត្រូវ​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​ថា ជា​ប្រទេស​ប្រព្រឹត្តិ​បទ​ឈ្លានពាន​រដ្ឋ​ដទៃ ដែល​ជា​ឧក្រិដ្ឋកម្ម​អន្តរជាតិ ។

៣. ថៃ​កាន់តែ​បង្ហាញ​ថា ខ្លួន​បំពាន​កិច្ចព្រមព្រៀង នៃ​បទ​ឈប់​បាញ់ នា​ថ្ងៃ​ទី​២៨ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ ដោយ​តម្រូវ​ឱ្យ​ឈប់​បាញ់​ដោយ​ឥត​លក្ខខណ្ឌ ហាមប្រាម​ចល័ត បង្កើន​កម្លាំង យុទ្ធោបករណ៍​ ​និង​ជា​ការ​ប្រមាថ សហរដ្ឋ​អាម៉េរិក ចិន ម៉ា​ឡេ​ស៊ី និង​អនុព័ន្ធយោធា​នានា ព្រមទាំង​បណ្ដា​អង្គទូត​ជា​ច្រើន ដែល​បាន​ចុះ​ទៅ​អង្កេត​ការ​អនុ​វត្តបទ​ឈប់​បាញ់ ។

៤. ថៃ​ប្រតិបត្តិការ​យោធា លើ​អធិបតេយ្យភាព​របស់​កម្ពុជា​នេះ គឺជា​ការ​បង្ក​លេស​សង្គ្រាម និង​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​សន្តិភាព និង​សន្តិសុខ​នៅ​តាម​តំបន់​បណ្តោយ​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ។

៥. ថៃ​ប្រតិបត្តិការ​យោធា​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នេះ គឺ​កាន់តែ​ត្រដាង​កេរ្តិ៍​កណ្ដាលវាល​ប្រាប់​អន្តរជាតិ​ថា អ្វី​ៗ គឺ​សុទ្ធតែ​ខ្លួន​ជា​អ្នក​ចាប់ផ្ដើម​មុន​រហូត​មក «Thai first» ។

យើង​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​ទើបតែ​បាន​រៀបចំ នូវ​ដំណើរ​ទស្សនកិច្ច​របស់​អនុព័ន្ធយោធា​បរទេស ប្រចាំ​នៅ​កម្ពុជា ទៅ​កាន់​តំបន់​អានសេះ ដែល​ជា​ដែនដី​របស់​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៥​។ យើង​បន្ត​អត់ធ្មត់ មិន​ចាញ់​ឧបាយ​អមិត្ត តែ​ប្រមូល​ភស្ដុ​តាង បម្រើ​សំណុំរឿង​នៅ​តុលាការអន្តរជាតិ​។ យើង​ខាំមាត់សង្កត់ចិត្ត «​ស​ង្ងំ​មិន​មាត់​ដូច​ពស់ ចាំ​ចឹក​សម្លាប់​»​តែ​ម្ដង ដូចដែល សម្ដេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​កន្លង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ