ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មារតី​ខ្មែរ​ជួយ​ខ្មែរ រដ្ឋបាល​រាជធានី​ភ្នំពេញ និងខេត្តព្រះវិហារ រៀបចំ​ពិធី​ពិសា​បបរ​សាមគ្គី​ជុំ​គ្នា​ជាមួយ​ពលរដ្ឋ​ភៀស​សឹក​នៅ​ស្រុក​គូលែន

3 ម៉ោង មុន

ខេត្តព្រះវិហារ ៖ លោក ឯក ឃុន​ដឿ​ន អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ…

ខេត្តព្រះវិហារ ៖ លោក ឯក ឃុន​ដឿ​ន អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​រាត្រី​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៥ បាន​ផ្តួចផ្តើម​ឲ្យ​មានកម្ម​វិធី​ពិសា​របបរ​សាមគ្គី​ជុំ​គ្នា ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក ដោយ​សហការ​ជាមួយ​រដ្ឋបាល​ខេត្តព្រះវិហារ នៅ​បរិវេណ​វត្ត​ត្រាវ​គៀត ស្ថិត​នៅ​ស្រុក​គូលែន ។

កម្មវិធី​ដ៏​សា​មា​ញ​នេះ មានការ​អញ្ជើញ​ចូល​ពី​លោក អ៊ុ​ក គី​ម​សាន្ត អភិបាលរង​ខេត្តព្រះវិហារ និង​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ត្រាវ​គៀត ព្រះ​នាម ម៉េ​ង វុ​ទ្ធី និង​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​ប្រកបដោយ​ភាព​ស្និត​ស្នាល និង​ស្នាមញញឹម​ក្នុង​ស្មារតី​មហា​គ្រូ​សារ​ខ្មែរ ។

ក្នុង​នាម​អាជ្ញាធរ​ខេត្តព្រះវិហារ លោក អ៊ុ​ក គី​ម​សាន្ត បាន​ថ្លែង​អំណរ​យ៉ាង​ក្រៃ​លែង ចំពោះ​លោក ឃួ​ង​ស្រេង ដែល​បាន​ចាត់​ឱ្យ​អភិបាលរង​មួយ​រូប​ជា​តំណាង​នាំ​យក​ស្បៀង​គ្រប់​ប្រភេទ​មក​ប្រគល់​ជូន​រដ្ឋបាល​ខេត្តព្រះវិហារ និង​កងកម្លាំង​ជួរ​មុខ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ភៀស​សឹក នៅ​គ្រប់​ទីកន្លែង ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ ។

ជាមួយ​គ្នា​នេះ​លោក អ៊ុ​ក គី​ម​សាន្ត ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​លោក ឯក ឃុន​ដឿ​ន ផង​ដែរ ដែល​បាន​នាំ​យក​អំណោយ​មក​ប្រគល់​ជូន​ហើយ នូវ​បាន​ផ្តួចផ្តើម​បង្កើត​មានកម្ម​វិធី​ពិសា​របបរ​សាមគ្គី ជុំ​គ្នា​ជាមួយ​បងប្អូន​ភៀស​សឹក ក្នុង​បរិ​យ៉ា​កាស ស្និត​ស្នាល ជាម​ហា​គ្រួសារ​ខ្មែរ​តែ​មួយ ខ្មែរ​ស្រលាញ់​ខ្មែរ​ថែម​ទៀត ។

លោក ឯក ឃុន ដឿ​ន ក្នុង​ឱកាស​នោះ បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ភៀស​សឹក​ទាំងអស់ ដែល​បាន​និង​កំពុង​ស្នាក់​នៅ​មណ្ឌល​សុវត្ថិភាព ត្រូវ​យកចិត្តទុកដាក់​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ដើម្បី​សុខសាន្ត​របស់​បងប្អូន និង​សូម​ឲ្យ​បងប្អូន​ចូលរួម​ថែរក្សា​បរិស្ថាន សម្អាត​អនាម័យ​ខ្លួនប្រាណ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ត្រូវ​ពិសា​ទឹក​ស្អាត ជា​ពិសេស​កុមារ​តូច​ៗ រដូវ​នេះ​ជា​រដូវ​ធ្លាក់​ភ្លៀង ងាយ​នឹង​កើត​ជំងឺ​ផ្សេង​ៗ ពិសេស​ជំងឺគ្រុនឈាម ។

លោក ឯក ឃុន​ដឿ​ន ក្នុង​ឱកាស​នោះ​ដែរ ក៏​បាន​ប្រគេន​បច្ច័យ​ចំនួន​១​លាន​រៀល​សម្រាប់​ធ្វើ​បបរ​ចែ​ន​ជូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ពិសារ​ជុំ​គ្នា និង​បច្ច័យ​៥០​ម៉ឺន​រៀល​ទៀត សម្រាប់​ព្រះ​គ្រូ​ចៅអធិការ​ទុក ចាត់ចែង​ដោះ​យ​ស្រាយ​ការងារ​ផ្សេង​ៗ​តាម​តម្រូវការ​ជាក់ស្តែង​ដោយ​អធ្យាស្រ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ