ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែរជាច្រើននាក់ ត្រលប់មកពីថៃតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង

13 ម៉ោង មុន

ខេត្តកោះកុង៖ ពលករខ្មែរជាច្រើននាក់ បានត្រលប់មកពីប្រទេសថៃវិញជាបណ្ដើរៗ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ដោយមានអាជ្ញាធរពាក់ព័ន្ធនៅដែនសមត្ថកិច្ចជួយសម្របសម្រួល។ យោងតាមរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងនៅរាត្រីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ…

ខេត្តកោះកុង៖ ពលករខ្មែរជាច្រើននាក់ បានត្រលប់មកពីប្រទេសថៃវិញជាបណ្ដើរៗ តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង ដោយមានអាជ្ញាធរពាក់ព័ន្ធនៅដែនសមត្ថកិច្ចជួយសម្របសម្រួល។

យោងតាមរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងនៅរាត្រីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ​មានសភាពស្ងប់ស្ងាត់ធម្មតា ខណៈអ្នកដំណើរមានលិខិតឆ្លងដែន ប័ណ្ណព្រំដែន ពលករ និងអ្នកជំងឺចូលមកខ្មែរបានធម្មតា។ រីឯមន្រ្តីចត្តាឡីស័កបានធ្វើការ ត្រួតពិនិត្យ តាមដាន ស្រាវជ្រាវរកជំងឺឆ្លងលើអ្នកដំណើរ ដែលឆ្លងកាត់តាមព្រំដែន ពិនិត្យកម្ដៅអ្នកដំណើរចូល អប់រំផ្សព្វផ្សាយអំពីការបង្ការជំងឺឆ្លងមន្ត្រីចត្តាឡីស័ក និងអាជ្ញាធរពាក់ព័ន្ធនៅដែនសមត្ថកិច្ចជួយសម្របសម្រួលដល់បងប្អូនប្រជាជនខ្មែរដែលវិលត្រលប់មកវិញ។

ចំណែក ក្រុមការងារចត្តាឡីស័កបានទទួលស្វាគមន៍រាក់ទាក់ និងយកចិត្តទុកដាក់ចំពោះ​ប្រជាជនខ្មែរដែលវិលត្រលប់ចូលមកប្រទេសវិញ។ រីឯក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានពិនិត្យសុខភាពជូនពលករខ្មែរដែលចូលប្រទេសវិញផងដែរ។

សូមបញ្ជាក់ជូនថា ច្រកទ្វារព្រំដែនអន្តរជាតិចាំយាមចាប់បើកនៅម៉ោង ៩:០០ព្រឹក និងបិទនៅម៉ោង១៦:០០ល្ងាច៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ