ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ ជូនពរសម្តេច​តេជោ ​ទទួលបានជោគជ័យថ្មីៗបន្តទៀតក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ​

10 ម៉ោង មុន

​រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានប្រសិទ្ធពរជ័យ ជូនសម្តេច​តេជោ ​ទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។ យោងតាមព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រនៃកម្ពុជា ចុះព្រះហស្ដលេខានៅថ្ងៃទី០១…

​រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានប្រសិទ្ធពរជ័យ ជូនសម្តេច​តេជោ ​ទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

យោងតាមព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រនៃកម្ពុជា ចុះព្រះហស្ដលេខានៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ​បានឱ្យដឹងថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ​ប្រោសព្រះរាជទានព្រះរាជសារលិខិត ជូនពរជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុរបស់សម្ដេចតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

ក្នុងព្រះរាជសារនោះ ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ព្រះអង្គមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង សូមប្រសិទ្ធពរជ័យ ជូនសម្តេចអគ្គមហាសេនាបតីតេជោ សូមទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

​ក្នុងវរោកាសដ៏ថ្លៃថ្លាមហាមង្គលនេះ ព្រះមហាក្សត្រ សូមកោតសរសើរដ៏ស្មោះជាទីបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលមាន វីរភាពដ៏ឧត្តុង្គឧត្តម គុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គទេសក៍ដឹកនាំប្រទេសជាតិដ៏ឆ្នើម ជាទីបំផុតប្រកបដោយទេពកោសល្យ គតិបណ្ឌិតដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងថាមវន្ត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិពេញលេញ សាមគ្គីភាពជាតិជាធ្លុងមួយ និងមានភាពរីកចម្រើនរុងរឿងលើគ្រប់វិស័យ ព្រមទាំងទទួលបានមហាជោគជ័យក្នុងការដឹកនាំ ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយទទួលបាននូវភាពល្បីរន្ទឺ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ