ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហ៍​ប្រេះឆា! បើករថយន្ត​បំ​បុ.ក​ប៉ង​សម្លា.ប់

2 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ ករណី​បើករថយន្ត​បំ​បុក​ជន​រង​គ្រោះ​តែ​មិន​បាន​សម្រេច បាន​កើតឡើង​ជិតកន្លះ​ខែ​មក​ហើយ ប៉ុន្តែ​នៅ​តែ​បន្ត​ស្ងាត់ឈឹង​គ្មាន​ពន្លឺយុត្តិធម៌ ទើប​ពេល​នេះ​ជន​រង​គ្រោះ​ទ​ទួ​ច​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​ជួយ​ព​ន្លឿ​ន​ការ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ បើ​តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ ម៉ា​រី…

ខេត្តតាកែវ ៖ ករណី​បើករថយន្ត​បំ​បុក​ជន​រង​គ្រោះ​តែ​មិន​បាន​សម្រេច បាន​កើតឡើង​ជិត
កន្លះ​ខែ​មក​ហើយ ប៉ុន្តែ​នៅ​តែ​បន្ត​ស្ងាត់ឈឹង​គ្មាន​ពន្លឺយុត្តិធម៌ ទើប​ពេល​នេះ​ជន​រង​គ្រោះ​ទ​ទួ​ច​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​ជួយ​ព​ន្លឿ​ន​ការ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

បើ​តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ ម៉ា​រី ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ដែល​កំពុង​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល នាង​បាន​ជិះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ​២ ចេញពី​ពិធី​ជួបជុំ​មិត្តភក្តិ ។ លុះ​មក​ដល់​មុខ​វិទ្យាល័យ ជា ស៊ី​ម តាកែវ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​បើក​មក​បំ​បុក​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​នាង និង​អ្នក​រួម​ដំណើរ​ពីក្រោយ​រង​របួសធ្ងន់​ទាំង​២​នាក់ ។

ជន​រង​គ្រោះ​បន្ត​ថា រថយន្ត​ដែល​បើក​បំ​បុកនាង​ប៉ុនប៉ង​សម្លាប់​នេះ គឺ​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ដ ពណ៌​ស ពាក់​ផ្លា​ក​លេខ ២AQ-៩៩៤៥ អ្នក​បើកបរ​ឈ្មោះ ញី​វ គឹ​ម​សាន ហៅ​កាក់ អាយុ​៣០​ផ្លា​យ​ឆ្នាំ ។ ក្រោយ​ពេល​បង្កហេតុ ជន​នេះ​បាន​បើករថយន្ត​ទៅ​ប្លុង​ចោល​នៅ​ភូមិធម្ម​វិន័យ ឃុំ​លំចង់ ស្រុក​សំរោង ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោ​ល និង​រហូត​មក​ដល់​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៥ នៅ​មិន​ទាន់​ស្វែងរក​ឃើញ​នៅឡើយ ។

លោក ឥន្ទ មណ្ឌល អធិការ​នគរបាល​ក្រុងដូន​កែវ បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ថ្ងៃ​កើតហេតុ
មក កម្លាំង​នគរបាល​ក្រុង​បាន​ចុះ​ទៅ​ដល់​លំនៅ​ឋាន​ជនសង្ស័យ តែ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ។ សមត្ថកិច្ច​បាន​ចេញ​លិខិត​អញ្ជើញ​ជនសង្ស័យ​មក​អធិការដ្ឋាន​ដើម្បី​ដោះស្រាយ​ដែរ តែ​នៅ​មិន​ព្រម​ចូលខ្លួន​ទេរ​ហូត​មក​ដល់​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២៥ ។ ដូច្នេះ លោក​មាន​តែ​បញ្ជូន​សំណុំរឿង​ឡើង​ទៅ​ស្នងការ​ដ្នា​ន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត មុន​ពេល​កសាង​សំណុំរឿង​ទៅ​តុលាការ ដើម្បី​សុំ​ដីកាចាប់ខ្លួន ។

រឿងរ៉ាវ​នៃ​ការ​បើករថយន្ត​បំ​បុក​ប៉ង​សម្លាប់​នេះ តាម​ព័ត៌មាន​ផ្លូវការ​ថា ពួក​គេ​ទាំង​២​នាក់
ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា តែ​បាន​បែក​គ្នា​វិញ ទើប​ឈាន​ដល់​ការ​តាម​ចងអាឃាត​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ