រាជធានីភ្នំពេញ៖ សម្ដេចហ្លួងម៉ែ បានសព្វព្រះហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យជាង ១ម៉ឺនដុល្លារ សម្រាប់ជួយដល់ប្រជារាស្ត្រភៀសខ្លួន ដែលបង្កឡើងដោយថៃឈ្លានពានលើបូរណភាពទឹកដីនៃកម្ពុជា។
យោងតាមកាកបាទក្រហមកម្ពុជា បានឱ្យដឹងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥នេះ ថាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះហឫទ័យប្រោសព្រះរាជានុញ្ញាតដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចូលក្រាបបង្គំគាល់នៅព្រះបរមរាជវាំង ព្រមទាំងប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ១៥.០០០ដុល្លារ រួមជាមួយស្បៀង និងសម្ភារមួយចំនួនទៀត សម្រាប់ជួយដល់ប្រជារាស្ត្រភៀសខ្លួន៕
ចែករំលែកព័តមាននេះ