ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​​​​​មក​លេង​​នៅ​ខេត្ត​​មណ្ឌលគិរី​​​មាន​​ចំនួន​​កើន​ឡើង​

12 ឆ្នាំ មុន

​ខេត្ត​​មណ្ឌល​គិរី​ ៖ ​​ជា​ខេត្ត​មួយ​ដែល​​​​សម្បូរ​​​​ទៅ​ដោយ​​តំបន់​​ទេសចរណ៍​​​ធម្ម​ជាតិ​​ ​មាន​ព្រៃភ្នំ​​ច្រើន​​ ​និង​មាន​​ខ្យល់​​អាកាស​​ល្អ​​បរិសុទ្ធ​​​ទៀត​ផង​នោះ​​ ខេត្តមណ្ឌល​​គិរី​​​បាន​​​ក្លាយ​ជា​​​កន្លែង​​ទេស​ចរណ៍​ដ៏​​ទាក់ទាញ​ដូចជា​​ ​ រមណីយដ្ឋាន​ធម្ម​ជាតិ ភ្នំដោះ​​​ក្រមុំ​ ទឹកជ្រោះដំណាក់​​ស្តេច​ ទឹក​ធ្លាក់​ជ្រៃ​ធំ​ ​ទឹក​ជ្រោះ​ប៊ូស្រា​ និង​មាន​​កន្លែង​​​ជាច្រើន​​ទៀត​

ខេត្ត​​មណ្ឌល​គិរី​ ៖ ​​ជា​ខេត្ត​មួយ​ដែល​​​​សម្បូរ​​​​ទៅ​ដោយ​​តំបន់​​ទេសចរណ៍​​​ធម្ម​ជាតិ​​ ​មាន​ព្រៃភ្នំ​​ច្រើន​​ ​និង​មាន​​ខ្យល់​​អាកាស​​ល្អ​​បរិសុទ្ធ​​​ទៀត​ផង​នោះ​​ ខេត្តមណ្ឌល​​គិរី​​​បាន​​​ក្លាយ​ជា​​​កន្លែង​​ទេស​ចរណ៍​ដ៏​​ទាក់ទាញ​ដូចជា​​​ រមណីយដ្ឋាន​ធម្ម​ជាតិ ភ្នំដោះ​​​ក្រមុំ​ ទឹកជ្រោះដំណាក់​​ស្តេច​ ទឹក​ធ្លាក់​ជ្រៃ​ធំ​ ​ទឹក​ជ្រោះ​ប៊ូស្រា​ និង​មាន​​កន្លែង​​​ជាច្រើន​​ទៀត​កំពុង​តែ​មានការ​អភិវឌ្ឍ​​ ។

លោក​​​ងិន ​សុវិមាន​ ប្រធាន​មន្ទីរ​​ទេសចរណ៍​​​ខេត្ត​បាន​​​ឱ្យ​ដឹង​​ថា ភ្ញៀវ​​​ទេស​​​ចរ​មក​​​ទស្សនា​​​កម្សាន្ត​​​ នៅ​​​ខេត្ត​​​នេះ​តែង​​​តែ​នាំគ្នា​​ជួល​​ដំរី​​​ជិះ​​​ដើរ​​​កម្សាន្ត​ហើយ​​​​​នៅ​ក្នុង​ខេត្ត​មាន​ដំរី​​ទេស​ចរណ៍​​​ចំនួន​​​​ជាង​​១០​ក្បាល​ ។ ​នៅក្នុង​​​​ឆមាស​ទី​១​​ឆ្នាំ​​២០១១​នេះ ​ភ្ញៀវ​​​​ទេសចរ​​មក​លេង​នៅ​​​​​ខេត្ត​​មណ្ឌល​​គិរី​​​មាន​ចំនួន​​​​៣៦.៥១៧​​នាក់​  ក្នុង​នោះ​​មាន​​ភ្ញៀវ​​អន្តរជាតិ​​​ចំនួន​​​២.៥៣៧​​​នាក់​ ​បើ​​ប្រៀប​ធៀប​​​ទៅ​នឹង​​​ឆ្នាំ​​​​២០១០​​ គឺ​​មាន​​ការ​កើន​ឡើង​​​៤៧,១៤​​​%​ ហើយ​​​ភាគ​ច្រើន​​​​​មក​លេងនៅ​​ថ្ងៃ​បុណ្យ​​​ទាន​​​​ដូចជា​​ ថ្ងៃចូល​​​ឆ្នាំ​​​​សាកល ​​​ទិវា​​​៨​​ មីនា ​ ថ្ងៃ​​​​ចូល​​ឆ្នាំ​​​​ថ្មី​ប្រពៃណីជាតិ​ និង​​​ថ្ងៃ​​បុណ្យ​​​​ផ្សេងៗទៀត​ ​។ លោកប្រធាន​​​មន្ទីរបន្ត​​ថា ការ​​​​កើន​ឡើង​នៃភ្ញៀវ​​ទេសចរ​​​ក៏ព្រោះ​តែ​មាន​​​ផ្លូវ​ល្អ​​ ពី​​ស្រុក​​ស្នួល ​​​ខេត្ត​​​​ក្រចេះ​​ មក​​ដល់​​​ក្រុង​សែន​​មនោរម្យ​​​ខេត្ត​មណ្ឌល​គិរី​​​ និង​​​​មាន​ការ​​ផ្សព្វ​​ផ្សាយ​​​​ដ៏ទូលំ​ទូលាយ​​​ពីមួយ​​ឆ្នាំ​​ទៅមួយ​​ឆ្នាំ​​​របស់​ក្រសួង​​​​ទេស​ចរណ៍​​​ និង​​មន្ទីរ​​​ទេសចរណ៍​​​ផងដែរ ។  លោក​​បាន​​​​បន្ថែម​​ទៀត​ថា ​លោក​​​នឹង​ខិតខំ​​​​ធ្វើ​​ឱ្យ​វិស័យ​​​ទេសចរណ៍​​​នៅ​ខេត្ត​​​មណ្ឌល​​​គិរី​​​កាន់​តែ​មាន​​ការរីក​ចម្រើន​​ថែមទៀត ​នៅបណ្តា​ឆ្នាំ​​ខាង​មុខ ។

ជាការ​​​ពិត​ណាស់ ការ​អភិវឌ្ឍជំហាន​​​ដំបូង​​​នោះ​គឺ​​​ការ​​កសាងផ្លូវ​​​​ដែល​​បច្ចុប្បន្ន​​​​​ផ្លូវ​ធ្វើ​ដំណើរ​​​ទៅ​កាន់​ខេត្ត​ភាគ​ឦសាន​​មួយ​​​នេះ​​មិន​មាន​​​បញ្ហា​​​​​ចោទ​ទេ ។ ដោយ​សារ​​ការ​​ធ្វើ​​ដំណើរ​​​តាម​​​​​ដង​ផ្លូវ​​ជាតិ​​ថ្មីសន្លាង​​ធ្វើ​ឱ្យ​​កំណើន​​អ្នក​ទេសចរ​​​​មាន​ចំនួន​​កាន់​តែ​​ច្រើន​​​​ឡើងៗ​ ព្រោះ​​​សម្រស់​ធម្មជាតិ​​​​នៅ​ខេត្ត​មណ្ឌលគិរី​​​មាន​​លក្ខណៈ​​ធម្ម​ជាតិ​​​ និង​​ស្រស់​​បំព្រង​​គួរ​​ឱ្យ​​ទាក់ទាញ​​បំផុត ៕