ខេត្តសៀមរាប៖ កុមារកម្ពុជា ១រូប បានរងរបួសខ្ទេចសាច់ និងបែកឆ្អឹងត្រគាក ដោយអំបែងគ្រាប់ផ្លោងនៅសមរភូមិថៃឈ្លានពានលើកម្ពុជា នៅភូមិសាស្ដ្រប្រាសាទតាមាន់ធំ។
យោងតាមមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥នេះថាកុមារកម្សត់អាយុ១០ឆ្នាំ បានត្រូវរបួសខ្ទេចសាច់និងបែកឆ្អឹងត្រគៀកយ៉ាងធ្ងន់ធ្ងរ ដោយអំបែងគ្រាប់ផ្លោងរបស់ទាហានសៀម នៅសមរភូមិប្រាសាទតាមាន់ធំ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
កុមាររងគ្រោះត្រូវបានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បញ្ជូនបានមកមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)ទាន់ពេលវេលាមក ។
ក្រុមគ្រូពេទ្យវះកាត់ បានជួយវះកាត់បន្ទាន់យកអំបែងគ្រាប់ផ្លោងបានជោគជ័យ និងសង្រ្គោះជីវិតបាន ដោយព្យាបាលនិងបញ្ចូលឈាមអស់៣ប្លោក។
មន្ទីរពេទ្យគន្ធបុប្ផា បានបញ្ជាកថា «ថ្ងៃនេះ កុមារា បានធូរស្រាលនិងនៅបន្តព្យាបាលរបួសបន្តទៀត»៕
ចែករំលែកព័តមាននេះ