មន្ទីរពេទ្យនៅម៉ាឡេស៊ី ស្វាគមន៍ប្រជាជនកម្ពុជា ជាមួយការព្យាបាលតាមបច្ចេកវិទ្យាទំនើប និងប្រសិទ្ធភាពខ្ពស់ តម្លៃទាបជាងថៃ ៣០%
- ភ្នំពេញ
ប៉េណាំង, ម៉ាឡេស៊ី ៖ ប្រសិនបើអ្នកកំពុងស្វែងរកការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបច្ចេកវិទ្យាទំនើបៗ Sunway Medical Centre Penang ក្នុងប្រទេសម៉ាឡេស៊ី គឺជាជម្រើសដ៏ល្អបំផុត ដែលបំពាក់ឧបករណ៍ទំនើបចុងក្រោយបង្អស់ និងមានក្រុមគ្រូពេទ្យជំនាញៗជាច្រើនរូប ។ មន្ទីរពេទ្យដ៏ធំ និងទំនើបបំផុតមួយនៅប៉េណាំង ប្រទេសម៉ាឡេស៊ីនេះបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាងាកមករកសេវាព្យាបាលជាមួយបច្ចេកវិទ្យាកម្រិតកំពូល ហើយថែមទាំងផ្តល់ជូននូវការរៀបចំកញ្ចប់ព្យាបាល និងតាមដានសុខភាពដ៏ពិសេសសម្រាប់ពលរដ្ឋកម្ពុជាទៀតផង ។

មន្ទីរពេទ្យ Sunway Medical Centre Penang បានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយព្យាបាលជំងឺមហារីកគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាពខ្ពស់ ប្រើរយៈពេលខ្លី តាមរយៈម៉ាស៊ីនព្យាបាលដោយថាមពលនុយក្លេអ៊ែរ និងការព្យាបាលដោយប្រើ Robot សម្រាប់ជំនួយដល់ការវះកាត់ឆ្អឹងជាដើម ហើយតម្លៃនៃការព្យាបាលសម្រាប់អ្នកជំងឺពីក្រៅប្រទេសទាបជាងថៃ ដល់ទៅ ៣០% ។

លោកស្រី Christine Lee នាយកប្រតិបត្តិ នៃមន្ទីរពេទ្យ Sunway Medical Centre Penang បានប្រាប់ឱ្យដឹងថា មន្ទីរពេទ្យនេះបានដំណើរការអស់រយៈពេល ៣ឆ្នាំមកហើយ ។ មន្ទីរពេទ្យបានបង្កើតឡើងដោយបំពាក់ឧបករណ៍ទំនើបៗយ៉ាងទូលំទូលាយ និងមានឯកទេសជាច្រើនដែលរួមមាន ៖ ផ្នែកមហារីក, ផ្នែកឆ្អឹង, ផ្នែកដាច់សសៃឈាម, ផ្នែកបេះដូង និងសួត, ផ្នែកក្រពះពោះវៀន, ផ្នែករោគស្ត្រី និងកុមារ ព្រមទាំងផ្នែកពិនិត្យសុខភាពទូទៅ ។

លោកស្រីបន្តថា មន្ទីរពេទ្យយើងមានឧបករណ៍ទំនើបៗជាច្រើនទៀត ជាពិសេសផ្នែកមហារីកដែលមានឧបករណ៍ទំនើប និងដំបូងគេនៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានឈ្មោះថា Radixact ។ លោកស្រីថា ផ្នែកខាងមហារីកបានបំពាក់ឧបករណ៍ទំនើបៗ ប្រើ AI និងប្រើថាមពលនុយក្លេអ៊ែរសម្រាប់ព្យាបាល ។

វេជ្ជបណ្ឌិត SUSAN LOO POOI SAN ទទួលបន្ទុកគ្រប់គ្រងវេជ្ជបណ្ឌិតទាំងអស់នៃមន្ទីរពេទ្យ Sunway Medical Centre Penang បានឱ្យដឹងដែរថា វេជ្ជបណ្ឌិតទាំងអស់មានចំនួន ៩៤ រូប ដែលបានរៀនពីក្រៅប្រទេសផង និងក្នុងប្រទេសផងដែរ ដោយផ្តល់ជូននូវសេវាកម្មទូលំទូលាយផ្នែកសុខាភិបាលជាមួយនឹងឯកទេសជាច្រើន ។ វេជ្ជបណ្ឌិត បន្តថា មន្ទីរពេទ្យផ្តល់នូវការប្រឹក្សាវេជ្ជសាស្ត្រយ៉ាងទូលំទូលាយដល់អ្នកជំងឺមកពីប្រទេសផ្សេងៗ ហើយអ្នកជំងឺដែលមកព្យាបាលនៅទីនេះ គឺដោយសារតែទីនេះមានបច្ចេវិទ្យាទំនើប វេជ្ជបណ្ឌិតមានបទពិសោធខ្ពស់ដែលអាចទុកចិត្តបាន ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត AHMAD FAUZEY BIN KASSIN អ្នកពិគ្រោះយោបល់ និងជាគ្រូពេទ្យវះកាត់ឆ្អឹង នៃមន្ទីរពេទ្យ Sunway Medical Centre Penang ក៏បានឱ្យដឹងផងដែរថា លោកវេជ្ជបណ្ឌិតបានប្រើ Robot សម្រាប់ជំនួយការដើម្បីវះកាត់ ជាពិសេសវះកាត់ដូរជង្គង់ ។ លោកវេជ្ជបណ្ឌិត ថា Robot ឯកទេសជំនួយក្នុងការវាស់វែងចំណុចណាមួយដែលត្រូវវះកាត់ ។ Robot ជួយកាត់បន្ថយនូវការវះកាត់ធំ និងព្យាបាលបានលឿនបំផុត ហើយអ្នកជំងឺក៏អាចជាសះស្បើយបានលឿនផងដែរ ។

នាយកប្រតិបត្តិ លោកស្រី Christine Lee សូមស្វាគមន៍អ្នកជំងឺ និងប្រជាពលរដ្ឋកម្ពុជាយ៉ាងកក់ក្តៅមកលេងទីក្រុង Pinang នៃរដ្ឋប៉េណាំង ជាទីក្រុងមួយដែលមានវប្បធម៌ចម្រុះជាតិសាសន៍ និងមានម្ហូបអាហារឆ្ងាញ់ៗ ។ ក្រៅពីមកលេងជាលក្ខណៈទេសចរសុខភាពហើយនោះ Pinang ក៏ជាទីក្រុងមួយដែលមានការទាក់ទាញខ្ពស់ជាងគេផងដែរ ។

លើសពីនេះទៅទៀតសម្រាប់ប្រជាជនកម្ពុជា មន្ទីរពេទ្យ Sunway Medical Centre Penang ផ្តល់ជូននូវកញ្ចប់ពិនិត្យសុខភាពម្នាក់ Free ម្នាក់ និង Free ការស្នាក់នៅក្នុងសណ្ឋាគារ Sunway ព្រមទាំង Free ការដឹងជញ្ជូនពីព្រលានយន្តហោះមកសណ្ឋាគារថែមទៀតផង ។ លោកស្រីបញ្ជាក់ថា អ្នកជំងឺមកពីប្រទេសកម្ពុជាកុំព្រួយបារម្ភ នៅមន្ទីរពេទ្យក៏មានអ្នកបកប្រែភាសាខ្មែរជូនដោយឥតគិតថ្លៃផងដែរ ។
លោកស្រីសង្ឃឹមថា ប្រជាជនកម្ពុជា នឹងមកព្យាបាលនៅមន្ទីរ Sunway Medical Centre Penang ព្រោះមន្ទីរពេទ្យទទួលអ្នកជំងឺពីក្រៅប្រទេស បើប្រៀបធៀបជាមួយប្រទេសថៃវិញ គឺតម្លៃព្យាបាលទាបជាងរហូតដល់ទៅ ៣០% ឯណោះ ៕




ចែករំលែកព័តមាននេះ