ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តព្រះវិហារ​សម្រេច​ដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​នៅ​គោលដៅ​សំខាន់​ៗ៣​កន្លែង

3 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ រដ្ឋបាល​ខេត្តព្រះវិហារ​បាន​សម្រេច​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ក្នុង​គោលដៅ​សំខាន់​ៗ​ចំនួន​៣​កន្លែង ដើម្បី​ពង្រឹង​សុវត្ថិភាព​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជាំ​ក្សាន្ដ ។ បើ​តាម​ការ​បញ្ជាក់​របស់​អភិបាល​ខេត្តព្រះវិហារ លោក គី​ម រិ​ទ្ធី នៅ​ថ្ងៃ​ទី​២…

ខេត្តព្រះវិហារ ៖ រដ្ឋបាល​ខេត្តព្រះវិហារ​បាន​សម្រេច​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ក្នុង​គោលដៅ​សំខាន់​ៗ​ចំនួន​៣​កន្លែង ដើម្បី​ពង្រឹង​សុវត្ថិភាព​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជាំ​ក្សាន្ដ ។

បើ​តាម​ការ​បញ្ជាក់​របស់​អភិបាល​ខេត្តព្រះវិហារ លោក គី​ម រិ​ទ្ធី នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៥ នេះ ដើម្បី​ពង្រឹង​សុ​វត្តិភាព​នៅ​ស្រុក​ជាំ​ក្សាន្ត រដ្ឋបាល​ខេត្ត​បាន​សម្រេច​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ក្នុង​គោល​ចំនួន​៣​រួម​មាន ១-​ចំណុច​តា​កឹង (​ទិស​មក​ពី​ក្រុង​ព្រះ​វិហារ​) ២-​ចំណុច​កន្ទួត (​ទិស​មក​ពី​ស្រុក​ត្រពាំង​ប្រាសាទ​) និង​៣-​ចំណុច​ភូមិ​ខាំ​កឺ​ត (​ទិស​មក​ពី​កំពង់​ស្រឡៅ​) ។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​សប្បុរសជន​ដែល​មាន​បំណង​នាំ​យក​អំណោយ ជូន​កងទ័ព​និង​នគរបាល សូម​ទាក់ទង​អង្គភាព​ផ្ទាល់ គឺ​មក​ទៅ​សឹក​រង​ខេត្ត និង​ស្នងការដ្ឋាន​ខេត្ត​។​ចំពោះ​អំណោយ​ជូន​ប្រជា​ជនភៀសសឹក សូម​យក​មក​មណ្ឌល​សុវត្ថិភាព​នីមួយ​ៗ​ដោយ​ផ្ទាល់ ។
ក្នុង​ន័យ​នេះ លោក​អភិបាលខេត្ត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ចូលរួម​សហការ​ឲ្យ​បាន​ល្អ​ប្រសើរ ដើម្បី​រក្សា​សុវត្ថិភាព​ខ្ពស់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ