ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំមើលរំលង! រោគសញ្ញាជំងឺស្អិតស្បូនដែលអ្នកត្រូវដឹង

52 នាទី មុន

ជំងឺស្អិតស្បូន គឺជាបញ្ហាដែលបណ្តាលមកពីភ្នាសក្នុងស្បូនស្អិតជាប់គ្នា ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពបន្តពូជរបស់ស្ត្រី។ ជំងឺនេះអាចជាមូលហេតុចម្បងដែលធ្វើឱ្យស្ត្រីមានវិបត្តិគ្មានកូន ឬមានបញ្ហាជាមួយនឹងវដ្តរដូវ។ មូលហេតុចម្បងដែលបង្កឱ្យមានជំងឺស្អិតស្បូន រោគសញ្ញានៃជំងឺស្អិតស្បូន ប្រសិនបើអ្នកមានរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើនេះ សូមកុំមើលរំលង។ ការប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសគឺជារឿងសំខាន់បំផុតដើម្បីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ…

ជំងឺស្អិតស្បូន គឺជាបញ្ហាដែលបណ្តាលមកពីភ្នាសក្នុងស្បូនស្អិតជាប់គ្នា ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពបន្តពូជរបស់ស្ត្រី។ ជំងឺនេះអាចជាមូលហេតុចម្បងដែលធ្វើឱ្យស្ត្រីមានវិបត្តិគ្មានកូន ឬមានបញ្ហាជាមួយនឹងវដ្តរដូវ។

មូលហេតុចម្បងដែលបង្កឱ្យមានជំងឺស្អិតស្បូន

  • ការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ (Endometritis): ការរលាកដែលកើតឡើងនៅភ្នាសខាងក្នុងនៃស្បូនរយៈពេលយូរអាចនាំឱ្យជាលិកាស្អិតជាប់គ្នា។
  • ការរំលូតកូនញឹកញាប់: ការធ្វើរំលូតកូនច្រើនដងអាចធ្វើឱ្យប៉ះពាល់ដល់ភ្នាសក្នុងស្បូន ហើយបង្កឱ្យមានស្នាម និងការស្អិតជាប់គ្នា។
  • ការរលាកអាងត្រគាក (Pelvic Inflammatory Disease): ការបង្ករោគនៅតំបន់អាងត្រគាកអាចរាលដាលដល់ស្បូន និងបណ្តាលឱ្យរលាក និងស្អិតស្បូន។

រោគសញ្ញានៃជំងឺស្អិតស្បូន

  • ការប្រែប្រួលនៃវដ្តរដូវ:
    • មានឈាមរដូវតិចតួច ប្រសិនបើការស្អិតកើតឡើងនៅផ្នែកណាមួយនៃភ្នាសស្បូន។
    • មិនមានរដូវទាល់តែសោះ ទោះបីជាមានវ័យក្មេងក៏ដោយ ប្រសិនបើភ្នាសស្បូនស្អិតទាំងស្រុង។
  • បញ្ហាពេលមានផ្ទៃពោះ:
    • ឧស្សាហ៍រលូតកូននៅត្រីមាសទី ១។
  • ការឈឺចាប់ និងបញ្ហាផ្សេងទៀត:
    • ធ្លាប់មានប្រវត្តិឈឺចាប់នៅតំបន់អាងត្រគាករ៉ាំរ៉ៃពីមុនមក។
    • ធ្លាប់មានជំងឺរលាកដៃស្បូន។
    • ធ្លាប់មានប្រវត្តិធ្លាក់សខ្លាំង និងមានក្លិនមិនល្អ។

ប្រសិនបើអ្នកមានរោគសញ្ញាណាមួយដូចបានរៀបរាប់ខាងលើនេះ សូមកុំមើលរំលង។ ការប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសគឺជារឿងសំខាន់បំផុតដើម្បីធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងទទួលបានការព្យាបាលទាន់ពេលវេលា។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ