ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ប្តូរ​វេន​អាស៊ាន និង​ប្រធានាធិបតី​អា​មេ​រិ​ក និយាយ​គ្នា​រឿង​ជម្លោះ​កម្ពុជា និង​ថៃ

38 វិនាទី មុន

គូ​ឡា​ឡាំ​ពួ ៖ តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ បានអោយ​ដឹង​ថា…

គូ​ឡា​ឡាំ​ពួ ៖ តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ បានអោយ​ដឹង​ថា លោក​បាន​ពិភាក្សា​គ្នា​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ ដោយ​បាន​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន ដើម្បី​បន្ដ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​នូវ​សន្ដិភាព​ក្នុង​តំបន់ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ។

លោក ដូ​ណា​ល់ ត្រាំ បាន​ទទួលស្គាល់​នូវ​ភាព​ជោគជ័យ​របស់​ម៉ា​ឡេ​ស៊ី ក្នុង​ការ​សម្របសម្រួល​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​កម្ពុជា និង​ថៃ ថា ជា​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ ដែល​បង្ហាញ​ពី​អធិបតេយ្យភាព​របស់​ម៉ា​ឡេ​ស៊ី និង​ភាពរឹងមាំ​របស់​អាស៊ាន ។

ជាមួយ​គ្នា​នេះ លោក អាន់​វ៉ា ក៏​បាន​កោតសរសើរ​ចំពោះ​សហរដ្ឋ​អាម៉េរិក ដែល​បាន​និង​កំពុង​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ធានា​ថា បទ​ឈប់​បាញ់​ត្រូវ​បាន​សម្រេច​ដោយ​ជោគជ័យ ។

ប្រទេស​ម៉ា​ឡេ​ស៊ី ក៏​ទន្ទឹងរង់ចាំ​វត្តមាន​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ខែតុលា​ខាង​មុខ​នេះ​ផង​ដែរ ដែល​វា​នឹង​ក្លាយជា​វេទិកា​ដ៏​សំខាន់​មួយ ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សម្រាប់​សន្ដិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ