ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ម៉ាក់​ ៖ ​គ្រាប់បែក MK-82 របស់​ថៃ ដែល​ទម្លាក់​នៅ​វត្ត​ខ្មែរ មាន​លេខ​ស៊េរី និង​ថ្ងៃ​ផលិត​ច្បាស់លាស់

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយក នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា បាន​បង្ហាញ​ថា នៅ​ថ្ងៃ​សៅរ៍…

រាជធានី​ភ្នំពេញ ៖ អគ្គនាយក នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា បាន​បង្ហាញ​ថា នៅ​ថ្ងៃ​សៅរ៍ ទី​០២ ខែសីហា ឆ្នាំ​២០២៥​នេះ ស្ថិត​នៅ​វត្ត​តា​មាន់​សែន​ជ័យ ភូមិ​តា​ហាំ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ កម្លាំង​អង្គភាព​ស៊ី​ម៉ាក់ បាន​ធ្វើការ​ត្រួតពិនិត្យ​សុវត្ថិភាព​ជូន​គណកម្មកា​រា​ចា​រ្យ​វត្ត បាន​រក​ឃើញ​ភស្តុ​តាង ដែល​អាច​បញ្ជាក់​ច្បាស់​ថា ទីតាំង​អារាម​នេះ ត្រូវ​បាន​ពួក​ទ័ពអាកាស​សៀម ប្រើប្រាស់​យន្តហោះ​F-16 ទម្លាក់​គ្រាប់បែក​ប្រភេទ MK-82 ។

អគ្គនាយក​ស៊ី​ម៉ាក់ បាន​បង្ហាញ​ច្បាស់​ថា គ្រាប់បែក MK-82 នេះ មាន​ទម្ងន់​ប្រមាណ​២៥០​គីឡូក្រាម ហើយ​ជា​ការ​បំពាក់​បន្ថែម នូវ​ឧបករណ៍​នាំ​ផ្លូវ​ជំនាន់​ថ្មី (The GBU-12 Payway II) តាម​រយៈ​ភស្តុ​តាង​នេះ គ្រាប់បែក​ទម្លាក់​មាន​ចំនួន​២​គ្រាប់ ដែល​មាន​លេខ​ស៊េរី Serial No. 22002788 និង Serial No. 22002794 ផលិត​នៅ​ខែមករា ឆ្នាំ​២០២៣ ។

លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់​កម្ពុជា រង់ចាំ​មើល​ការ​ភូត​ភូរ​កុ​ហុ​ក​បោកប្រាស់​មតិ​សាធារណៈ​ជាតិ​ថៃ និង​អន្តរជាតិ របស់​ភាគី​ថៃ ថា គ្រាប់បែក​ទម្លាក់​លើ​ទី​វត្ត​អារាម​នេះ ជា​គ្រាប់បែក​សំណល់​ពី​សង្គ្រាម ១៩៧០-១៩៧៣ ទៀត ឬ​យ៉ាងម៉េច ? ចំពោះ​គ្រាប់បែក​MK-84 ក៏​គ្មាន​អ្វី​ចំឡែក​ដែរ វា​អាច​បន្សល់​ភស្តុ​តាង​ច្បាស់លាស់​ពិតជា​មិន​ខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ