ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៖ មានការ​ក្លែងបន្លំ​គណនី​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​ដោយ​បាន​ប្រើ​ឈ្មោះ​ខ្មែរ ប៉ុន្តែ​អ្នក​ដែល​បង្កើតមិនមែន​ជា​ខ្មែរ​ទេ ជា​កលល្បិច​ថ្មី​មួយទៀត

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ គឺ​កំពុង​តែ​មានការ​ក្លែងបន្លំ​គណនី​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​ដោយ​គេ​បាន​ប្រើប្រាស់​ឈ្មោះ​ខ្មែរ ក៏​ប៉ុន្តែ​អ្នក​ដែល​បង្កើត…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ គឺ​កំពុង​តែ​មានការ​ក្លែងបន្លំ​គណនី​
ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​ដោយ​គេ​បាន​ប្រើប្រាស់​ឈ្មោះ​ខ្មែរ ក៏​ប៉ុន្តែ​អ្នក​ដែល​បង្កើត និង​អ្នក​ប្រើប្រាស់​គណនី​ទាំងនោះ​មិនមែន​ជា​ខ្មែរ​ទេ នេះ​គឺជា​កលល្បិច​ថ្មី​មួយទៀត​ដែល​គេ​ប្រើប្រាស់​ដើម្បី​ក្លែងបន្លំ​ធ្វើ​ជា​ជនជាតិ​ខ្មែរ ដាក់​ឈ្មោះ​ខ្មែរ សរសេរ​អក្សរ​ខ្មែរ តែ​និយាយ​ដើម្បី​បំបែកបំបាក់​ស្មារតី​សាមគ្គីភាព​របស់​ខ្មែរ​។

ឯកឧត្ដម​ក៏​បាន​ស្នើ​ឱ្យ​សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន កុំ​ចាញ់ល្បិច​កល​ទាំងនេះ​ឱ្យ​សោះ​។ ការ​ថ្លែង​របស់​ឯកឧត្ដម​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​យ៉ាង​ដូច្នេះ ក្នុង​ឱកាស​នៃ​ការ​ធ្វើ​សេចក្តី​សង្ខេប​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​ការ​អនុ​វត្តបទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹក​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៥​។

ឯកឧត្តម ប៉ែន បូ​ណា បាន​លើក​ឡើង​ថា នៅ​ក្នុង​ខណៈ​នៃ​វេលា​នេះ​ជនរួមជាតិ​យើង​ទាំង​ក្នុង និង​ក្រៅប្រទេស​កំពុង​មានការ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ បង្កើត​បានជា​ខឿន​ការពារ​ទឹកដី​យ៉ាង​រឹង​មាំ និង​ការពារ​សេចក្តី​ថ្លៃថ្នូរ​របស់​ជាតិខ្មែរ​ទាំងមូល​។ ឯកឧត្ដម​អ្នកនាំពាក្យ​បាន​បន្ថែម​ថា​៖ «​ដូច្នេះ​ហើយ​សូម​បងប្អូន​យើង​បន្ត​ថែរក្សា​នូវ​កម្លាំង​មហា​សាមគ្គី​ជាតិ​នេះ​ឱ្យ​ស្ថិតស្ថេរ​ជា​រៀង​រហូត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ