ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្ដម អ៊ុំ រាត្រី នាំ​យក​អំណោយ​សម្តេច​មហា​បវរ​ធិ​បតីជូន​ដល់​បងប្អូន​ជនភៀសសឹកជាង​៦០០​គ្រួសារក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ា​ឡៃ

4 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ៖ នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល…

ខេត្តបន្ទាយ​មាន​ជ័យ ៖ នៅ​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ និង​ឯក​ឧត្ត ម ចាន់ សុ​វុ​ឌ្ឍ រដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ម៉ា​ឡៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ប្លែក វ៉ា​រី ប្រធាន ក្រុមប្រឹក្សា ខេត្ត អញ្ជើញ​ចុះ​សួរសុខទុក្ខ នាំ​យក​អំណោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ដល់​បងប្អូន​ជនភៀសសឹក ចំ​ជាង​៦០០​គ្រួសារ ដែល​ជម្លៀស​ខ្លួន​ពី​ព្រំដែន​ឈួ​រ​មុខ ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ា​ឡៃ មក​ទីតាំង​សុវត្ថិភាព ។

ក្នុង​ឱកាស​នោះ​ឯកឧត្តម អ៊ុំ រាត្រី និង​ឯក​ឧត្ត ម ចាន់ សុ​វុ​ឌ្ឍ បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សារ​សួរ​សុខទុក្ខ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ ជូន​ដល់​បងប្អូន​ជនភៀសសឹក​ដែល​កំពុង​ស្នាក់​នៅ​មណ្ឌល​សុវត្ថិភាព ដោយ​ក្ដី​នឹករលឹក​។

លេ​ី​ស​ពី​នេះ​ក្រោយ​កិច្ចចរចា​បទ​ឈប់​បាញ់ ដោយ​គ្មាន​លក្ខខណ្ឌ បាន​ចូល​ជា​ធរមាន​រហូត​មក​ទល់​ពេល​នេះ ស្ថានភាព​នៅ​តាម​ព្រំដែន មាន​ភាព​ស្ងប់ស្ងាត់​និង​ល្អ​ប្រ​សេ​ី​រ​។ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សមរភូមិ​មុខ​ក្នុ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ចាក​ចេញពី​ទីតាំង​សុវត្ថិភាព វិល​ចូល​លំនៅ​ឋាន​របស់​ខ្លួន​ជា​បណ្តើរ​ៗ​។

ឯកឧត្ដម បន្ត​ថា ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ខិតខំ​ខ្នះខ្នែង​ក្នុង​ការ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​បិទ​បញ្ចប់​ការ​ផ្ទុះអាវុធ នៅ​ព្រំដែន ដែល​ភាគី​ថៃ​បាន​បេ​ី​ក​ការ​ឈ្លានពាន​បាញ់​មក​លេ​ី​កងទ័ព​កម្ពុជា​មុន រហូត​ទទួលលទ្ធផល​ផ្លែផ្កា​យ៉ាង​ត្រ​ចំ​ត្រចង់ និង​ជោគជ័យ ។ ក្នុង​នោះ​លោក​តែងតែ​គិតគូរ​យ៉ាង​ខ្លាំង​ពី​សុខទុក្ខ​បងប្អូន​ជនភៀសសឹក ជា​ខ្លាំង ដោយ​បាន​ចាត់​ក្រុមការងារ ដើម្បី​ចុះ​ជួប​ដោយ​ផ្ទាល់​ជាមួយនឹង​បងប្អូន​ជនភៀសសឹក និង​នាំ​យក​អំណោយ ជួយ​ដល់​បងប្អូន​ដែល​កំពុង​ស្នាក់​នៅ​ទី​សុវត្ថិភាព​បណ្ដោះអាសន្ន​ផង​ដែរ​។

សូម​បញ្ជាក់​ថា ជនភៀសសឹក​ជាង​៦០០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ​២៥​គីឡូក្រាម , ទឹក​សុទ្ធ​វី​តា​ល់​១​កេស​, មី​១​កេស​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ និង​ត្រីខ​១​យួរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ