សង្គ្រោះកុមារជាង២ពាន់នាក់ពីជំងឺបេះដូងពីកំណើត នៅគន្ធបុប្ផាទី១ ក្នុងរយៈពេល ៦ឆ្នាំ
រាជធានីភ្នំពេញ៖ កុមារចំនួនជាង២ពាន់នាក់ ទទួលបានការវះកាត់បេះដូង ដែលមានជំងឺបេះដូងពីកំណើត ក្នុងរយៈពេល ៦ឆ្នាំនេះ នៅអគារ «សីហមុនី មុនិនាថ» គន្ធបុប្ផាទី១។…
រាជធានីភ្នំពេញ៖ កុមារចំនួនជាង២ពាន់នាក់ ទទួលបានការវះកាត់បេះដូង ដែលមានជំងឺបេះដូងពីកំណើត ក្នុងរយៈពេល ៦ឆ្នាំនេះ នៅអគារ «សីហមុនី មុនិនាថ» គន្ធបុប្ផាទី១។…
រាជធានីភ្នំពេញ៖ កុមារចំនួនជាង២ពាន់នាក់ ទទួលបានការវះកាត់បេះដូង ដែលមានជំងឺបេះដូងពីកំណើត ក្នុងរយៈពេល ៦ឆ្នាំនេះ នៅអគារ «សីហមុនី មុនិនាថ» គន្ធបុប្ផាទី១។
យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថាខួប៦ឆ្នាំនៃអគារ «សីហមុនី មុនិនាថ» គន្ធបុប្ផាទី១ ភ្នំពេញ ជាមជ្ឈមណ្ឌលព្យាបាលវះកាត់ជំងឺបេះដូង ១ សីហា ២០១៩-១ សីហា ២០២៥ ដែលមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញបានវះកាត់កុមារមានជំងឺបេះដូងពីកំណើត ចំនួន២.៥៦នាក់ ប្រកបដោយសម្ថភាពពេញលេញ ប្រសិទ្ធភាព និងមានជីវិតថ្មី។
ថ្ងៃទី១ សីហា ឆ្នាំ២០១៩ ជាថ្ងៃចងចាំនៃអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន នូវវត្តមានរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា នាពេលនោះ ជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានចូលរួមក្នុងពិធីសម្ពោធ «អគារគន្ធបុប្ផា សីហមុនី មុនិនាថ» ក្រោមព្រះរាជអធិបតីនៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អមព្រះរាជដំណើរដោយវត្តមានខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ដោយមានការជួយជ្រោមជ្រែង និងការគាំទ្រមិនខ្លាចនឿយហត់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល «ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩» កុមារីដំបូងគេ ត្រូវបានទទួលការវះកាត់ភ្ជិតប្រហោងបេះដូងនៅអគារ «សីហមុនី មុនិនាថ» គន្ធបុប្ផាទី១ថ្មីនេះ ដោយក្រុមគ្រូពេទ្យជំនាញកម្ពុជា ប្រកបដោយជោគជ័យ ដោយមានជំនួយឧបករណ៍កន្រ្តាក់បេះដូង ត្រៀមជាស្រេចខ្ចីពីមន្ទីរពេទ្យកាល់ម៉ែត៕
ចែករំលែកព័តមាននេះ