ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី អំពាវនាវ​ឲ្យ​ថៃ​គោរព​សេចក្តីសម្រេច​របស់​តុលាការ ICJ នៅ​ឆ្នាំ​១៩៦២ និង​ឆ្នាំ​២០១៣

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (OIF) ដែល​មាន​ប្រទេស​ជា​សមាជិក​៩៣ (​ប្រើប្រាស់​ភាសា​បារាំង​) បាន​ចេញ​សេចក្ដីថ្លែងការណ៍ អំពាវនាវ​ឲ្យ​ប្រទេស​ថៃ គោរព​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្នុង​សំណុំរឿង​ព្រំដែន​ជាមួយ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី (OIF) ដែល​មាន​ប្រទេស​ជា​សមាជិក​៩៣ (​ប្រើប្រាស់​ភាសា​បារាំង​) បាន​ចេញ​សេចក្ដីថ្លែងការណ៍ អំពាវនាវ​ឲ្យ​ប្រទេស​ថៃ គោរព​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្នុង​សំណុំរឿង​ព្រំដែន​ជាមួយ​កម្ពុជា ដោយ​បាន​គូសបញ្ជាក់​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​កាត់​ឲ្យ​កម្ពុជា ឈ្នះក្តី​ពីរ​លើក​មក​ហើយ​គឺ​នៅ​ឆ្នាំ​១៩៦២ និង​ឆ្នាំ ២០១៣ ។

ក្នុង​សេចក្ដីថ្លែងការណ៍ ធ្វើ​នៅ​ទី​ក្រុងប៉ារីស ចុះ​ថ្ងៃ​ទី​៣០ កក្កដា ២០២៥ បង្ហាញ​ថា លោកស្រី Louise Mushikiwabo ស្វាគមន៍​ការ​បញ្ចប់​បទ​ឈប់​បាញ់ ដោយ​កម្ពុជា និង​ថៃ “​ភ្លាម​ៗ និង​គ្មាន​លក្ខខណ្ឌ​” ។

លោកស្រី បាន​មាន​ប្រសាសន៍​ថា “​យើង​សូម​សរសើរ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ សម្រាប់​ការ​បន្ត​កិច្ច​សន្ទនា​យ៉ាង​ឆាប់រហ័ស​របស់​ពួក​គេ ដែល​ជា​សញ្ញា នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ចំពោះ​សន្តិភាព និង​ស្មារតី នៃ​កិច្ច​សហប្រតិបត្តិការ ដែល​មាន​សារៈសំខាន់​ចំពោះ​ស្ថិរភាព​ក្នុង​តំបន់​” ។

លោកស្រី ជំរុញ​ឱ្យ​ប្រទេស​ទាំង​ពីរ អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព ដែល​ជា​ជំហាន​សំខាន់​មួយ​ឆ្ពោះទៅ​រក​សន្តិភាព​យូរអង្វែង ។

ក្នុង​បរិបទ​នេះ លោកស្រី​បង្ហាញ​ពី​សាមគ្គីភាព​ពេញលេញ​ជាមួយ​ប្រទេស​កម្ពុជា ដែល​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​២០ របស់​ឡា​ហ្វ្រ​ង់​កូ​ហ្វូ​នី នៅ​ឆ្នាំ​២០២៦ ។

លោកស្រី​អគ្គលេខាធិការ អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី រំលឹក​ឡើង​វិញ ពី​សារៈសំខាន់ នៃ​ច្បាប់​អន្តរជាតិ ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​អំពាវនាវ​ឱ្យ​មានការ​គោរព​ចំពោះ​សេចក្តីសម្រេច ដែល​បាន​ចេញ​ក្នុង​ឆ្នាំ 1962 និង 2013 ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ ទាក់ទង​នឹង​ជម្លោះព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ