ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់​ពី​ផ្ទុះ​សង្គ្រាម​៥​ថ្ងៃ និង​មាន​បទ​ឈប់​បា.ញ់ ជនភៀសសឹក​បាន​វិល​ត្រឡប់​មកភូមិ​ឃុំ នៅ​ខេត្តឧត្តរមានជ័យ​វិញ​ជា​បណ្តើរ​ៗ

16 ម៉ោង មុន

ឧត្តរមានជ័យ ៖ អ្នកនាំពាក្យ​ខេត្តឧត្តរមានជ័យ បាន​ប្រកាស​នា​មុន​នេះ​បន្តិច​ថា បន្ទាប់​ពី​ផ្ទុះ​សង្គ្រាម​ចំនួន​៥​ថ្ងៃ និង​មាន​បទ​ឈប់​បាញ់ ដោយ​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ គិត​ត្រឹម​ថ្ងៃ​ទី​១…

ឧត្តរមានជ័យ ៖ អ្នកនាំពាក្យ​ខេត្តឧត្តរមានជ័យ បាន​ប្រកាស​នា​មុន​នេះ​បន្តិច​ថា បន្ទាប់​ពី​ផ្ទុះ​សង្គ្រាម​ចំនួន​៥​ថ្ងៃ និង​មាន​បទ​ឈប់​បាញ់ ដោយ​អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ គិត​ត្រឹម​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៦:០០​នាទី​រសៀល​នេះ ជនភៀសសឹក​នៅ​ជំរំ​មួយ​ចំនួន រួម​ទាំង​អ្នក​ដែល​បាន​ជម្លៀស​ចេញពី​លំនៅ​ដ្ឋា​ន កាលពី​សង្គ្រាម​រវាង​កងទ័ព​កម្ពុជា​-​ថៃ ទៅ​តាម​បណ្តា​រាជធានី​/​ខេត្ត បាន​វិល​ត្រឡប់​មក​មូលដ្ឋាន​ភូមិ​ឃុំ នៅ​ខេត្តឧត្តរមានជ័យ​វិញ​ជា​បណ្តើរ​ៗ ។

អ្នកនាំពាក្យ​ខេត្តឧត្តរមានជ័យ បាន​បន្ត​ថា ជំរំ​ទាំង​៧ បាន​បន្ថយ​មក​៦​ទីតាំង ជនភៀសសឹក​កំពុង​រស់នៅ​ក្នុង​ជំរំ​បាន​បន្ថយ​មក​ត្រឹម ៨ ៦៧៥​គ្រួសារ ស្មើ​៣១៥០៥​នាក់ ។

ចំណែក​សភាពការណ៍​ចរន្ត​ប្រជាពលរដ្ឋ នៅ​តាម​បណ្តា​ក្រុង​ស្រុក​ទាំង​៥ បានការ​វិល​ត្រឡប់ ៖
ទី​១. ស្រុក​បន្ទាយ​អំពិល​ប្រមាណ ៣០% ។ ទី​២. ក្រុង​សំរោង ៨០% ។ ទី​៣. ស្រុក​អន្លង់​វែង ៩០% ។ ទី​៤. ស្រុក​ត្រពាំង​ប្រាសាទ ៧០% ។ និង​ទី​៥. ស្រុក​ចុងកាល់​ស្ទើរតែ​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ