ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និងថៃ នឹងមាន«សន្តិភាពយូរអង្វែង»​ ​ក្រោមការប្ដេជ្ញាចិត្តជួយពីអាម៉េរិក

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំការបរទេសអាម៉េរិក បញ្ជាក់ថា ឯកឧត្តមប្រធានាធិបតី ត្រាំ និងលោករដ្ឋមន្ត្រីការបទេសរូប៊ីយូ បានបន្តប្តេជ្ញាធ្វើឱ្យមាន«សន្តិភាពយូរអង្វែង»មួយ សម្រាប់កម្ពុជា និងថៃ។ នេះបើយោងតាមឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក។​ឯកឧត្តម…

រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំការបរទេសអាម៉េរិក បញ្ជាក់ថា ឯកឧត្តមប្រធានាធិបតី ត្រាំ និងលោករដ្ឋមន្ត្រីការបទេសរូប៊ីយូ បានបន្តប្តេជ្ញាធ្វើឱ្យមាន«សន្តិភាពយូរអង្វែង»មួយ សម្រាប់កម្ពុជា និងថៃ។ នេះបើយោងតាមឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក។

ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាម៉េរិក បានឱ្យដឹងថា ​នៅរសៀលថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ២០២៥​ ឯកឧត្តមនិងសហការីមន្ត្រីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក​ បានជួបពិភាក្សាការងារជាមួយលោកជំទាវ​ Allison M. Hooker​ ថ្នាក់ដឹកនាំក្រសួងការបរទេសសហរដ្ឋអាម៉េរិក។

ឯកអគ្គរាជទូតកម្ពុជា បានមានប្រសាសន៍ថា ខ្ញុំបានអរគុណឯកឧត្តមប្រធានាធិបតី​ និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក​ ចំពោះកិច្ចខិតខំប្រឹងប្រែងឱ្យមានបទឈប់បាញ់ពិតប្រាកដ​មួយ​ និងបានស្នើឱ្យសហរដ្ឋអាម៉េរិកបន្តចូលរួមត្រួតពិនិត្យដំណើរការបទឈប់បាញ់នេះ។

ជាមួយគ្នានេះ ឯកអគ្គរាជទូតកម្ពុជា បានថ្លែងសង្កត់ធ្ងន់ថា លោកជំទាវបញ្ជាក់ថា​ លោកប្រធានាធិបតី​ត្រាំ​ និងលោករដ្ឋមន្ត្រីការបទេសរូប៊ីយូ​ បានបន្តប្តេជ្ញាធ្វើឱ្យមានសន្តិភាពយូរអង្វែងមួយសម្រាប់កម្ពុជា​ និងថៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ