ស៊ីម៉ាក់ ត្រៀមសម្អាតគ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះ នៅព្រះវិហារ និងឧត្តរមានជ័យ
រាជធានីភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសរសេរនៅលើបណ្ដាញសង្គមនៅថ្ងៃទី២៩ ខែកក្ដដា…
រាជធានីភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសរសេរនៅលើបណ្ដាញសង្គមនៅថ្ងៃទី២៩ ខែកក្ដដា…
រាជធានីភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសរសេរនៅលើបណ្ដាញសង្គមនៅថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០២៥នេះថា ៖ គ្រាន់តែស្ងប់ស្ងាត់គ្រាប់កាំភ្លើងបន្តិច ប្រជាពលរដ្ឋបានទំនាក់ទំនងមករកអង្គភាព CMAC ជួយបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងការប្រយុទ្ធគ្នារវាងទាហានសៀម និងកងកម្លាំងកម្ពុជា ។
អគ្គនាយកស៊ីម៉ាក់ បន្តថា នៅពេលណាសភាពការណ៍ នៃសង្គ្រាមបានបញ្ឈប់កម្លាំងអង្គភាព CMAC ត្រៀមធ្វើការពង្រាយកម្លាំងជំនាញ ដើម្បីដំណើរការស្រាវជ្រាវ និងដាក់ស្លាកសញ្ញាកំណត់តំបន់រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម គ្រាប់មិនទាន់ផ្ទុះ និងដំណើរការបោសសម្អាតជូនប្រជាពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរមូលដ្ឋាន ស្របតាមតម្រូវការជាក់ស្តែងជាអាទិភាព សម្រាប់ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ៕
ចែករំលែកព័តមាននេះ