សេចក្តីសង្ខេបនៃកិច្ចពិភាក្សាយោធាកម្រិតខ្ពស់រវាងប្រទេសកម្ពុជា និងថៃ
ប្រទេសថៃ ៖ យោងតាមសេចក្តីរាយការណ៍ពីគេហទំព័ររាជរដ្ឋាភិបាលថៃ (Royal Thai Government) បានចេញផ្សាយថា នៅវេលាម៉ោង១០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥…
ប្រទេសថៃ ៖ យោងតាមសេចក្តីរាយការណ៍ពីគេហទំព័ររាជរដ្ឋាភិបាលថៃ (Royal Thai Government) បានចេញផ្សាយថា នៅវេលាម៉ោង១០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥…
ប្រទេសថៃ ៖ យោងតាមសេចក្តីរាយការណ៍ពីគេហទំព័ររាជរដ្ឋាភិបាលថៃ (Royal Thai Government) បានចេញផ្សាយថា នៅវេលាម៉ោង១០នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ ប៊ុនស៊ីង ផាកខ្លាង (Boonsin Padklang) មេបញ្ជាការភូមិភាគទី២ នៃកងទ័ពជើងគោកថៃ បានជួបពិភាក្សាផ្លូវការ ជាមួយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា ដោយនៅក្នុងនោះភាគីទាំងពីរបានឯកភាពគ្នា លើចំណុចសំខាន់ៗចំនួន ៧ ដូចខាងក្រោម ៖
១-ភាគីទាំងពីរបានយល់ព្រមលើបទឈប់បាញ់គ្នាភ្លាមៗនៅក្នុងតំបន់ជម្លោះ ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នា
២-ការការពារជនស៊ីវិល ដោយគ្មានការវាយប្រហារ ឬប្រតិបត្តិការណាមួយបង្កការគំរាមកំហែងដល់អាយុជីវិត ឬទ្រព្យសម្បត្តិរបស់ជនស៊ីវិលតាមតំបន់ព្រំដែន
៣-គ្មានការពង្រឹងកងទ័ព ឬឧបករណ៍យោធាទៅកាន់តំបន់ជម្លោះ ដើម្បីការពារកុំឱ្យស្ថានការណ៍កាន់តែតានតឹង
៤-គ្មានការចល័តទ័ព ដោយភាគីទាំងពីរព្រមព្រៀងគ្នា មិនដាក់កងកម្លាំងឡើងវិញនៅតំបន់ព្រំដែន តាមរបៀបដែលអាចបង្កការយល់ច្រឡំ ឬបង្កើនភាពតានតឹង
៥-ការសម្រួលដល់ការវិលត្រឡប់នៃជនរងគ្រោះ ដោយភាគីទាំងពីរបានប្ដេជ្ញាសហការយ៉ាងពេញទំហឹងសម្រួលដល់ការត្រឡប់របស់អ្នករបួស និងអ្នកស្លាប់ ដោយឆ្លុះបញ្ចាំងពីតម្លៃមនុស្សធម៌រួមគ្នា និងការខិតខំប្រឹងប្រែងដើម្បីសម្រាលទុក្ខលំបាក។
៦-ការបង្កើតក្រុមសម្របសម្រួលរួម ដើម្បីធានាបានការដោះស្រាយភ្លាមៗ ប្រកបដោយប្រសិទ្ធភាពនៃបញ្ហាក្នុងស្រុក។ ក្រុមសម្របសម្រួលរួមមួយនឹងត្រូវបានបង្កើតឡើង ដែលរួមមានតំណាង៤រូបមកពីភាគីនីមួយៗ ។
៧-រង់ចាំការយល់ព្រមពីកិច្ចប្រជុំ GBC ដោយលទ្ធផលនៃកិច្ចសន្ទនាយោធាកម្រិតខ្ពស់នេះ នឹងត្រូវដាក់ជូនសម្រាប់ការពិនិត្យ និងអនុម័តជាផ្លូវការនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែន GBC នាពេលខាងមុខរវាងប្រទេសថៃ និងកម្ពុជា ដែលគ្រោងធ្វើនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។
ហើយនៅពេលដែលកិច្ចប្រជុំ GBC ត្រូវបានអនុម័ត កិច្ចព្រមព្រៀងទាំងនេះ នឹងចងក្រងជាកម្រិតគោលនយោបាយរវាងប្រទេសទាំងពីរ៕
ចែករំលែកព័តមាននេះ