ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្សុីមិនបដិសេធឡើយការជួបគ្នារវាងលោកពូទីននិង​លោកត្រាំនៅ​ចិន

11 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ វិមាន​ក្រឹម​ឡាំង​អះអាង​នា​ថ្ងៃ​ទី​២៨​កក្កដា​ថា ការ​ជួប​គ្នា​មួយ​រវាង​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​និង​លោក​ដូ​ណា​ល់​ត្រាំ​នៅ​ចិន នា​ខែកញ្ញា​ខាង​មុខ​នេះ​មិន​ត្រូវ​បាន​បដិសេធ​ឡើយ ប្រសិនបើ​ប្រធានាធិបតី​អា​មេ​រិ​កមក​កាន់​ប្រទេស​នេះ​ក្នុង​ពេល​ជាមួយ​គ្នា​នឹង​សម​ភាគី​រុ​ស្ស៊ី​។ លោកពូ​ទី​ន​ត្រូវ​ទៅ​កាន់​ប្រទេស​ចិន ចូលរួម​ក្នុង​ខួប​លើក​ទី​៨០​នៃ​ការ​បញ្ចប់​សង្គ្រាមលោក​លើក​ទី​២​នា​ដើមខែ​កញ្ញា​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ទ្រី​ប៉េ​ស្កូវ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ វិមាន​ក្រឹម​ឡាំង​អះអាង​នា​ថ្ងៃ​ទី​២៨​កក្កដា​ថា ការ​ជួប​គ្នា​មួយ​រវាង​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​និង​លោក​ដូ​ណា​ល់​ត្រាំ​នៅ​ចិន នា​ខែកញ្ញា​ខាង​មុខ​នេះ​មិន​ត្រូវ​បាន​បដិសេធ​ឡើយ ប្រសិនបើ​ប្រធានាធិបតី​អា​មេ​រិ​កមក​កាន់​ប្រទេស​នេះ​ក្នុង​ពេល​ជាមួយ​គ្នា​នឹង​សម​ភាគី​រុ​ស្ស៊ី​។

លោកពូ​ទី​ន​ត្រូវ​ទៅ​កាន់​ប្រទេស​ចិន ចូលរួម​ក្នុង​ខួប​លើក​ទី​៨០​នៃ​ការ​បញ្ចប់​សង្គ្រាមលោក​លើក​ទី​២​នា​ដើមខែ​កញ្ញា​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ទ្រី​ប៉េ​ស្កូវ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា ប្រសិនបើ​ប្រធានាធិបតី​អា​មេ​រិ​ក សម្រេច​ទៅ​កាន់​ប្រទេស​ចិន​ក្នុង​គ្រានោះ​ដែរ ការ​ជួប​គ្នា​មួយ​បែប​នេះ​ជា​ទ្រឹស្ដី​មិន​អាច​បដិសេធ​ឡើយ​។

លោកពូ​ទី​ន​នឹង​ទៅ​កាន់​ក្រុង​ប៉េ​កាំ​ង​ចូលរួម​ក្នុង​ពិធី​ព្យុហៈយាត្រា​យោធា​ដ៏​ធំ​មួយ អបអរសាទរ​ខួប​លើក​ទី​៨០​នៃ​ការ​បញ្ចប់​សង្គ្រាមលោក​លើក​ទី​២​។ ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង​ដឹកនាំ​ធ្វើ​ព្រឹត្តិការណ៍​នោះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីលាន​ធៀន​អាន​មេន​ក្រុង​ប៉េ​កាំ​ង​នា​ថ្ងៃ​ទី​៣​កញ្ញា​។

ចាប់តាំងពី​លោក​ដូ​ណា​ល់​ត្រាំ​វិល​ត្រឡប់​ជា​ថ្មី​មក​កាន់កាប់​សេត​វិមាន ពី​ខែមករា​ឆ្នាំ​២០២៥​មក ប្រធានាធិបតី​អា​មេ​រិ​ក​និងរុ​ស្ស៊ីបាន​ជួប​គ្នា​តាម​ទូរស័ព្ទ​ច្រើន​លើក ពិសេស​ផ្ដោត​លើ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន តែ​មិន​ទាន់​ដែល​បាន​ជួប​គ្នា​ដោយ​ផ្ទាល់​នៅឡើយ​។

ចំពោះ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន លោក​ដូ​ណា​ល់​ត្រាំ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨​កក្កដា ពី​បំណង​របស់​លោក​បំ​ព្រួញ​ពេល​ដែល​លោក​ទុក​ឲ្យ​លោកពូ​ទី​ន​៥០​ថ្ងៃ ដើម្បី​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បន្ទាប់​ពី​រុ​ស្សុ​ី​បន្ត​វាយប្រហារ​ខ្លាំងក្លា​លើ​បណ្ដា​ទីក្រុង​អ៊ុយ​ក្រែ​ន​។ លោក​ត្រាំ​ថ្លែង​ថា លោក​ទុក​ពេល​ត្រឹមតែ​២​ស​ប្ដា​ហ៍​ទៀត​ប៉ុណ្ណោះ​ដល់​លោកពូ​ទី​ន​ឲ្យ​បញ្ចប់សង្គ្រាម បើ​មិន​ដូច្នេះ​ទេ​លោក​នឹង​ដាក់​ពន្ធគយ​ធ្ងន់​បំផុត​ដល់​រុ​ស្ស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ