ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែងប្រពន្ធ​ដើម​ទៅ​មាន​ប្រពន្ធចុង ​រួច​លែង​នាង​ចុង​មក​ទាក់ទង​នាង​ដើម​វិញ ​ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ​ច្របា.ច់ក​សម្លា.ប់ រួចប្រាប់ឪពុកម្តាយឱ្យមក​យកស.ពនាងទៀត​

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បុរសជាខ្មែរអ៊ិស្លាម​ម្នាក់ បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធដើម​ដែល​ជានា​រី​ខ្មែ​ឥ​ស្លា​ម​ដូច​គ្នា រួច​បាន​ទៅ​រៀប​ការ​ប្រពន្ធ​ថ្មី​ម្នាក់​ទៀត ប៉ុន្តែ​ពុំ​ដឹង​ថា​ជានា​រី​ខ្មែរឥស្លាម​ដូច​គ្នា​ឬ​ជា​ជនជាតិ​ខ្មែរ​នោះ​ទេ ហើយ​រស់នៅ​ជាមួយ​គ្នា បាន​រយៈពេល​៤​ឆ្នាំ​ក៏​បាន​លែងលះ​ប្រពន្ធ​ក្រោយ​នោះ​ទៀត ។ បន្ទាប់​មក​បាន​ត្រលប់​មក​ទាក់ទង​សាង​ស្នេហ៍​លួចលាក់​ជាមួយ​អតីត​ប្រពន្ធដើម​វិញ…

រាជធានី​ភ្នំពេញ​ ៖ បុរសជាខ្មែរអ៊ិស្លាម​ម្នាក់ បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធដើម​ដែល​ជានា​រី​ខ្មែ​ឥ​ស្លា​ម​ដូច​គ្នា រួច​បាន​ទៅ​រៀប​ការ​ប្រពន្ធ​ថ្មី​ម្នាក់​ទៀត ប៉ុន្តែ​ពុំ​ដឹង​ថា​ជានា​រី​ខ្មែរឥស្លាម​ដូច​គ្នា​ឬ​ជា​ជនជាតិ​ខ្មែរ​នោះ​ទេ ហើយ​រស់នៅ​ជាមួយ​គ្នា បាន​រយៈពេល​៤​ឆ្នាំ​ក៏​បាន​លែងលះ​ប្រពន្ធ​ក្រោយ​នោះ​ទៀត ។

បន្ទាប់​មក​បាន​ត្រលប់​មក​ទាក់ទង​សាង​ស្នេហ៍​លួចលាក់​ជាមួយ​អតីត​ប្រពន្ធដើម​វិញ ហើយ​ពេល​ឃើញ​មាន​មនុស្ស​ប្រុស​ខ​ល​រក​នាង ក៏​កើត​ភ្លើង​ប្រច័ណ្ឌ​ចោទ​ថា​នាង​មាន​ប្រុស​សហាយ​ក្បត់​ខ្លួន ។ ពេល​នោះ​ក៏​មានការ​ឈ្លោះប្រកែក​គ្នា​ខ្លាំង ហើយ​បុរស​នេះ​ក៏​ច្របាច់ក​សម្លាប់​នាង​ចោល រួច​គេចខ្លួន​បាត់ ព្រមទាំង​ប្រាប់​ឪពុក​ម្ដាយបង្កើត​របស់​ខ្លួន​ឲ្យ​ជួយ​ប្រាប់​ទៅ​ឪពុក​ម្ដាយ​នាង​ឲ្យ​ទៅ​យក​សព​នាង​ធ្វើបុណ្យ​ផង ។ ប៉ុន្តែ​អាយុ​មិន​ទាន់​អស់​ នាង​ជា​អ​តី​ប្រពន្ធដើម​រូប​នោះ​មិន​បាន​ស្លាប់​ឡើយ និង​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​សង្គ្រោះ បន្ទាប់​មក​នគរបាល​បាន​ប្រើ​ល្បិច​ខ​ល​ប្រាប់​ជន​ដៃដល់​រូប​នេះ​ថា​រក​សព​នារី​រង​គ្រោះ​អត់​ឃើញ​ទេ និង​បាន​ហៅ​ឲ្យ​ជន​នេះ​ទៅ​ជួយ​រក​សព​នាង​ផង ហើយ​គ្រាន់តែ​ឃើញ​អតីត​ប្ដី​កំណាច​រូប​នោះ​ទៅ​ដល់​នគរបាល​ក៏​ចាប់ខ្លួន​ទាំង​យប់​តែ​ម្ដង ។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​នៅ​ចំណុច​វាលស្មៅ ខាង​កេ​ី​ត​វត្ត​ត្រពាំង​ឈូក ស្ថិត​នៅ​ក្នុងភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ជា​អតីត​ប្ដី​ខាងលើ​ឈ្មោះ​គ្រី​យ៉ា មី​ហ្សា​ន អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ឥ​ស្លា​ម មុខរបរ​ជាង​សង្ហា​រឹម ស្នាក់​នៅ​ភូមិ​មេត្រី​លើ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល ។ ចំណែក​អ​តី​ប្រពន្ធ​រង​គ្រោះ​ឈ្មោះ​ម៉ាត់ ម៉ា​រី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​ភូមិ​ម៉ា​សុ​ី​ន​ស្រូវ ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្ដី​ប្រពន្ធ​១​គូ​នេះ​បាន​រៀប​ការ​និង​រស់នៅ​ជាមួយ​គ្នា​បាន​រយៈពេល​ប្រមាណ​៤​ឆ្នាំ​និង​បង្កើត​បានកូន​ស្រី​ម្នាក់​ហេ​ី​យ​ក៏​បាន​លែងលះ​គ្នា​ទៅ​វិញ ក្រោយមក​បុរស​ជា​ប្តី​បាន​ទៅ​រៀប​ការ​ប្រពន្ធ​ថ្មី​ម្នាក់​ទៀត ប៉ុន្តែ​មិនដឹង​ថា​ជានា​រី​ខ្មែ​ឥ​ស្លា​ម​ដែរ ឬ​ជានា​រី​ខ្មែរ​នោះ​ទេ ។ បុរស​នេះ​បាន​រស់នៅ​ជាមួយ​ប្រពន្ធ​ក្រោយ​បាន​រយៈពេល​ប្រមាណ​៤​ឆ្នាំ​ប៉ុណ្ណោះ ក៏​បាន​លែងលះ​ប្រពន្ធ​ក្រោយ​នោះ​ទៀត បន្ទាប់​មក​ក៏​បាន​ត្រលប់​មក​ទំនាក់ទំនង​ជាមួយ​អ​តី​ប្រពន្ធ​ដេ​ី​ម​វិញ ។ ប៉ុន្តែ​ការ​ទាក់ទង​ស្នេហា​គ្នា​ជា​ថ្មី​ឡើង​វិញ​នោះ គឺ​លួចលាក់​មិន​ហ៊ាន​ចេញ​មុខ​ឲ្យ​ឪពុក​ម្ដាយ​ខាង​ស្រី​ដឹង​នោះ​ទេ ព្រោះ​បើ​ដឹង​ក៏​ពួក​គាត់​មិន​ឲ្យ​ទាក់ទង​គ្នា​ដាច់ខាត ដោយសារ​តែ​ពួក​គាត់​បាន​ចាត់​ទុក​ថា អតីត​កូនប្រសារ​ប្រុស​រូប​នេះ​(​ជន​ដៃដល់​)​គឺជា​មនុស្ស​ចោលម្សៀត​មិន​បានការ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដោយឡែក​នៅ​វេលា​ល្ងាច​កេ​ី​ត​ហេតុ​អ្នក​ទាំង​២​បាន​ណាត់ជួប​គ្នា​នៅ​មុខ​រោងចក្រ​មួយ​យ​កន្លែង​ស្ថិត​នៅ​ជិត​កន្លែង​កើតហេតុ​នោះ​ដែរ បន្ទាប់​មក ក៏​បាន​នាំ​គ្នា​ទិញ​អាហារ​ទៅ​អង្គុយ​ហូប​លេង​នៅ​ចំណុច​ដី​វាល​ក្បែរ​ដើម​អំពិលទឹក​២​ដើម ស្ថិត​នៅ​ខាង​កេ​ី​ត​វត្ត​ត្រពាំង​ឈូក ។ ខណៈ​ពេល​កំពុង​អង្គុយ​សាសង​ស្នេហា​ដូច​កាលពី​គ្រា​ដំបូង​នៅ​ក​ម្លោះ​ក្រមុំ​នោះ ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ខ​ល​ទៅ​រក​នាង ពេល​នោះ​អតីត​ប្ដី​នេះ​បាន​សួរ​នាង​ថា​«​តើន​ណា​ខ​លម​ក0x017d7 នាង​បាន​ឆ្លើយ​តប​ថា​បងប្រុស​ជា​អ្នក​ស្គាល់គ្នា​ទេ​» ប៉ុន្តែ​បុរស​នេះ​មិន​ជឿ​ឡើយ ហើយ​ក៏​កើត​ចិត្ត​ប្រច័ណ្ឌ​នាង​យ៉ាង​ខ្លាំង រហូត​ក្លាយជា​ការ​ឈ្លោះប្រកែក​គ្នា​កើតឡើង ។

នគរបាល​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ខណៈនោះ​អតីត​ប្ដី​ក៏​បាន​ច្របាច់ក សម្លាប់​ស្ត្រី​ជា​អតីត​ប្រពន្ធ​រូប​នេះ រួច​បាន​គេចខ្លួន​បាត់ ដោយ​បាន​ទុក​នាង​ចោល​នៅ​លើ​វាលស្មៅ​កន្លែង​កើត​នោះ ក្រោយ​ក៏​មាន​អ្នក​អូស​រទេះ​ដើរ​រើស​អេ​ត​ចាយ​ពេល​យប់​ឆ្លងកាត់​ទីនោះ​ប្រទះ​ឃើញ​នាង​ដេក​ស្តូកស្តឹង ។ អ្នក​រើស​អេ​ត​ចាយ​ក៏​បាន​ប្រាប់​ទៅ​កាន់​សន្តិសុខ​ដែល​កំពុង​យាម​នៅ​ភូមិ​គ្រឹះ​មួយ​ជិត នោះ ឲ្យ​ជួយ​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ហើយ​នគរបាល​ក៏​បាន​ចុះ​ទៅ​កាន់​ចំណុច​កើតហេតុ​នោះ​ភ្លាម​ៗ និង​បាន​ឃេ​ី​ញ​នាងរង​គ្រោះ​នៅ​មាន​ដង្ហើម​នៅឡើយ ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា បន្ទាប់​មក​ក៏​បាន​បញ្ជូន​នាង​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​តេ​ជោ​សន្តិភាព ចំណែក​ជនសង្ស័យ​ស្មានថា​អតីត​ប្រពន្ធ​ស្លាប់​ហើយ ក៏​បានខ​ល​ទៅ​ប្រាប់​ឪពុក​ម្ដាយបង្កើត​របស់​ខ្លួន​ថា​«​ខ្ញុំ​បាន​សម្លាប់​អតីត​ប្រពន្ធ​របស់ខ្ញុំ​ហេ​ី​យ ម៉ែ​ពុក​ជួយ​ប្រាប់​ក្រុម​គ្រួសារ​របស់​នាង ទៅ​យក​សព​ធ្វើបុណ្យ​ផង សព​ស្ថិត​នៅ​ខាង​កេ​ី​ត​វត្ត​ត្រពាំង​ឈូក​ជិត​ដេ​ី​ម​អំពិលទឹក​២​ដេ​ី​ម ។

ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​ភ្លាម​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ក៏​បាន​នាំ​គ្នា​ទៅ​កាន់​ទីនោះ​ភ្លាម​ដែរ​និង​បាន​សហ​ការណ៍​ផ្ដល់​ការ​បំភ្លឺ​ជូន​នគរបាល បន្ទាប់​មក​នគរបាល​ក៏​បាន​ប្រើ​ល្បិច​ខ​ល​ទៅ​កាន់​ជន​ដៃដល់​ប្រាប់​ថា រក​សាកសព​នារី​រង​គ្រោះ​អត់​ឃើញ​ទេ ហើយ​សុំ​ឲ្យ​ជន​នោះ​ទៅ​ជួយ​រក​សព ។ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ជន​នោះ​ទៅ​មែន ហើយ​ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន នាំ​យក​ទៅ​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ