ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទោស​២​នាក់​​លួច​រត់​ចេញពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ​ទាំង​យប់

9 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មាន​ព័ត៌មាន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ថា មាន​អ្នកទោស​២​នាក់​បាន​លួច​រត់ចេញពី​ពន្ធ​នាគារ​ខេត្ត ខណៈ​មន្ត្រី​ពន្ធនាគារ​យាមកាម​យ៉ាង​យកចិត្តទុកដាក់ បែរជា​ឆក​ល្វែង​ឱ្យ​អ្នកទោស​ទាំង​២​នាក់​នោះ​ហែក​គុក​លួច​រត់គេច​ខ្លួន​បាន ។ ក្រោយ​ពី​មាន​ហេតុការណ៍​អ្នកទោស​ហែក​គុក​រត់ ក៏​ឃើញ​មាន​មន្ត្រី​ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​មក​ត្រួតពិនិត្យ​ដែរ ប៉ុន្តែ​មន្ត្រី​ផ្លូវការ​បាន​លាក់លៀម​ព័ត៌មាន…

ខេត្តកំពង់ស្ពឺ ៖ មាន​ព័ត៌មាន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ថា មាន​អ្នកទោស​២​នាក់​បាន​លួច​រត់ចេញពី​ពន្ធ​នាគារ​ខេត្ត ខណៈ​មន្ត្រី​ពន្ធនាគារ​យាមកាម​យ៉ាង​យកចិត្តទុកដាក់ បែរជា​ឆក​ល្វែង​ឱ្យ​អ្នកទោស​ទាំង​២​នាក់​នោះ​ហែក​គុក​លួច​រត់គេច​ខ្លួន​បាន ។

ក្រោយ​ពី​មាន​ហេតុការណ៍​អ្នកទោស​ហែក​គុក​រត់ ក៏​ឃើញ​មាន​មន្ត្រី​ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​មក​ត្រួតពិនិត្យ​ដែរ ប៉ុន្តែ​មន្ត្រី​ផ្លូវការ​បាន​លាក់លៀម​ព័ត៌មាន មិន​ទាន់​បានឱ្យ​ដឹង​នោះ​ទេ​ថា តើ​អ្នកទោស​ទាំង​២​នាក់​គ្រាន់តែ​ជា​ជន​ត្រូវ​ចោទ​ឬ​ក៏​ជា​ទណ្ឌិត ។

បើ​តាម​ប្រភព​ព័ត៌មាន​បង្ហើប​ឱ្យ​ដឹង​ថា អ្នកទោស​ទាំង​២​នាក់​នេះ​បាន​ហែក​គុក​លួច​រត់គេច​ខ្លួន កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​២៧ ខែកក្កដា ឆ្នាំ​២០២៥​កន្លង​ទៅ ។ ជាមួយ​នេះ គេ​ក៏​នៅ​មិន​ទាន់​ស្គាល់ឈ្មោះ​អ្នកទោស​ទាំង​២​នាក់​នេះ ថា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​អ្វី​នោះ​ទេ ។ ប៉ុន្តែ​បើ​តាម​ប្រភព​មិន​ផ្លូវការ​ថា អ្នកទោស​ដែល​ហែក​គុក​រត់​នេះ បាន​ត្រូវ​តុលាការ​កាត់ទោស​១​ករណី​រួច​ហើយ និង​នៅ​ច្រើន​ករណី​ទៀត ស្រាប់តែ​នាំ​គ្នា​ហែក​គុក​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បាន​បង្ហើប​ទៀត​ថា ក្រោយ​ពី​អ្នកទោស​ទាំង​២​នាក់​ហែក​គុក​រត់គេច​ខ្លួន​ទៅបាត់ គេ​ក៏​ឃើញ​មាន​មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​មក​ពិនិត្យ​ដែរ ប៉ុន្តែ​លទ្ធផល​នៃ​ការ​អង្កេត​ស្រាវជ្រាវ​ស្វែងរក​អ្នកទោស​ហែក​គុក​រត់​ទាំង​២​នាក់​ខាងលើ​នេះ ហាក់បីដូចជា​រាវរក​ម្ជុល​នៅ​បាតសមុទ្រ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ អ្នក​យក​ព័ត៌មាន​យើង​បាន​សាកសួរ​ទៅ​លោក ទី​ន សុវណ្ណ​នី ប្រធាន​ពន្ធនាគារ​ខេត្ត​ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល​២​ដង មិន​មាន​អ្នក​ទទួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ