ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ី សុធា​រី ប្រកាស​ឈប់​ជាន់​ដី​ថៃ​មួយ​ជីវិត ក្រោយ​​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ

12 ម៉ោង មុន
  • ភ្នំពេញ

តារា​សម្តែង​និង​អតីត​បេក្ខភាព​បវរកញ្ញា​នាង ប៊ី សុធា​រី បាន​ធ្វើការ​ប្រកាស​ជា​សាធារណៈ​ថា នាង​នឹង​មិន​ជាន់​ដី​ថៃ​អស់​មួយ​ជីវិត ហើយនឹង​ផ្តាំ​ត​កូន​ថែម​ទៀត បន្ទាប់​ពី​កម្ពុជា​បាន​រង​ការ​ឈ្លានពាន​ពី​ថៃ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​រហូត​កើត​មាន​សង្គ្រាម​យ៉ាង​ខ្លាំងក្លា ។ ប៊ី សុធា​រី…

តារា​សម្តែង​និង​អតីត​បេក្ខភាព​បវរកញ្ញា​នាង ប៊ី សុធា​រី បាន​ធ្វើការ​ប្រកាស​ជា​សាធារណៈ​ថា នាង​នឹង​មិន​ជាន់​ដី​ថៃ​អស់​មួយ​ជីវិត ហើយនឹង​ផ្តាំ​ត​កូន​ថែម​ទៀត បន្ទាប់​ពី​កម្ពុជា​បាន​រង​ការ​ឈ្លានពាន​ពី​ថៃ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​រហូត​កើត​មាន​សង្គ្រាម​យ៉ាង​ខ្លាំងក្លា ។

ប៊ី សុធា​រី បាន​ប្រកាស​តាម​រយៈ​សំ​ណេ​រ​ខ្លី​នៅ​លើ​បណ្តាញ​សង្គម​ថា មួយ​ជីវិត​នេះ​ស្បថ​ឈប់​ជាន់​ដី​សៀម​មួយ​ជីវិត ផ្ដាំ​ទាំង​កូន​ទៀត ។

តារា​ស្រី​រូប​នេះ​ក៏​បាន​បញ្ជាក់​បន្ថែម​ទៅ​លើ​អ្វី​ដែល​នាង​បាន​សរ​សេរ​ខាងលើ​នេះ​ តាម​រយៈ
​ខម​មិន​ថា គោលបំណង​របស់​នាង​នា​ពេល​នេះ​ គឺ​មិន​ញុះញ៉ុ​ង​នរណា​ម្នាក់​ទេ តែ​នាង​គ្រាន់តែ​ចេះ​ឈឺ​ចេះ​ចាំ​ប៉ុណ្ណោះ ។

យ៉ាងណា​ សំ​ណេ​រ​របស់ ប៊ី សុធា​រី នា​ពេល​នេះ ​ក៏​មានការ​គាំទ្រ​ពី​មហាជន​ផង​ដែរ ក្នុង​ពេល​ដែល​សង្គ្រាម​រវាង​កម្ពុជា និង​ថៃ​ដែល​បាន​កើតឡើង​នា​ពេល​នេះ​ បាន​ដាស់​ស្មារតី​កូន​ទូ​ទាំង​ប្រទេស​ឲ្យ​មានការ​ឈឺចាប់​ពី​ការ​ឈ្លានពាន​របស់​បរទេសនិង​មានគំនិត​ជាតិនិយម ។

ជា​ការ​កត់សម្គាល់​ក្នុងអំឡុងពេល​មាន​ជម្លោះ​តាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ នេះ ប៊ី សុធា​រី ក៏​ដូច​ជា​អ្នកសិល្បៈ​ជា​ច្រើន​ទៀត​បាន​ចូលរួម​យ៉ាង​សស្រាក់​ស្រ​ស្រាំ​មិន​ថា តាម​រយៈ​ការ​គាំទ្រ​ជា​សម្លេង​ជួយ​កងទ័ព​ជួរ និង​ការងារ​មនុស្ស​នានា​នោះ​ឡើយ ។

ជាក់ស្តែង ​កាលពី​ពេល​ថ្មី​ៗ​នេះ ប៊ី សុធា​រី បាន​បង្ហោះ​សំ​ណេ​រយ៉ា​ង​ចាក់​ដោត​ថា បើ​គេ​ជេ​ខ្ញុំ ខ្ញុំ​អាច​ទ្រាំ​បាន តែបើ​ប៉ះ​ជាតិ​ ឬ​ប្រទេស​មួយ​នេះ សុំ​ទោស​ណា ខ្ញុំ​សុំ​ជាតិនិយម​បន្តិច​ហើយ​។ ខ្ញុំ​សូម​ដឹងគុណ​ចំពោះ​ទឹកដី​មួយ​នេះ សម្រាប់​ការ​ផ្ដល់​កំណើត​ជា​ជាតិខ្មែរ ផ្ដល់​កន្លែង​ជាទី​ជ្រក​តាំងពី​កើតមក​ដល់​អាយុ​ប៉ុន​នេះ ក្នុង​នាម​ ជា​កូន​ខ្មែរ ស្ម័គ្រ​ថែ​ជាតិ ថែ​ទឹកដី​មួយ​នេះ មិន​ថា​តាម​រយៈ​ណា​ក៏​ដោយ ។

ដោយឡែក ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ជាមួយ​ប្រទះ​ថៃ​នេះ​ដែរ កន្លង ប៊ី សុធា​រី ក៏​បាន​ប្រកាស​មិន​ទៅ​ចូលរួម​នៅ​ក្នុង​ការ​ប្រកួត Miss Grand ឆ្នាំ​២០២៤ ដែល​រៀបចំ​នៅ​ប្រទេស​ថៃ​នោះ​ឡើយ បន្ទាប់​ពី​កើត​មាន​ភាព​ចម្រូងចម្រាស់​រវាង​អ្នក​គ្រប់​គ្រង់​ស្ថាប័ន​ជា​ជាតិ​ថៃ និង​អ្នក​រៀបចំ​នៅ​កម្ពុជា ។

បើ​ទោះបីជា​ភាព​ចម្រូងចម្រាស់​នេះ​គឺ​កើតឡើង​ត្រឹម​ស្ថាប័ន និង​ស្ថាប័ន​ក៏​ដោយ ប៉ុន្តែ​រឿង​រ៉ាវ​មួយ​នេះ ​បាន​ក្លាយជា​ប្រធានបទ​យ៉ាង​ក្តី​គគុក​នៅ​ក្នុង​ការ​វាយប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​បណ្តាញ​សង្គម​រវាង​អ្នកគាំទ្រ​នៅ​កម្ពុជា និង​ថៃ ។

ជុំវិញ​បញ្ហា​នេះ​ដើម្បី​បញ្ចប់ និង​សាង​ភាព​ស្អាតស្អំ​សម្រាប់​ខ្លួន កញ្ញា ប៊ី សុធា​រី និង​លោកស្រី អ៊ឹម សុ​គ​ន្ធា អ្នក​គ្រប់​គ្រង់​ស្ថាប័ន Miss Grand Cambodia ២០២៤ ក៏​បាន​មុខ​រៀបចំ​ស​ន្នី​សី​ទ​សារព័ត៌មាន​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ទី ០៩ ខែ តុលា ឆ្នាំ​២០២៤។

នៅ​ក្នុង​ស​ន្និសី​ទ​សារព័ត៌​មា​នោះ កញ្ញា ប៊ី សុធា​រី ដែល​ជា​បេក្ខភាព​តំណាង កម្ពុជា ចូលរួម​ប្រកួត Miss Grand International ឆ្នាំ​២០២៤ បាន​គូសបញ្ជាក់​ច្បាស់​ៗ​ថា នាង​មិន​សោកស្តាយ​នោះ​ទេ ដែល​មិន​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​មួយ​នោះ ដោយសារ​នាង​ស្រឡាញ់ និង​មាន​ឈាមជ័រ​ជា​ខ្មែរ​ពិត​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ