ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃទី៣! ‎​រដ្ឋបាលរាជធានី បាន​ទទួលអំណោយ​ពី​សប្បុរសជន​ជិត​៧០០​លាន​រៀល និង​ជាង​១៧​ម៉ឺន​ដុល្លារ

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ​រដ្ឋបាល រាជធានី ភ្នំពេញ បាន​ទទួល អំណោយ​ពី​សប្បុរសជន​នានា​បាន​ចំនួន​ជាង​៦៩៥​លាន​រៀល និង​ជាង​១៧​ម៉ឺន​ដុល្លារ​ហើយ គិត​ត្រឹម​ម៉ោង​‎​គិត​ត្រឹម​ម៉ោង​១៨​និង​១៥​នាទី ថ្ងៃ​ទី​២៨…

រាជធានីភ្នំពេញ ​៖ ​រដ្ឋបាល រាជធានី ភ្នំពេញ បាន​ទទួល អំណោយ​ពី​សប្បុរសជន​នានា​បាន​ចំនួន​ជាង​៦៩៥​លាន​រៀល និង​ជាង​១៧​ម៉ឺន​ដុល្លារ​ហើយ គិត​ត្រឹម​ម៉ោង​‎​គិត​ត្រឹម​ម៉ោង​១៨​និង​១៥​នាទី ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​នេះ ដើម្បី​បន្ត​យក​ទៅ​ចែក​ជូន​ដល់​វីរ​កងទ័ព​ជួរ​មុខ​និង​ពលរដ្ឋ​កំពុង​ជម្លៀស​ខ្លួន ដោយ​ជម្លោះ​ប្រដាប់​អាវុធ បង្ក​ឡើង ដោយ​ទាហាន​ថៃ​ឈ្លានពាន​មក​លើ​ដែន អធិបតេយ្យភាព​របស់​កម្ពុជា​។

ការ​ប្រគល់​និង​ទទួល​នា​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នេះ ជា​ថ្ងៃ​ទី​៣​ធ្វើ​ឡើង​ក្រោម​វត្តមាន ឯកឧត្ដម ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង លោកស្រី​នាយិកា​រង រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោកស្រី​ដោ សម្ផស្ស នាយិការ​រង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​៖ គិត ត្រឹម ម៉ោង ‎​គិត ត្រឹម ម៉ោង ១៨​និង​១៥​នាទី ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​នេះ រដ្ឋបាល រាជធានី ភ្នំពេញ បាន​បន្ត​ទទួល អំណោយ​ពី​សប្បុរសជន​នានា​បាន​ចំនួន‎៦៩៥.២៧៣.០៣០ រៀល​ និង​១៧២.៣៩៦.០០ ដុល្លារ អា​មេ​រិ​ក ព្រមទាំង​សម្ភារ​គ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេង​ៗ ជា​ច្រេ​ី​ន​មុខ ទៀត ដើម្បី​បន្ត​យក​ទៅ​ចែក​ជូន​ដល់​វីរ​កងទ័ព​ជួរ​មុខ​និង​ពលរដ្ឋ​កំពុង​ជម្លៀស​ខ្លួន បន្ទាប់​ពី​មាន​ជម្លោះ​ប្រដាប់​អាវុធ ដែល​បង្ក​ឡើង ដោយ​ទាហាន​ថៃ​ឈ្លានពាន​។ ‎

លោកស្រី​បន្ត​ថា​៖​សកម្មភាព​នេះ​បាន បង្ហាញ​ឱ្យ​ឃើញ​ពី​ស្មារតី​ស្នេហា​ជាតិ​ជា​ធ្លុង​មួយ របស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ នៅ​សមូរ​ភូមិ​ក្រោយ គាំទ្រ​និង​លើកទឹកចិត្ត​ដល់​វីរ​កង ទ័ព​ជួរ​មុខ ដែល​បាន​នឹង​កំពុង​ខិតខំ​តស៊ូ​ការពារ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ប្រកបដោយ​ភាព​ក្លាហាន មុះ​មុត ប្រឆាំង នឹង​សត្រូវ​ឈ្លានពាន ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​និង​បន្ត​មក​សម្តេច​បវរ​មហា​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជានា​យក​ដ្ឋ​មន្ត្រី​នា​ពេល​បច្ចុប្បន្ន​។

លោកស្រី​ដោ សម្ផស្ស បានឱ្យ​ដឹង​ទៀត​ថា​៖ សម្រាប់​ខឿន​ការពារ​ជាតិ​ប្រជាជន បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជា​កិច្ច​ឆ្លើយ​តប​ជាមួយ​នឹង​ការ​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ របស់​វី​រៈ​កងទ័ព​ជួរ​មុខ ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​ពី​ចោល​ឈ្លានពាន​ថៃ ជាមួយនឹង​ការ​ចូលរួម​រំលែក​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ជនភៀសសឹក ដែល​កំពុង​តែ​ជ្រូក​កោន​នៅ​តាម​ទីតាំង​សុវត្ថិភាព​នានា​។ ទាំង​អស់នេះ​គឺជា​ទឹកចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ស្មារតី​សម​មរ​ភូមិ​ក្រោយ ជួយ​សមរភូមិ​មុខ​,​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​។ បងប្អូន សប្បុរសជន​នានា​អាច បន្ត ចូលរួម បរិច្ចាគ ជា បន្តបន្ទាប់ ទៀត បាន​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់តាំង​ក្រុមការងារ​ចាំ​ទទួល​សំភារៈ​និង​ថវិកា​តាម​រយះ​QR Code​។

ឯកឧត្ដម ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​នោះ​បាន​ថ្លែង អំណរ​គុណ គុណ យ៉ាង ជ្រាលជ្រៅ បំផុត ចំពោះ ទឹក ចិត្ត បងប្អូន ប្រជាពលរដ្ឋ ដែល​បាន​និង​កំពុង ផុសផុល មក​ចូលរួម ឧបត្ថម្ភ​ដល់​វីរ​កងទ័ព ជួរ​មុខ និង​ក្រុម គ្រួសារ ប្រជាពលរដ្ឋ ដែល កំពុង ជម្លៀស ចេញ មក​ទីកន្លែង សុវត្ថិភាព ដែល​នេះ​ពិតជា​បាន​បង្ហាញ​ពី​សាមគ្គីភាព​ជា​ធ្លុង​មួយ ខ្មែរ ស្រលាញ់ ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ