ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តបាត់ដំបង ណែនាំពលរដ្ឋដែលភ័យខ្លាចផ្ទុះសង្គ្រាមហើយរត់ចោលផ្ទះ ត្រឡប់ទៅវិញ

5 ថ្ងៃ មុន

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ណែនាំនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានការភ័យខ្លាចហើយបានចាកចេញពីលំនៅឋានឱ្យវិលត្រឡប់ទៅរស់នៅតាមលំនៅឋានរៀងៗខ្លួនវិញ។ ការថ្លែងនេះរបស់ឯកឧត្តម សុខ លូ…

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ណែនាំនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលមានការភ័យខ្លាចហើយបានចាកចេញពីលំនៅឋានឱ្យវិលត្រឡប់ទៅរស់នៅតាមលំនៅឋានរៀងៗខ្លួនវិញ។

ការថ្លែងនេះរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ នាឱកាសបានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋដែលមានការភ័យខ្លាចហើយបានចាកចេញពីលំនៅឋាននៅតាមបណ្ដាស្រុកជាប់ព្រំដែនមកស្នាក់នៅបណ្ដោះអាសន្ននៅតាមវត្តអារាមនានាក្នុងស្រុកបវេល និងស្រុកថ្មគោល។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅរស់នៅតាមលំនៅឋានរៀងៗខ្លួនវិញ និងកុំជឿលើពាក្យចចាមអារ៉ាមមិនពិតហើយរត់ចោលផ្ទះសម្បែងឱ្យសោះ។

ឯកឧត្តម សុខ លូ សង្កត់ធ្ងន់ថា នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបងមិនទាន់មានសង្រ្គាមផ្ទុះឡើងទេ ហើយគ្មានសញ្ញាណាមួយនៃការភៀសសឹកនោះឡើយ។

ឯកឧត្តម ថ្លែងបន្តទៀតថា ប្រសិនបើមានការផ្ទុះអាវុធរដ្ឋបាលខេត្តនឹងរិះរកគ្រប់មធ្យោបាយទាំងអស់ដើម្បីទៅជួយបងប្អូនប្រជាពលរដ្ឋដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយព្រមទាំងរៀបចំឱ្យមានកន្លែងជនភៀសសឹកហើយនាំបងប្អូនមកស្នាក់នៅដោយមានការគ្រប់គ្រងត្រឹមត្រូវ មានទឹក ភ្លើង និងការឧបត្ថម្ភគាំពារច្បាស់លាស់។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត លើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យខិតខំដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម សុខ លូ ថ្លែងបន្ថែមថា បន្ទាប់ពីកងទ័ពឈ្លានពានថៃបានបង្កសង្រ្គាមមកលើកម្ពុជា និងបិទព្រំដែនជាឯកតោភាគី មានពលករខ្មែរជាច្រើននាក់បានវិលត្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញហើយក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះគឺមានចំនួនច្រើនដល់រាប់ម៉ឺននាក់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ