ខេត្តកោះកុង៖ ភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃក្នុងរដូវវស្សាដែលបណ្ដាលឱ្យហូរច្រោះដាច់ផ្លូវជាច្រើនកន្លែង នៅភូមិបាក់របាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
យោងតាមរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ថា លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក មេឃុំតានូន និងមេភូមិបាក់រនាស់ បានចុះពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាតដោយសារមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃក្នុងរដូវវស្សាដែលបណ្ដាលឱ្យហូរច្រោះដាច់ផ្លូវជាច្រើនកន្លែង នៅភូមិបាក់របាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្នុងការចុះពិនិត្យស្ថានភាពជាក់ស្ដែងលោកអភិបាលស្រុកបានធ្វើការដាក់លូចំនួន៥កន្លែង ដើម្បីរំដោះទឹក និងធ្វើការជួយជុលផ្លូវជាច្រើនកន្លែងថែមទៀត ដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋដែលរស់នៅទីនោះ៕
ចែករំលែកព័តមាននេះ