ប្រសិនបើអ្នកធ្លាប់ជួបប្រទះការប្រែពណ៌ទឹកនោមទៅជាពណ៌ក្រហម ឬផ្កាឈូកក្រោយពេលទទួលទាន ផ្លែស្រកានាគក្រហម កុំបារម្ភ! ជាទូទៅ នេះមិនបង្កគ្រោះថ្នាក់អ្វីឡើយ ហើយត្រូវបានចាត់ទុកថាជាប្រតិកម្មធម្មជាតិនៃរាងកាយចំពោះសារធាតុពណ៌ធម្មជាតិដែលមាននៅក្នុងផ្លែឈើនេះ។

អ្វីដែលអ្នកគួរកត់សម្គាល់
ទោះបីជាការប្រែពណ៌ទឹកនោមនេះជារឿងធម្មតាក៏ដោយ ក៏អ្នកគួរកត់សម្គាល់ចំណុចសំខាន់ៗមួយចំនួនដើម្បីធានាសុវត្ថិភាព៖
មិនមានរោគសញ្ញាផ្សេងទៀត: ប្រសិនបើអ្នកមិនមានរោគសញ្ញាផ្សេងទៀតដូចជា ឈឺពោះ ក្រហាយពេលបត់ជើងតូច ឬ ក្តៅខ្លួន ទេ នោះមូលហេតុទំនងជាមកពីសារធាតុពណ៌នៃអាហារដែលអ្នកបានញ៉ាំ។
បាត់ក្នុងរយៈពេល ១-២ ដង: ប្រសិនបើអ្នកឈប់ទទួលទានផ្លែស្រកានាគក្រហម ហើយពណ៌ទឹកនោមរបស់អ្នកត្រលប់មកធម្មតាវិញក្នុងរយៈពេល ១-២ ថ្ងៃ នោះវាមិនមែនជាបញ្ហាខុសប្រក្រតីនោះទេ។
ពេលណាដែលអ្នកគួរទៅជួបគ្រូពេទ្យ0x017d7
ប៉ុន្តែប្រសិនបើពណ៌ក្រហមនៅតែបន្តបន្ទាប់ពីអ្នកមិនបានញ៉ាំផ្លែស្រកានាគក្រហមហើយនោះ វាអាចជាសញ្ញានៃវត្តមានឈាមក្នុងទឹកនោម។ ក្នុងករណីនេះ អ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីធ្វើការពិនិត្យ និងរកមូលហេតុពិតប្រាកដ។ ការហូរឈាមក្នុងទឹកនោមអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរដែលទាមទារការព្យាបាល៕
ចែករំលែកព័តមាននេះ