ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃបន្តបា.ញ់ស្រោចដូចទឹកភ្លៀង និងវា.យប្រហារមកលើកម្ពុជា គិតត្រឹមម៉ោង១១ព្រឹក ដោយមិនខ្វល់ពីសម្ពាធរបស់អន្តរជាតិ

3 ថ្ងៃ មុន

អ្នកនាំពាក្យ​សួង​ការពារ​ជាតិ​និយាយ​ថា គិត​មក​ដល់​ម៉ោង​នេះ ១១​ថ្ងៃត្រង់ ថៃ​នៅ​តែ​បន្ត​វាយលុក​ចូល​កម្ពុជា​នៅឡើយ បើ​ទោះបីជា​លោក ដូ​ណា​ល់​ត្រាំ បាន​ព្យាយាម​សម្របសម្រួល​អោយ​មាន​បទ​ឈប់​បាញ់​ក្តី ។ ឧត្តមសេនីយ៍ឯក ម៉ា​លី…

អ្នកនាំពាក្យ​សួង​ការពារ​ជាតិ​និយាយ​ថា គិត​មក​ដល់​ម៉ោង​នេះ ១១​ថ្ងៃត្រង់ ថៃ​នៅ​តែ​បន្ត​វាយលុក​ចូល​កម្ពុជា​នៅឡើយ បើ​ទោះបីជា​លោក ដូ​ណា​ល់​ត្រាំ បាន​ព្យាយាម​សម្របសម្រួល​អោយ​មាន​បទ​ឈប់​បាញ់​ក្តី ។

ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា បាន​ប្រាប់​សារព័ត៌មាន​ថា ថៃ​មិន​ត្រឹមតែ​មិន​បាន​កាត់​បន្ថយ​ស្ថានការណ៍​ទេ ប៉ុន្តែ​បាន​បង្កើន​ការ​វាយលុក​របស់​ខ្លួន​មក​លើ​កម្ពុជា ដោយ​បាញ់​ផ្លោង​ដូច​ភ្លៀង​ស្រោច​ចូល​ទឹកដី​កម្ពុជា នៅ​តំបន់​ប្រាសាទតាមាន់ធំ និង​តា​ក្របី ។

អ្នកនាំពាក្យ ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា ចាប់ពី​ម៉ោង​៦ និង​៣០​នាទី​ព្រឹក មក​ដល់​ពេល​នេះ ម៉ោង​១១​ព្រឹក ថៃ​នៅ​តែ​បន្ត​វាយលុក​ដល់​ភ្នំ​ខ្មោច វាល​ឥន្ទ្រី អានសេះ និង​តំបន់​៥ មក​រា ដោយ​ថ្មើរជើង និង​រថក្រោះ ។

ការ​វាយប្រហារ​កាន់តែ​ខ្លាំង​បែប​នេះ បង្ហាញ​ថា ថៃ​នៅ​តែ​មិន​ទាន់​មាន​សុ​ឆ​ន្ទះ ដើម្បី​មាន​បទ​ឈប់​បាញ់​ជាមួយ​កម្ពុជា​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ