ប្រជាជនកម្ពុជានឹងអាចការពារខ្លួនបានប្រឆាំងនឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល ដ៏កាចសាហាវ ប្រសិនជាបានអអនុវត្តន៍វិធានការប្រាំយ៉ាងនេះ។
វិធានការទាំងប្រាំនោះ គឺ មាន ការហាត់ប្រាណជាប្រចាំ (៣០នាទី/ថ្ងៃ), ការបរិភោគអាហារចម្រុះ និងកាត់បន្ថយជាតិខ្លាញ់, ជៀសវាងធ្វើការដែលមានស្ត្រេសខ្លាំង ហើយ យល់ដឹងអំពីការបន្ថយស្ត្រេស, ការពិនិត្យសុខភាពជាប្រចាំ និងការបង្កើនការយល់ដឹងអំពីសុខភាព។
ជំងឺមិនឆ្លង ពិសេស ជំងឺលើសឈាម ជំងឺបេះដូង និង ជំងឺដាច់សរសៃឈាមខួរក្បាល កំពុងក្លាយជាបញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរនៅកម្ពុជា ព្រោះវាបណ្តាលឲ្យមានអ្នកស្លាប់យ៉ាងច្រើននាក់រៀងរាល់ឆ្នាំ។
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានព្រមានអំពីអត្រាស្លាប់ដោយជំងឺទាំងនេះ ហើយជំរុញអោយ ប្រជាជនគ្រប់រូបត្រូវតែផ្តោតសំខាន់ទៅលើការពង្រឹងការពារសុខភាពផ្ទាល់ខ្លួន ខណ:ដែលក្រសួងនឹងជំរុញប្រសិទ្ធភាពសេវាសុខភាពនិងការអប់រំដល់ប្រជាជន។
ចំណែកឯកសារបរទេសមួយរបស់ Britanica បានរាយការណ៍ថា ជំងឺបេះដូង បានសម្លាប់មនុស្សជាង៩លាននាក់ក្នុងមួយឆ្នាំ ជាឃាតករលេខ១ ក្នុងកម្រិតពិភពលោក ហើយជំងឺដាច់សរសៃឈាមខួរក្បាលសម្លាប់មនុស្សពី៦ទៅ៧លាននាក់។
ចែករំលែកព័តមាននេះ