ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

វិស័យ​សំណង់​កម្ពុជា​ដែល​ហាក់ដូចជា​នៅ​ក្នុង​ស្ថានភាព​ធាក់​ថយ​អស់​រយៈពេល​ប្រមាណ​ជា​ជិត​៥​ឆ្នាំ​ចុង​ក្រោយ​នេះ អាច​នឹង​មាន​ស្ថានភាព​កម្រើក​ឡើង​វិញ​ហើយ នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ ។ អ្នក វិភាគ​បាន​ឲ្យ​ដឹង​ថា ឥឡូវ​សញ្ញា​កម្រើក​ឡើង​វិញ​បង្ហាញ​ចេញ​បណ្តើរ​ៗ​ហើយ បន្ទាប់​ពី វិស័យ​សំណង់​នៅ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ពិបាក​ធ្វើការ​ប៉ាន់ស្មាន​មក​តាំងពី​ឆ្នាំ​២០២០ ពោល​គឺ​នៅ​ក្រោយ​ពេល​ដែល​កូ​វី​ដ…

វិស័យ​សំណង់​កម្ពុជា​ដែល​ហាក់ដូចជា​នៅ​ក្នុង​ស្ថានភាព​ធាក់​ថយ​អស់​រយៈពេល​ប្រមាណ​ជា​ជិត​៥​ឆ្នាំ​ចុង​ក្រោយ​នេះ អាច​នឹង​មាន​ស្ថានភាព​កម្រើក​ឡើង​វិញ​ហើយ នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ ។ អ្នក វិភាគ​បាន​ឲ្យ​ដឹង​ថា ឥឡូវ​សញ្ញា​កម្រើក​ឡើង​វិញ​បង្ហាញ​ចេញ​បណ្តើរ​ៗ​ហើយ បន្ទាប់​ពី វិស័យ​សំណង់​នៅ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ពិបាក​ធ្វើការ​ប៉ាន់ស្មាន​មក​តាំងពី​ឆ្នាំ​២០២០ ពោល​គឺ​នៅ​ក្រោយ​ពេល​ដែល​កូ​វី​ដ ១៩ បាន​រីក​រាលដាល់​ខ្លាំង​ទាំង​នៅ​កម្ពុជា តំបន់ និង ពិភពលោក​ទាំង
មូល ។

មូលហេតុ​ដែល​គេ​ហ៊ាន​សន្និដ្ឋាន​ថា វិស័យ​សំណង់​នៅ​កម្ពុជា​វា​អាច​នឹង​មាន​ស្ថានភាព​ប្រសើរ​ជាង​ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ គឺ​ដោយសារ​តែ​ឈរ​នៅ​លើ​មូលដ្ឋាន​នៃ​កំណើន​នៃ​ការ​នាំ​ចូល​ដ៏​សម្បើម​គឺ​សម្ភារៈ​សំណង់ ដោយ​រួម​ទាំង​ដែក ខណៈ​ដែល​ស៊ីម៉ង់​មិនជា​បញ្ហា​ទេ ដោយសារ​តែ​កម្ពុជា​សឹងតែ​អាច​ទ្រទ្រង់​និង​រ៉ាប់រង​ការ​ផ្គត់ផ្គង់​ស៊ីម៉ង់​នៅ​ក្នុងស្រុក​បាន ពេញទំហឹង​រួច​ទៅ​ហើយ ។

តាម​របាយការណ៍​ដែល​ប្រភព​បាន​ចែករំលែក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​ពេញ​មួយ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៥​នេះ ការ​នាំ​ចូល​គ្រឿងសំណង់​គឺ​មាន​តម្លៃ​ប្រមាណ​ជា ១.២៤០ លាន​ដុល្លារ កើន ឡើង​រហូត​ដល់​ទៅ ៣៥,៦០ ភាគរយ នេះ​បើ​ធៀប​នឹង​តម្លៃ​នៃ​ការ​នាំ​ចូល នៅ​ក្នុង​រយៈពេល​ដដែល​នៃ​ឆ្នាំ​២០២៤ កន្លង​ទៅ គឺ​ត្រឹមតែ ជាង ៩១៥ លាន​ដុល្លារ ។

ដោយឡែក​សម្រាប់​ការ​នាំ​ចូល​ដែក​វិញ ត្រូវ​បាន​គេ​កត់ត្រា​ឃើញ​ថា មាន​តម្លៃ​ប្រមាណ​ជា​ជាង ៥៨៧ លាន​ដុល្លារ ជាមួយនឹង​កំណើន​កើនឡើង​ប្រមាណ​ជា ៥២,៥៨ ភាគរយ ធៀប​នឹង​តម្លៃ​នៃ​ការ​នាំ​ចូល​ដែក​កាលពី​រយៈពេល​ដដែល​កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ ដែល​មាន​តម្លៃ​ត្រឹមតែ​ជិត​៣៨៥ លាន​ដុល្លារ ។

សម្រាប់​ស៊ីម៉ង់​វិញ​នោះ អ្នកវិភាគ​បាន​អះអាង​ថា កម្ពុជា​សឹងតែ​អាច​ម្ចាស់​ការ​ទ្រទ្រង់​និង ផ្គត់ផ្គង់​តម្រូវការ​បាន​ដោយ​ខ្លួនឯង​ទៅ​ហើយ ដោយសារ​តែ​ពេល​នេះ​កម្ពុជា​មាន​រោងចក្រ​ស៊ីម៉ង់​ច្រើន​ដើម្បី​បំពេញ​សេចក្តី ត្រូវការ​នៅ​ក្នុងស្រុក​។

ស្ថិតិ​បាន​បង្ហាញ​ថា នៅ​ឆមាស​ទី​មួយ​ដើមឆ្នាំ​ដ​ដដែល​កម្ពុជា​បាន​នាំ​ចូល​ស៊ីម៉ង់​មក បម្រើ​វិស័យ​សំណង់​ផ្សេង​ៗ​គឺ​មាន​តម្លៃ​ត្រឹមតែ ៨,៣៤ លាន​ដុល្លារ គឺ​មានការ​ថយ​ចុះ​ប្រមាណ​ជា ជិត ១១ ភាគរយ ធៀប​នឹង​តម្លៃ​នៃ​ការ​នាំ​ចូល​ដែល​មាន​តម្លៃ​ប្រមាណ​ជា ៩,៣៥ លាន​ដុល្លារ ។

មក​ដល់​ពេល​នេះ វិស័យ​ដែល​ធានា​ឫ​ជាស​រសរ​ស្តម្ភ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា ត្រូវ​បាន​គេ​ដឹង​ថា គឺ​មាន​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ទេសចរណ៍ កសិកម្ម និង សំណង់​នេះឯង ។ កាលពី​ខែមិថុនា កន្លង​ទៅ នេះ ធនាគារពិភពលោក​កម្ពុជា បាន​អះអាង​ថា ក​ម្ព​ជា​អាច​នឹង​ទទួល​បាន​កំណើនសេដ្ឋកិច្ច​សរុប ប្រមាណ​ជា ៤ ភាគរយ នៅ​ក្នុង​ឆ្នាំ​២០២៥ ហើយ​អាច​នឹង​កើនឡើង​ដល់ ៤,៥ ភាគរយ នៅ​ក្នុង​ឆ្នាំ​២០២៦ ខាង​មុខ ។

នៅ​ក្នុងអំឡុងពេល​នោះ លោកស្រី តា​នៀ មេ​យ័រ (Tania Meyer) អ្នកចាត់ការ​ធនាគារពិភពលោក​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា ដើម្បី​រក្សា​និរន្តរភាព​កំណើន និង​ការ​បង្កើត​ការងារ ចំ​ពេល​មាន​ភាព​មិន​ច្បាស់លាស់ ជា​ពិសេស​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ហួស​ពី​ការ​ពឹងផ្អែក​លើ​សំណង់ និង​ការ​នាំ​ចេញ​សម្លៀក​បំពាក់ ក៏​ដូច​ជា​ការ​លើកកម្ពស់​ការ​ផលិត និង​សេវាកម្ម​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់​។

ក្រៅពី​ការ​នាំ​ចូល​នូវ​គ្រឿង​និង​សម្ភារៈ​សំណង់​មាន​កំណើន​កើនឡើង​នោះ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ សារព័ត៌​មាននៅ​ក្នុងស្រុក​មួយ​ចំនួន ក៏​បាន​ធ្វើ​សេចក្តីរាយការណ៍​ថា ធនាគារជាតិ​បាន​លើក​ឡើង​ថា ដើម្បី​ជំរុញ​ចលនា​នៃ​វិស័យ​សំណង់ រដ្ឋាភិបាល​បាន​បញ្ចេញ​នូវ​មូលប័ត្រ​រដ្ឋាភិបាល ដែល​មាន​តម្លៃ​ប្រមាណ​ជា ១២០ លាន​ដុល្លារ ដើម្បី​ជំរុញ​កំណើន​នៃ​កា​រត​ភ្ជាប់​ឧស្សាហកម្ម ។ ប្រភព​ខ្លះ​បាន​បង្ហើប​ថា ប្រាក់​ឥណទាន​លើ​លើ​សំណង់​មក​ដល់​ពេល​នេះ គឺ​មាន​តម្លៃ​សរុប ប្រមាណ​ជា ៥,៤ ពាន់​លាន​ដុល្លារ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ