ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប្រ​ធានា​ធីប​តី ដូ​ណា​ល់ ត្រាំ គឺ​ពិតជា​បាន​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​បំផុត​ចំពោះ​បញ្ហា​សន្តិភាព​នៅ​លើ​ពិភពលោក ទោះបីជា​ពេល​ខ្លះ​លោក​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ស​ម្លុ​.​ត​គំ​រា​.​ម​កំ​ហែ​.​ង និង​បាន​ប្រើប្រាស់​ហិ​.​ង្សា​ខ្លះ​ក៏​ពិតមែន ។ អ្វី​ដែល​ប្រត្យក្ស​បំផុត ទើបតែ​បង្ហាញ​នា​ពេល​ថ្មី​ៗ​នេះ គឺ​ការ​ដែល​លោក…

លោក​ប្រ​ធានា​ធីប​តី ដូ​ណា​ល់ ត្រាំ គឺ​ពិតជា​បាន​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​បំផុត​ចំពោះ​បញ្ហា​សន្តិភាព​នៅ​លើ​ពិភពលោក ទោះបីជា​ពេល​ខ្លះ​លោក​បាន​ប្រើប្រាស់​វិធីសាស្ត្រ​ស​ម្លុ​.​ត​គំ​រា​.​ម​កំ​ហែ​.​ង និង​បាន​ប្រើប្រាស់​ហិ​.​ង្សា​ខ្លះ​ក៏​ពិតមែន ។

អ្វី​ដែល​ប្រត្យក្ស​បំផុត ទើបតែ​បង្ហាញ​នា​ពេល​ថ្មី​ៗ​នេះ គឺ​ការ​ដែល​លោក ហក់​ចូល​មក​សម្របសម្រួល​ដោយ​ផ្ទាល់​នៅ​ក្នុង​រឿង​ប៉ះទង្គិច​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​ដែល​ផ្ទុះ​ឡើង​រហូត​ដល់​បង្ក​ការ​ខូចខាត និង​ស​ម្លា​.​ប់​ជីវិត​មនុស្ស​ទាំង​សងខាង ។

លោក គឺជា​ប្រធានាធិបតី​មហាអំណាច​ផុត​បាន​ទំនាក់ទំនង​ទូរស័ព្ទ​ដោយ​ផ្ទាល់​មក​កាន់​មេដឹកនាំ​កម្ពុជា ដែល​ជា​ប្រទេស​តូចតាច​បំផុត​មួយ នៅ​លើ​ពិភពលោក​ដល់​ទៅ​២​ដង នៅ​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍ ហើយ​បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​សន្តិភាព​រហូត​ដល់​សម្រេច​ចេញ​ជា​លទ្ធផល​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បា​.​ញ់​មួយ នៅ​ទីក្រុង​ពូ​ត្រា​ចា​យ៉ា ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​កន្លង​ទៅ ។

ជា​ការ​ពិត​ដូច​អ្វី​ដែល​បាន​រៀបរាប់​ខាងលើ នៅ​ពេល​ដែល​កម្ពុជា និង​ថៃ កំពុង​តែ​ចរចារ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​អា​មេ​រិ​ក ដើម្បី​រំដោះ ឬ​កាត់​បន្ថយពន្ធ​នាំ​ចូល​ទំនិញ​ទៅ​អា​មេ​រិ​ក​ពី​៣៦​ភាគរយ​ដូច​គ្នា លោក​ត្រាំ បាន​យក​បញ្ហា​នេះ​មក​ស​ម្លុ​.​ត​កម្ពុជា និង​ថៃ ។

នៅ​លើ​បណ្តាញ​សង្គម​របស់​លោក ត្រាំ បាន​លើក​ឡើង​ដដែល​ៗ​ថា ប្រសិនបើ​មិន​មាន​កិច្ចព្រមព្រៀង​សន្តិភាព និង​មិន​មាន​សក្ខីកម្ម​ពិតប្រាកដ​នៃ​សន្តិភាព កុំមក​ចរចារ​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក ។

សកម្មភាព និង​សំ​ណេ​រ​ធ្ងន់​ៗ​របស់​លោក​ត្រាំ​នេះ​ហើយ ដែល​អាច​ជា​ទំ​ពក់​ដែល​ថ្ពក់​មេដឹកនាំ និង​កងទ័ព​ថៃ ដែល​តែងតែ​ទាមទារ​យន្តការ​ទ្វេភាគី​ឲ្យ​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ តាម​ការ​ចង់បាន​តាម​យន្តការ​ពហុភាគី​ដែល​កម្ពុជា​ចង់បាន ។

ក្រៅពី​បញ្ហា​សន្តិភាព​នៅ​ក្នុង​ទំនាស់​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ លោក ត្រាំ ក៏​បាន​ដើរតួ​នាទី​ជា​ច្រើន​នៅ​ក្នុង​ដំណើរការ​បញ្ចប់សង្គ្រាម​តាម​ផ្លូវអាកាស​រវាង​អ៊ី​ស្រា​អែ​ល និង អ៊ី​រ៉​ង់ នា​ពេល​ថ្មី​ៗ​នេះ ។
អ្វី​ដែល​លោក​ត្រាំ​បាន​ធ្វើ​ព័ត៌មាន​ធំ​ៗ ដូច​ជា​រ៉​យ​ទ័​រ​ជាដើម បាន​រាយការណ៍​ថា នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល លោក បេន​យ៉ា​មីន ណេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) បាន​តែងតាំង​លោក​ត្រាំ ជា​បេក្ខជន​មួយ​រូប សម្រាប់​ពានរង្វាន់​ណូបែល​សន្តិភាព ដែល​ជា​ពានរង្វាន់​អន្តរជាតិ​ដែល​មាន​ទម្រង់​ខ្ពស់​បំផុត​ដែល​ផ្តល់​ដល់​បុគ្គល ឬ​អង្គការ​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​បាន​ធ្វើ​សកម្មភាព​ច្រើន​បំផុត​ដើម្បី លើកកម្ពស់​មិត្តភាព​រវាង​ប្រជាជាតិ​នានា​។

លោក​បាន​សរសេរ​លិខិត​ទៅ​កាន់​គណៈកម្មាធិការ​ណូបែល ហើយ​លោក​បាន​ចែករំលែក​តាម​បណ្តាញ​សង្គម ថា លោក ត្រាំ បាន​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្ជាប់ខ្ជួន និង​ពិសេស​ក្នុង​ការ​លើកកម្ពស់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​ជុំវិញ​ពិភពលោក​។ លោក​បាន​បន្ត​ថា ប្រ​ធានា​ធីប​តី ត្រាំ ក៏​កំពុង​ព្យាយាម​បង្កើត​បទ​ឈប់​បាញ់​គ្នា​រវាង​អ៊ី​ស្រា​អែ​ល និង​ក្រុម​ហា​ម៉ាស​នៅ​តំបន់​ហ្គា​ហ្សា ។

ក្រៅពី​នោះ តាម​ទូរទស្សន៍ CNN ប្រទេស​ប៉ា​គី​ស្ថាន​ក៏​បាន​និយាយ​កាលពី​ខែមិថុនា​ថា ខ្លួន​នឹង​ណែនាំ​លោក ត្រាំ សម្រាប់​ពានរង្វាន់​នេះ​ផង​ដែរ សម្រាប់​ការងារ​របស់​លោក​ក្នុង​ការ​ជួយ​ដោះស្រាយ​ជម្លោះ​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​។

ក្រៅពី​នោះ លោក​ត្រាំ ក៏​បាន​ដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម​និង​វិធានការ​ជា​ច្រើន​ឈាន​ទៅ​បញ្ចប់សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន ទោះបីជា​មក​ដល់​ពេល​នេះ​វា​មិន​ទាន់​ចេញ​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ក៏​ដោយ ។
មក​ដល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​គណកម្មការ​ដែល​សម្រេចចិត្ត​លើ​ពានរង្វាន់​នេះ​យល់​យ៉ាងណា​នៅឡើយ​ចំពោះ​ទស្សនៈ​ដ៏​សុទិដ្ឋិនិយម​អំពី​ភាព​សក្តិ​សមរប​ស់លោក​សម្រាប់​ពានរង្វាន់​នេះ ខណៈ​ដែល​គេ​ដឹង​ថា ពានរង្វាន់​នេះ​នឹង​ប្រកាស​នៅ​ក្នុង​រង្វង់​ខែតុលា​។

នៅ​ក្នុង​ករណី​លោក ត្រាំ ពិតជា​ទទួល​បាន​ពានរង្វាន់​នេះ លោក ត្រាំ នឹង​ក្លាយជា ប្រធានាធិបតី​អា​មេ​រិ​ក​ទី ៥​ដែល​ទទួល​ពានរង្វាន់​ដ៏​មាន​កិត្តិយស​នេះ បន្ទាប់​ពី លោក ថេ​អូ​ឌ័​រ រ៉ូ​សឺ​វែ​ល (Theodore Roosevelt), លោក វូ​ឌ្រូ​វ វៀល​សុ​ន (Woodrow Wilson), លោក ជី​មី ខា​ធ័​រ (Jimmy Carter) និង លោក បា​រ៉ា​ក់ អូ​បា​ម៉ា ( Barack Obama ) ។

សរុប​ទៅ​ទាក់ទង​នឹង​កិច្ចការ​សន្តិភាព​ដែល​លោក​ត្រាំ បាន​ដាក់​ចេញ​មួយ​រយៈ​មកនេះ ឃើញ​ថា មាន​ប្រសិទ្ធភាព​នៅ​ប្រទេស​ជា​ច្រើន​ដូច​ជា​ទំនាស់​ព្រំដែន​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន សង្គ្រាម​ផ្លូវអាកាស​អ៊ី​ស្រា​អែ​ល​និង​អ៊ី​រ៉​ង់ ហើយ​ថ្មី​ៗ​នេះ​គឺ​រវាង​កម្ពុជា​និង​ថៃ ។ សក្ខីកម្ម​ទាំងនេះ​វា​អាច​ទឡ្ហីករណ៍​មួយ​ដែល​អាច​នឹង​ឲ្យ ពិភពលោក​ពិចារណា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ