ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ព្រះសង្ឃ​មួយ​ក្រុម នៅ​ក្នុង​រថយន្ត​ទំនើប​មួយ​គ្រឿង ហើយ​បើកបរ​ដោយ​ព្រះសង្ឃ​ផ្ទាល់​ថែម​ទៀត​បាន​កំពុង​តែ​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​ហូត​ដល់​កើត​មាន​ជា​សំនួ​រថា តើ​សកម្មភាព និង​ទ​ង្វើ​រ​បែប​នេះ​ខុស​ឬ​ត្រូវ ? រឿង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥…

រឿង​ព្រះសង្ឃ​មួយ​ក្រុម នៅ​ក្នុង​រថយន្ត​ទំនើប​មួយ​គ្រឿង ហើយ​បើកបរ​ដោយ​ព្រះសង្ឃ​ផ្ទាល់​ថែម​ទៀត​បាន​កំពុង​តែ​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​ហូត​ដល់​កើត​មាន​ជា​សំនួ​រថា តើ​សកម្មភាព និង​ទ​ង្វើ​រ​បែប​នេះ​ខុស​ឬ​ត្រូវ ?

រឿង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៥ នៅ​ក្រោយ​ពេល​ដែល​កើតហេតុ​មានការ​ជជែក​គ្នា​ជាមួយនឹង​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ លេខ​២៧១ ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​រថយន្ត​នោះ ត្រូវ​បាន​គេ​ដឹង​ថា គឺជា​រថយន្ត​ឡិច​ស៊ី​ស​ទំនើប​មួយ​គ្រឿង​ពណ៌​ស ។ តាម​អ្វី​ដែល​ប្រជាពលរដ្ឋ​ថត​ហើយ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម គឺ​ឃើញ​ព្រះសង្ឃ​នៅ​ក្នុង​រថយន្ត​នោះ ហើយ​អ្វី​ដែល​សំខាន់​ទៅ​ទៀត​នោះ គឺ​រថយន្ត​នោះ គឺ​បើកបរ​ដោយ​ព្រះសង្ឃ​ផ្ទាល់​ថែម​ទៀត​ផង​ដែរ ។

បើ​តាម​ការ​ចែករំលែក ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រៅពី​ទិដ្ឋភាព​ចម្លែក​បែប​នោះ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ឃើញ​មាន​ព្រះសង្ឃ​មួយ​អង្គ បាន​ចុះ​មក​សម្របសម្រួល​ផង​ដែរ​ជាមួយនឹង​ប្រជាពលរដ្ឋ ។ សកម្មភាព​បែប​នោះ គឺ​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​កាយវិការ ពាក្យ​សម្តី និង​សកម្មភាព​ដែល​គេ​បាន​ផ្សព្វផ្សាយ ។

នៅ​ពេល​ដែល​ឃើញ​សកម្មភាព​បែប​នេះ​ប្រជាពលរដ្ឋ​ក៏​បាន​កើតជា​ច​ម្ង​ល់ ហើយ​ដាក់​ជា​សំនួរ​សុំ​ការ​វែកញែក​លើ​ករណី​នេះ ។

តាម​ការ​ផ្សព្វផ្សាយ ការ​បញ្ចេញយោបល់ និង​ទស្សនៈ ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​សុំ​អោយ​មន្ទីរ​ធម្មការ​និង​សាសនា ធ្វើការ​ត្រួតពិនិត្យ​មើល​ករណី​នេះ​ផង​ដែរ ។

ក្រោយ​ពេល​ដែល​ទទួល​បាន​វី​ដេ​អូ​ចែករំលែក​ត​ៗ​គ្នា​បែប​នេះ​ក៏​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ចូល​មក​រិះគន់​ដោយ​លើក​ឡើង​ថា នេះ គឺជា​សកម្មភាព​ខុស​ធម៌​វិន័យ ឬ​បរាជិក …​។​ល​។

ពលរដ្ឋ​ខ្លះ​បាន​លើក​ឡើង​ថា សកម្មភាព​ដែល​ព្រះសង្ឃ​កាន់ចង្កូត​បញ្ជា​រថយន្ត​ដោយ ខ្លួនឯង​បែប​នេះ​មិន​សម​ឡើយ​ដោយសារ​តែ នៅ​កម្ពុជា​កម្រ​ឃើញ​ព្រះសង្ឃ​បើកបរ​ដោយ​ខ្លួនឯង​ណាស់ ។
ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​បាន​បន្ត​ថែម​ទៀត​ថា ព្រះសង្ឃ​មិន​គួរ​បើករថយន្ត​ដោយ​ខ្លួនឯង​ឡើយ ពីព្រោះ​នេះ​ជា​សកម្មភាព​ពុំ​សមរម្យ​ឡើយ ក្នុង​ប្រទេស​កម្ពុជា ដោយសារ​ព្រះសង្ឃ​ជា​ច្រើន​អង្គ គឺ​មិន​ដែល​ឃើញ​ព្រះសង្ឃ​អង្គ​ណា​បញ្ជា​ចង្កូត​យានយន្ត​ដោយ​ខ្លួនឯង​ឡើយ ។

រី​អ្នកខ្លះ​ទៀត​ក៏​បាន​លើក​ឡើង​ថា គ្រហស្ថ​ដែល​ជា​សម​ញ្ញ​ជន​ធម្មតា​ដែល​បាន​លើក​ឡើង​ថា សកម្មភាព​ខាងលើ​ជា​សកម្មភាព​ខុស​វិន័យ ហើយ​សកម្មភាព​បែប​នេះ​ត្រូវ​បារាជិក នោះ​ក៏​គួរ​កុំ​និយាយ បើ​មិនដឹង ។ ពួក​គេ​លើក​ឡើង​ថា វិន័យ​ព្រះសង្ឃ​មិន​ស្ថិត​នៅ​លើ​មាត់​របស់​យើង​ចេះ​តែ​ថា​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ព្រះសង្ឃ​ខ្លួនឯង​ក៏​មិន​គួរ​បណ្ដោយ​ខ្លួន​ប៉ាតណាប៉ាតណី​ដែរ ។

សរុប​ទៅ​នេះ គឺជា​កិច្ចការ​ជំនាញ​របស់​ក្រសួង​ធម្មការ និង​សាសនា ព្រមទាំង​គណ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​គួរតែ​សិក្សា​ស៊ើបអង្កេត និង​សម្រេច​ទៅ​តាម​ច្បាប់ និង​ធម៌​វិន័យ​ត្រឹមត្រូវ ។ ជា​ការ​ពិត​រឿង​ព្រះសង្ឃ​បើករថយន្ត​នេះ ប្រហែលជា​មិន​មាន​ចែង​នៅ​ក្នុង​ធម៌​វិន័យ​ឡើយ​ពីព្រោះ​ថា នៅ​សម័យ​ព្រះពុទ្ធ​អង្គ សង្គមមនុស្ស​មិន​ទាន់​មាន​យាន​ប្រភេទ​នេះ​ប្រើប្រាស់​នៅឡើយ ។ ប៉ុន្តែ​ប្រសិនបើ​និយាយ​អំពី​កាយវិការ សកម្មភាព ឥរិយា​បទ ប្រាកដជា​នឹង​មាន​ចំណុច​ឬ​ខ​ណាមួយ​កំណត់​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ