ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

មុន​នឹង​អនុញ្ញាត​ឲ្យ​បង្ហាញ​វត្ត​មាននៅ​លើ​ទីផ្សារ​ផលិតផល​នានា​ជា​ពិសេស​គឺ​ឱសថ គ្រឿងសម្អាង អាហារ​បំប៉ន និង ផលិតផល​នានា ជាដើម​គឺ​តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​គុណភាព និង មាន​លេខ​បញ្ជិកា​ឫ​លេខ​ប្រវេទន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ត្រឹមត្រូវ​ទើប​អនុញ្ញាត​។ ប៉ុន្តែ​នៅ​តែ​មាន​ជនខិលខូច​បន្លំ​ដែល​ចាំបាច់​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ពង្រឹង​ការ​គ្រប់គ្រង​និង​យន្ត​ការងារ​ត្រួតពិនិត្យ​ឲ្យ​ប្រាកដប្រជា​និង​ត្រឹមត្រូវ​តាម​យន្តការ​ច្បាប់ ។…

មុន​នឹង​អនុញ្ញាត​ឲ្យ​បង្ហាញ​វត្ត​មាននៅ​លើ​ទីផ្សារ​ផលិតផល​នានា​ជា​ពិសេស​គឺ​ឱសថ គ្រឿងសម្អាង អាហារ​បំប៉ន និង ផលិតផល​នានា ជាដើម​គឺ​តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​គុណភាព និង មាន​លេខ​បញ្ជិកា​ឫ​លេខ​ប្រវេទន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ត្រឹមត្រូវ​ទើប​អនុញ្ញាត​។ ប៉ុន្តែ​នៅ​តែ​មាន​ជនខិលខូច​បន្លំ​ដែល​ចាំបាច់​ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​ពង្រឹង​ការ​គ្រប់គ្រង​និង​យន្ត​ការងារ​ត្រួតពិនិត្យ​ឲ្យ​ប្រាកដប្រជា​និង​ត្រឹមត្រូវ​តាម​យន្តការ​ច្បាប់ ។ ដូច្នេះ វា​ចាំបាច់​ត្រូវ​តែ​ត្រួតពិនិត្យ​និង បោសសម្អាត​អោយ​អស់​ផលិតផល​ដែល​នាំ​ខូចសុខភាព​ប្រជាជន​កម្ពុជា​។

មក​ដល់​ពេល​នេះ​អ្នក​រកស៊ី​ត្រឹមត្រូវ​ខ្លះ​គឺ​គោរព​ច្បាប់ និង គោរព​បែបបទ ប៉ុន្តែ​អ្នកខ្លះ​គោរព​ខ្លះ​មិន​គោរព​ខ្លះ ហើយ​អ្នកខ្លះ​អត់​តែ​ម្តង ដោយ​ពួក​គេ​ប្រើប្រាស់​រូបភាព​កេង​បន្លំ​។ សម្រាប់​អ្នក​ដែល​រកស៊ី​ត្រឹមត្រូវ ដែល​យក​ផលិតផល​គ្រប់មុខ​មក​ពិនិត្យ​និង​ឆ្លង​មន្ទីរពិសោធន៍ និង​ទទួល​លេខ​បញ្ជិកា ឫ​លេខ​ប្រវេទន៍​គឺ​គួរតែ​មានការ​ទទួលស្គាល់​។ ប៉ុន្តែ​ករណី​អ្នក​គោរព​ខ្លះ​មិន​គោរព​ខ្លះ ហើយ​អ្នកខ្លះ​អត់​តែ​ម្តង គឺ​ត្រូវ​តែ​ប្រឈម​មុខ​ច្បាប់​តាម​កម្រិត​ទោសទណ្ឌ​ជា​ធរមាន ។

ម្យ៉ាងវិញទៀត​ករណី​នេះ​គួរ​កុំ​ធ្វើ​ឫ​ចាត់វិធានការ​តែ​ពេល​ម្ចាស់​អាជីវកម្ម​មាន​បញ្ហា​ពិរុទ្ធភាព គឺ​គួរតែ​ធ្វើ​សូ​ម្បី​តែ​ពេល​ដែល​ម្ចាស់​អាជីវកម្ម​នៅ​ដំណើរការ​ប្រក្រតី​ឫ​ផលិតផល​កំពុង​ពេញ​និយម ។ យើង​ត្រូវ​ដឹង​ម្ចាស់​អាជីវកម្ម​ខ្លះ ព្រោះតែ​ចង់បាន​ចំណេញ​ច្រើន ដំបូង​សុំ​ច្បាប់ សុំ​លេខ​បញ្ជី​កា ឫ​លេខ​ប្រវេទន៍​ត្រឹមត្រូវ តែ​ដល់​អាជីវកម្ម​ខ្លួន​រីក​ចម្រើន​មាន​លុយ​មាន​អំណាច​មាន​បក្សពួក មាន​ខ្នង​តាំង​ល្មើសច្បាប់​ដោយ​រកស៊ី​ស្របច្បាប់​ខ្លះ​និង​មិន​ស្របច្បាប់​ខ្លះ ។ ករណី​នេះ​ដូច​ជា​ករណី​លោកស្រី ឆេ​ង ស្រី​រ័​ត្ន ម្ចាស់​គ្រឹះស្ថាន​អហ​រ័​ណ នីហរ័ណ ផលិតផល​គ្រឿងសម្អាង ឡា​ហ្វ រី​យ៉ា ឯ​.​ក ជាដើម ។

លោកស្រី​ម្នាក់​នេះ​បាន​ធ្វើ​អាជីវកម្ម​អន​ឡាញ​រាប់​ឆ្នាំ ដោយ​លក់​ផលិតផល​ជា​ច្រើន​មុខ នៅ​ក្នុង​នោះ​ក្រោយ​ពេល​ដែល​ស្ត្រី​នោះ​មាន​ពិរុទ្ធ​ផ្នែក​ច្បាប់ គេ​ចុះ​ទៅ​ត្រួតពិនិត្យ​ទៅ​បានដឹង​ថា នៅ​ក្នុង​ចំណោម​សំណាក​ផលិតផល​ដែល​គេ​យក​ទៅ​មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល​គេ​រក​ឃើញ​មាន​ផលិតផល​បំប៉ន​សុខភាព​ចំនូ​ន ២​មុខ និង​ផលិតផល​គ្រឿងសំអាង​៣​មុខ​គឺ​គ្មាន លេខ​បញ្ជិកា​ឫ​លេខ​ប្រវេទន៍​។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ផលិតផល​ដែល​គ្មាន លេខ​បញ្ជិកា​ឫ​លេខ​ប្រវេទន៍ ទាំងនោះ គឺ​គេ​រក​ឃើញ​នៅ​ក្នុង​ចំណោម​ផលិតផល​១៤ មុខ​ដែល​កំពុង​តែ​ចរាចរណ៍​នៅ​លើ​ទីផ្សារ ។ អ្វី​ដែល​សំខាន់​ផលិតផល​ដែល​មិន​មាន​លេខ​បញ្ជិកា​ឫ​លេខ​ប្រវេទន៍​ទាំងនោះ​គេ​បាន​រក​ឃើញ សា​ធាតុ​មួយ​ចំនួន ដែល​គេ​ប្រើប្រាស់​ខុស​បច្ចេកទេស​មានទុក្ខ​ទោស​ដល់​សុខភាព​មនុស្ស ។ សា​ធារ​ធាតុ​ទាំងនោះ​គឺ​មាន​ដូច​ជា Salicylic Acid, បារត​, សារធាតុ Tranexamic Acid ។ សា​ធាតុ​ទាំងនេះ អាច​ឲ្យ​ស្បែក​ស្ងួត រលាក​ស្បែក ប្រតិកម្ម​អាល់​ឡែក​ស៊ី​ស្បែក ខ្សោយ​តម្រង់​នោម មហារីក​ស្បែក​និង ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ ជាដើម​។​ល​។

ផ្អែក​តាម​ទឡ្ហីករណ៍​នេះ យើងខ្ញុំ​គិត​ថា ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផលិតផល​នានា​ទាំង​នាំ​ចូល​និង​ផលិត​នៅ​ក្នុងស្រុក គួរតែ​មាន​យន្តការ​ត្រួតពិនិត្យ​ជា​ប្រចាំ​តាម​កាលវិភាគ​និង​បែបបទ​ការងារ ឲ្យ​ច្បាស់លាស់ ។ ការងារ​ត្រួតពិនិត្យ​លេខ​បញ្ជិកា​ឫ​លេខ​ប្រវេទន៍ ក៏​ដូច​ជា​គុណភាព​ផលិតផល​មិនមែន​ធ្វើ​តែ​ម្តង​ចប់​នោះ​ទេ គឺ​គួរតែ​ធ្វើ​ជា​ប្រចាំ តាម​នីតិវិធី​និង​បែបបទ ក៏​ដូច​ជា​ស្តង់ដា​កំណត់​ច្បាស់លាស់​មាន​ចែក​នៅ​ក្រោម​ច្បាប់ ឲ្យ​បាន​ត្រឹមត្រូវ​។ ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​មាន​ក្រុមការងារ​ចល័ត​ត្រួតពិនិត្យ​ហើយ​ចាត់វិធានការ​ភ្លាម​ៗ មិនមែន​ធ្វើ​តែ​ម្តង​ហើយ ចប់​ឡើយ ។

មក​ដល់​ពេល​នេះ ផលិតផល​គ្រឿង​បំប៉ន​សុខភាព ឡេ ឱសថ​បុរាណ ឱសថ គឺ​មាន​ច្រើន​មុខ​ច្រើន​ម៉ាក ហើយ​ដំណើរការ​ចែកចាយ​នោះ​ក៏​ទូលំទូលាយ ជា​ពិសេស​នៅ​លើ​ទីផ្សា​អន​ឡាញ ។ ផលិតផល​ទាំងនេះ អាច​មាន​ផលិតផល​ដែល ទំនងជា​អាច​ជា​ផលិតផល​ដែល​គ្មាន​លេខ​បញ្ជិកា​ឫ​លេខ​ប្រវេទន៍ ។ ក្រៅពី​នោះ​ក៏​អាច​មាន​ផលិតផល​អាហារ​កែ​ច្នៃ និង គ្រឿង​កំប៉ុង​ជាដើម ដែល​ចាំបាច់​គួរតែ​លើកកម្ពស់​យន្តការ​ត្រួតពិនិត្យ ឲ្យ​បាន​ហ្មតចត់​ដើម្បី​សុខភាព​និង​សុវត្ថិភាព​អ្នក​ហូប​ចុក ក៏​ដូច​ជា​អ្នក​ប្រើប្រាស់​នៅ​ក្នុងស្រុក ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ