ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាមួយនឹង​គម្រោង​ថ្មី​មួយ អ្នក​នៅ​ខេត្តបាត់ដំបង​មិន​ចាំបាច់​មក​រក​ការងារ​ធ្វើ​នៅ​តាម​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ ឫ​កន្លែង​ផ្សេង​ទេ ដោយសារ​រោងចក្រ​ថ្មី​មួយ​ទើបនឹង​ទទួល​ភ្លើង​ខៀវ ។ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែសីហា​កន្លង​ទៅ​នេះ នៅ​ស្រុក​រតន​មណ្ឌល នៅ​ក្នុង​ខេត្ត បាត់ដំបង​គឺ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ថ្មី​មួយ​ដើម្បី​បង្កើត​រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ…

ជាមួយនឹង​គម្រោង​ថ្មី​មួយ អ្នក​នៅ​ខេត្តបាត់ដំបង​មិន​ចាំបាច់​មក​រក​ការងារ​ធ្វើ​នៅ​តាម​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ ឫ​កន្លែង​ផ្សេង​ទេ ដោយសារ​រោងចក្រ​ថ្មី​មួយ​ទើបនឹង​ទទួល​ភ្លើង​ខៀវ ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ខែសីហា​កន្លង​ទៅ​នេះ នៅ​ស្រុក​រតន​មណ្ឌល នៅ​ក្នុង​ខេត្ត បាត់ដំបង​គឺ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ថ្មី​មួយ​ដើម្បី​បង្កើត​រោងចក្រ​កែ​ច្នៃ​ផ្លែ​ឈើ ។
ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​មិនធំ​ទេ គឺ​មាន​ទឹកប្រាក់​តែត្រឹម​រង្វង់​២៧​លាន​ដុល្លារ​ទេ ប៉ុន្តែ​បាន​ផ្តល់​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​ច្រើន​ជាង​គម្រោង​នានា ដោយ​អាច​មាន​សមត្ថភាព​ផ្គត់ផ្គង់​ការងារ​ដល់​ទៅ ១.១៦០ កន្លែង​ឯណោះ ។

នៅ​ក្នុង​រយៈពេល ៨​ខែ​នៃ​ឆ្នាំ​២០២៥​នេះ កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​វិស័យ​កសិកម្ម​និង​កសិឧស្សាហកម្ម​មាន​តម្លៃ​សរុប​ប្រមាណ​ជា ៣៧០ លាន​ដុល្លារ ។

គម្រោង​វិនិយោគ​លើ​វិស័យ​កសិកម្ម​និង​កសិឧស្សាហកម្ម​មាន​ដូច​ជា​គម្រោង​កែ​ច្នៃ​ផ្លែ​ឈើ​នៅ​បាត់ដំបង គម្រោង​ចិញ្ចឹម​គោ​នៅ​ក្រចេះ គម្រោង​កសិកម្ម​នៅ​ខេត្ត​រតនៈគីរី គម្រោង​កែ​ច្នៃ​កៅស៊ូ​នៅ​ត្បូងឃ្មុំ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ