ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សាងសង់​ផ្ទះ​កំពុង​តែ​មាន​សន្ទុះ​ឡើង​វិញ​គួរ​កត់សម្គាល់ ខណៈការ​ទិញ​គ្រឿងសំណង់​ពី​បរទេស​បាន​កើន​ខ្លាំង​ដល់​ជិត​៥០​ភាគរយ បើ​ប្រៀបធៀប​រយៈ​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ។ ការ​នាំ​ចូល​សម្ភារៈ​សំណង់ នៅ​ឆមាស​ទី​១ គឺ​មានការ​កើនឡើង​៤៦,២​ភាគរយ ហើយ​បរិមាណ​ស៊ីម៉ង់ត៍​ផលិត​នៅ​ក្នុងស្រុក ដើម្បី​បំពេញ​បម្រើ​ដល់​តម្រូវការ​សាងសង់​ក្នុងស្រុក…

ការ​សាងសង់​ផ្ទះ​កំពុង​តែ​មាន​សន្ទុះ​ឡើង​វិញ​គួរ​កត់សម្គាល់ ខណៈការ​ទិញ​គ្រឿងសំណង់​ពី​បរទេស​បាន​កើន​ខ្លាំង​ដល់​ជិត​៥០​ភាគរយ បើ​ប្រៀបធៀប​រយៈ​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ។

ការ​នាំ​ចូល​សម្ភារៈ​សំណង់ នៅ​ឆមាស​ទី​១ គឺ​មានការ​កើនឡើង​៤៦,២​ភាគរយ ហើយ​បរិមាណ​ស៊ីម៉ង់ត៍​ផលិត​នៅ​ក្នុងស្រុក ដើម្បី​បំពេញ​បម្រើ​ដល់​តម្រូវការ​សាងសង់​ក្នុងស្រុក នៅ​៥​ខែ​ដើមឆ្នាំ​២០២៥ ក៏​មាន​កំណើន​កើនឡើង​រង្វង់​១៦​ភាគរយ​ផង​ដែរ ។ នេះ​បើ​យោង​តាម របាយការណ៍​ថ្មី​មួយ ដែល​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

ចំណែក​វិស័យ​សំណង់ និង​អចលនទ្រព្យ ដែល​ជា​ចរន្ត​ច​លករ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​មួយ​ដ៏​សំខាន់​របស់​ក​0​ម្ពុ​ជា​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ទទួល​បាន​កំណើន​ប្រសើរ​ឡើង​បន្តិច គឺ​២,៤​ភាគរយ​ដូច​គ្នា ។

របាយការណ៍​ថ្មី​មួយ ដែល​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា កំណើន​នេះ​វា​កម្រើក​ឡើង​ត្រឹម​កម្រិត​នេះ គឺ​ដោយសារ​តែ​ការ​មិន​ទាន់​ងើបឡើង​វិញ​នៃ​សំណង់​ធំ​ៗ តួរ​យ៉ាងដូច​ជា អគារ​ពាណិជ្ជកម្ម ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​សកម្មភាព​នៃ​សំណង់​ថ្លៃ​មធ្យម ជា​ពិសេស គឺ​ផ្នែក​លំនៅ​ស្ថាន និង​សំណង់​បម្រើ​ឲ្យ​វិស័យ​ឧស្សាហកម្ម ដូច​ជា​រោងចក្រ និង​ឃ្លាំង​គឺ កម្រើក ។ ក្រៅពី​នោះ សកម្មភាព​សំណង់​តូច​ៗ​ដែល​មាន​តម្លៃ​ទាប ជា​ពិសេស គឺ​លំនៅ​ស្ថាន​តាម​មូលដ្ឋាន​នៅ​ទូ​ទាំង​ប្រទេស​បាន​ងើបឡើង​វិញ​សន្សឹម​ៗ​មក​វិញ ។

ក្រៅពី​វិស័យ​សំណង់​ចេញ​វិស័យ​អចលនទ្រព្យ​ក៏​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​កម្រើក​ឡើង​នៅ​ក្នុង​រង្វង់​២,៤​ភាគរយ​ផង​ដែរ ដែល​គាំទ្រ​ដោយ​ចរន្ត​ទិញ និង​លក់​លំនៅ​ស្ថាន ជា​ពិសេស​ផ្នែក​ខុន​ដូ​ដែល​ជំរុញ​ដោយ​តម្រូវការ​ក្នុងស្រុក ស្រប​ពេល​ដែល​សកម្មភាព​អចលនទ្រព្យ​ត​បម្រើ​ឲ្យ​វិស័យ​ឧស្សាហកម្ម ដូច​ជា ជួល​រោងចក្រ និង​ដីធ្លី ជា​ពិសេស គឺ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​នៅ​តែ​បន្ត​រក្សា​បាន​នូវ​ចលនា​រឹង​មាំ ។

ផ្អែក​ទៅ​តាម​ស្ថានភាព​ដែល​បាន​ពិពណ៌នា​ខាងលើ យើង​អាច​ដឹង​ថា វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា កំពុង​បន្ត​ឆ្ពោះទៅ​កាន់ ការ​ងើបឡើង​វិញ​សន្សឹម​ៗ ក្រោយ​ពេល​ដែល​វា​ដាំ​ក្បាល​ចុះ​ជា​បន្តបន្ទាប់ តាំងពី​ឆ្នាំ​២០២០ ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ ១៩​មក​នោះ ។

មក​ដល់​ពេល​នេះ ដោយសារ​តែ​តម្រូវការ​វិនិយោគ​គិ​ន​បរទេស និង​ទីផ្សារ​អន្តរជាតិ នៅ​មិន​ទាន់​ប្រសើរ​បែប​នេះ នោះ​វិស័យ​សំណង់​ធំ​ៗ​នឹង​បន្ត​នៅ​ទ្រឹង ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ឲ្យ​តែ​កម្ពុជា​អាច​បន្ត​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​បរទេស និង​លំហូរ​នៃ​វិនិយោគទុន​ពី​ក្រៅ​ជា​បន្តបន្ទាប់​ទៅ​ទៀត​នោះ គេ​ជឿជាក់​ថា ការ​វិនិយោគ​លើ​សំណង់​អគារ​ធំ​ៗ​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​ក៏​នឹង​អាច​ទទួល​កំណើន​ឡើង​វិញ ។

សរុប​ទៅ វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា វាទ​ទួល​បាន​កំណើន​ត្រឹម​កម្រិត​បច្ចុប្បន្ន​នេះ គឺ​វា​ផ្អែក​តែ​លើ​តម្រូវការ​ក្នុងស្រុក មិនមែន​ដោយ​វិនិយោគិន​បរទេស​ដូច​មុន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​កំណើន​នៃ​លំនៅ​ស្ថាន​តម្លៃ​សមរម្យ និង​អចលនទ្រព្យ​សម្រាប់​ឧស្សាហកម្ម វា​នឹង​ក្លាយជា​ចំណុច​ចម្បង​នាំ​ឲ្យ​មាន​កំណើន​ឡើង​វិញ​នៅ​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ