ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​កា​រត​ភ្ជាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ប្រមាណ​ជា​១.០៣៥ គីឡូម៉ែត្រ បាន​កំពុង​តែ​ប្រែក្លាយ​មុខមាត់​របស់​ឡាវ ដោយពេល​នេះ ក្រៅពី​លើកកម្ពស់​ភាព​ទាក់ទាញ​នៃ​សក្តានុពល​ទីផ្សារ​ចិន សូ​ម្បី​តែ​ថៃ វៀតណាម និង​កម្ពុជា ក៏​បាន​កំពុង​តែ​ចាប់អារម្មណ៍​ត​ភ្ជាប់​សេដ្ឋកិច្ច និង​ការ​ដឹក​ជញ្ជូន​ជាមួយ​ឡាវ​ផង​ដែរ…

ព្រោះតែ​កា​រត​ភ្ជាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ប្រមាណ​ជា​១.០៣៥ គីឡូម៉ែត្រ បាន​កំពុង​តែ​ប្រែក្លាយ​មុខមាត់​របស់​ឡាវ ដោយពេល​នេះ ក្រៅពី​លើកកម្ពស់​ភាព​ទាក់ទាញ​នៃ​សក្តានុពល​ទីផ្សារ​ចិន សូ​ម្បី​តែ​ថៃ វៀតណាម និង​កម្ពុជា ក៏​បាន​កំពុង​តែ​ចាប់អារម្មណ៍​ត​ភ្ជាប់​សេដ្ឋកិច្ច និង​ការ​ដឹក​ជញ្ជូន​ជាមួយ​ឡាវ​ផង​ដែរ ។

កាលពី​ពេល​ថ្មី​ៗ​នេះ ថៃ​ដែល​ពីមុខ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារ​ចិន​ដោយ​ផ្លូវ​ខ្លួនឯង​តាម​ផ្លូវ​សមុទ្រ​នៅ​ពេល​នេះ មាន​ទំនិញ​ជា​ច្រើន​សូ​ម្បី​តែ​ទុរេន និង​ផលិតផល​កសិកម្ម​ជា​ច្រើន​ទៀត ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​រយៈផ្លូវ​រថភ្លើង​ភ្ជាប់​ពី​យូ​ណា​ន មក​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ​នេះ​ផង​ដែរ ។ ដោយឡែក​ពេល​នេះ វិនិយោគិន​វៀតណាម បាន​កំពុង​តែ​សម្រុកចូល​ទីផ្សារ​វិនិយោគ​នៅ​ឡាវ​ធ្វើ​កសិកម្ម និង​ផលិតកម្ម​ឧស្សាហកម្ម​ផ្សេង​ៗ ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ពីព្រោះ​តែ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ ។

គ្រាន់តែ​ទុរេន​ដែល​មាន​សក្តានុពល​តម្លៃ​ប្រមាណ​ជា​៧​ពាន់​លាន​ដុល្លារ នៅ​ទីផ្សារ​ចិន នៅ​ក្នុង​មួយ​ឆ្នាំ ហើយ​ដែល​សព្វថ្ងៃ​បាន​កំពុង​តែ​កាន់កាប់​ដោយ​ថៃ និង​វៀតណាម ក៏​ត្រូវ​បាន​ឡាវ​ដាក់​គោលដៅ​ជំរុញ​ការ​នាំ​ចេញ​ហើយដោយ​រំពឹង​ថា នៅ​ក្នុង​ឆ្នាំ​២០២៦​ខាង​មុខ​នេះ ឡាវ​អាច​នាំ​ចេញ​នូវ​ទុរេន​ដែល​មានគុណ​ភាព​ខ្ពស់​ទៅ​កាន់​ចិន ។

សារព័ត៌មាន Laotian Times បាន​រាយ​ការ​ណ៌​ថា ប្រទេស​ឡាវ កំពុង​រៀបចំ​ផ្គត់ផ្គង់​ទុរេន​គុណភាព​ខ្ពស់​ប្រមាណ​៤០០​តោន ទៅ​កាន់​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស គឺ​ចិន​។ លោក អេ​ឡា​វ៉ា​ន ឡា​ត​ផា​ឌី (Elavan Ladpakdee)​តំណាង​ក្រុមហ៊ុន​ធុរកិច្ច​ទុរេន​ឡាវ​បាន​បាន​អះអាង​ថា បច្ចុប្បន្ន​ប្រទេស​នេះ​មាន​ផ្ទៃដី​ដាំ​ទុរេន​ចំនួន​តែ​២៦៩ ហិច​តា ប៉ុន្តែ​គ្រោង​នឹង​ពង្រីក​រាប់​ពាន់​ហិ​កតា​បន្ថែម​ទៀត ។

តាម​កាសែត​វៀង​ច័ន្ទ​ថែម​វិញ បាន​រាយការណ៍​ថា អាជ្ញាធរ​ខេត្ត អា​តា​ពឺ (Attapeu) ថ្មី​ៗ​នេះ បាន​ផ្តល់​សម្បទាន​ដល់​ក្រុមហ៊ុន​ឡាវ​ចំនួន​បី ដោយ​អនុញ្ញាត​ឱ្យ​ពួក​គេ​ដាំ​ទុរេន​លើ​ផ្ទៃដី​រាប់រយ​ហិ​កតា ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទូលំទូលាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ការ​ដាំ​ដុះ​ផ្លែ​ឈើ​តាម​មូលដ្ឋាន​ពាណិជ្ជកម្ម ។

ការ​ផ្លាស់​ប្តូរ​នេះ អាច​គាំទ្រ​ដល់​មហិច្ឆតា​របស់​ប្រទេស​ឡាវ ក្នុង​ការ​ក្លាយជា​អ្នក​ផ្គត់ផ្គង់​ទុរេន​ដល់​ប្រទេស​ចិន​ជិតខាង​ដែល​វិនិយោគិន​កំពុង​ស្វែងរក​ការ​ពង្រីក​ចម្ការ​ទុរេន​នៅ​ក្នុង​ប្រទេស​ឡាវ ដើម្បី​ឱ្យ​ផ្លែ​ឈើ​កាន់តែ​ច្រើន​អាច​ដាំ​ដុះ និង​លក់​ទៅ​ប្រទេស​ចិន ដើម្បី​ជួយ​បំពេញតម្រូវការ​កើនឡើង ។

តាម​សេចក្តី​រាយ​ការ​ណ៏​របស់​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ ក្រៅពី​ក្រុមហ៊ុន​នៅ​ក្នុងស្រុក នៅ​មាន​ក្រុមហ៊ុន​មក​ពី​ចិន និង​វៀតណាម ជាដើម​បាន​កំពុង​តែ​ចាប់អារម្មណ៍​នឹង​គម្រោង​កសិកម្ម​នៅ​ក្នុង​ប្រទេស​ឡាវ ដោយ​ភាគច្រើន គឺ​សំឡឹង​រក​ទីផ្សារ​ផ្គត់ផ្គង់​ទៅ​ចិន ។

សម្រាប់​កម្ពុជា បើ​ទោះបីជា​យើង​នៅ​មិន​ទាន់​អាច​រកបាន​នូវ​តួរ​លេខ​នៃ​ការ​ផ្លាស់​ប្តូរ​ទំនិញ​ជាមួយនឹង​ចិនតា​មរយៈ​ឡាវ​ក៏​ពិតមែន ក៏​មាន​សេចក្តីរាយការណ៍​ខ្លះ​បាន​លើក​ឡើង​ថា មាន​ទំនិញ​ចិន​ជា​ច្រើន​បាន​ហូរ​ចូល​មក​កាន់​ប្រទេស​កម្ពុជា តាម​រយៈ​ឡាវ​បណ្តើ​ៗ ។ ដូច្នេះ​នៅ​ថ្ងៃ​មុខ​កម្ពុជា​ទំនងជា​អាច​នឹង​បង្កើន​ការ​ពឹងពាក់​លើ​ឡាវ​បន្ថែម​ទៀត​ផង​ដែរ ដើម្បី​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិនតា​មរយៈ​ឡាវ ជា​ពិសេស គឺ​កាន់​ខេត្ត​យូ​ណា​ន ដែល​គេ​ដឹង​ថា គឺ​អាច​មាន​ចំនួន​ប្រមាណ​ជា​៤៧ លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ