ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ដើម្បីជាតិ! វីរកងទ័ពខ្មែរ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម​

21 ម៉ោង មុន

ខេត្តកំពត៖​ កងវរសេនាតូចលេខ ៣៣៥ នៃតំបន់ប្រតិបត្តិការសឹករងកំពត យោធភូមិភាគទី៤ បានបន្តអនុវត្តភារកិច្ចល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។ សកម្មភាពនេះធ្វើឡើងក្រោមការដឹកនាំរបស់ លោកអនុសេនីយ៍ឯក អ៊ួង សិទ្ធ…

ខេត្តកំពត៖​ កងវរសេនាតូចលេខ ៣៣៥ នៃតំបន់ប្រតិបត្តិការសឹករងកំពត យោធភូមិភាគទី៤ បានបន្តអនុវត្តភារកិច្ចល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។ សកម្មភាពនេះធ្វើឡើងក្រោមការដឹកនាំរបស់ លោកអនុសេនីយ៍ឯក អ៊ួង សិទ្ធ មេបញ្ជាការកងអនុសេនាធំទី៣។

​យោងតាមកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងយោធាបានធ្វើការល្បាតត្រួតពិនិត្យបង្គោលសីមា និងក្តាប់សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនចាប់ពី ​បង្គោលលេខ ៣០២/៣ រហូតដល់បង្គោលលេខ ៣០២/៥​។ តំបន់នេះស្ថិតនៅក្នុង​ភូមិព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត​ ជាប់នឹងភូមិវ៉ាខាន់ ឃុំយុំាងថាញ់ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។

ការល្បាតនេះមានគោលបំណងសំខាន់ៗជាច្រើន៖ តាមដាន និងក្តាប់ឱ្យជាប់រាល់បទល្មើសផ្សេងៗ​ដែលអាចកើតមានឡើង ដូចជាការលួចឆ្លងដែនខុសច្បាប់ ការលួចនាំចេញនាំចូលផលិតផលខុសច្បាប់ និងការជួញដូរផ្សេងៗ។ ការពារអធិបតេយ្យភាពទឹកដី​ របស់កម្ពុជា។ និងធ្វើឱ្យមានតម្លាភាពល្អ ភាពសុក្រឹតយុត្តិធម៌​ទៅវិញទៅមក និងភាពប្រាស្រ័យទាក់ទងល្អរវាងប្រជាជននៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)។

​ជាមួយគ្នានេះ កងវរសេនាតូចលេខ ៣៣៥ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តតួនាទី ភារកិច្ច គោរពតាមបទបញ្ជារបស់ថ្នាក់លើ ដោយយកចិត្តទុកដាក់ល្បាតជាប្រចាំ និងត្រៀមកម្លាំង ១០០% ក្នុងបុព្វហេតុការពារទឹកដី។ ក្រៅពីនេះ កងទ័ពក៏ត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ដោយខិតខំអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាលក្នុងការកសាងព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយជា ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ