ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លៀង​ធ្លាក់​ខ្លាំងលាយឡំខ្យល់កន្ត្រាក់​ នៅ​តំបន់​មួយ​ចំនួនក្នុងខេត្តកំពត ​បណ្ដាលឱ្យ​​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ

15 ម៉ោង មុន
  • កំពត

​ខេត្តកំពត​ ៖ នា​រសៀល​ថ្ងៃ​ទី ២១ ខែ កក្កដា ឆ្នាំ ២០២៥​នេះ ខេត្តកំពត​តំបន់​មួយ​ចំនួន​បាន​ទទួល​រង ដោយ​គ្រោះ​ធម្មជាតិភ្លៀង​ធ្លាក់​ខ្លាំង​ជោគ​ជាំ​នឹង​លាយឡំ​ខ្យល់​ក​ន្ទ្រា​ក់​បោកបក់​ខ្លាំង…

​ខេត្តកំពត​ ៖ នា​រសៀល​ថ្ងៃ​ទី ២១ ខែ កក្កដា ឆ្នាំ ២០២៥​នេះ ខេត្តកំពត​តំបន់​មួយ​ចំនួន​បាន​ទទួល​រង ដោយ​គ្រោះ​ធម្មជាតិភ្លៀង​ធ្លាក់​ខ្លាំង​ជោគ​ជាំ​នឹង​លាយឡំ​ខ្យល់​ក​ន្ទ្រា​ក់​បោកបក់​ខ្លាំង បណ្ដាល​ឲ្យ​លំនៅ​ឋាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​រង​ការ​ខូចខាត​ជាដើម ។

ជុំវិញ​រឿង​នេះ រដ្ឋបាល​ខេត្តកំពត​បាន​អំពាវនាវ អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្រោយ​ពី មាន​ភ្លៀង​ធ្លាក់​ច្រើន នឹង​ខ្យល់​បោកបក់​ខ្លាំង​នា​រសៀល​ថ្ងៃ​ទី​២១​នេះ​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​កាលពីថ្ងៃទី២០ កក្កដា ឆ្នាំ២០២៥ ក្រសួង​ធនធានទឹក នឹង​ឧតុនិយម បាន​ជូនដំណឹង​ស្តី ពី​ស្ថានភាព កូន​រដូវប្រាំង ឆ្នាំ ២០២៥ ។ ក្នុង​នោះ​ដែរ​ក៏​មាន ខេត្ត​ចំនួន​៤ ដែល​ជាប់​នឹង​មាត់សមុទ្រ​កម្ពុជា មាន​ដូច​ជា ខេត្ត​កែប ខេត្តកំពត ខេត្ត​ព្រះ​សីហ​នុ នឹង​ខេត្តកោះកុង នឹង​មាន​ភ្លៀង​ធ្លាក់ ស្គរ​រន្ទះ ខ្យល់​កន្ត្រាក់ គ្រប់​ដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ ១៥​ភាគរយ ដោយ​មាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី​២០​រហូត​ដល់​ថ្ងៃ​ទី​២២​ខែកក្កដា​នេះ ។ ក៍ប៉ុន្តែ ក្រោយ​ពី​ថ្ងៃ​ទី ២២ ខែ កក្កដា ឆ្នាំ ២០២៥ ដល់​ថ្ងៃ​ទី ១០ ខែ សីហា ឆ្នាំ ២០២៥ គឺ​ពុំ​មាន​ភ្លៀង​ធ្លាក់​នោះ​ទេ ជា​ហេតុ​ធ្វើ​អោយ​មាន កូន​រដូវប្រាំង​សំរាប់​ឆ្នាំ ២០២៥​នេះ ។

ជាមួយ​គ្នា​នេះ​ដែរ ទើប​ក្រសួង​ធនធានទឹក នឹង​ឧតុនិយម សូម​អោយ​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​យកចិត្តទុកដាក់ អំពី​ស្ថានភាព​អាកាសធាតុ នឹង​ប្រើប្រាស់​ទឹក សន្សំ​សំចៃ ដើម្បី​ជៀសវាង​ពី​ការ​កង្វះ​ទឹក​សំរាប់​ដំណាំ​ស្រូវ​និង​ដំណាំ​ផ្សេង​ៗ​ដោយ​គ្រោះ​រាំង​ស្ងួត​នា​កូន​រដូវប្រាំង​ដែល​កើត​មាន​ឡើងជា​យថាហេតុ នៅ​ពេល​ខាង​មុខ​នេះ ។

បន្ថែម​ពី​នេះ ផេ​ក​ស្នងការ​ខេត្តកំពត វិញ​ក៍បាន បង្ហោះ​សារ​ដែរ​ថា​: សូម​បងប្អូន​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់ កុំ​ចត​ឡាន​រឺ ម៉ូតូ ចត​ក្រោម​ដើមឈើ នឹង​ជ្រក​ក្រោម​ដើមឈើ ព្រោះ​មាន​ខ្យល់​ខ្លាំង​ណាស់ ខ្លាច​បណ្ដាល​អោយ​មាន​គ្រោះថ្នាក់​ដោយ​ដើមឈើ​បាក់​ឬ​រលំ​សង្កត់​លើ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ