ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ កងកម្លាំង និង​ម្ចាស់​ខុន​ដូ សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្ទះ​ជួល សហការ​គ្នា​ឱ្យ​បាន​ស្អិតរ​មួ​ត ក្នុង​ការ​គ្រប់គ្រង​វត្តមាន​ជនបរទេស និង​​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams)

10 ម៉ោង មុន
  • ប៉ៃលិន

​​ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មានការ​បង្ក្រាប​ទូ​ទាំង​ប្រទេស​យ៉ាង​កក្រើក​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រុម​ឆបោក និង​ចាប់ជំរិត​រហូត​មក​ដល់​ពេល​នេះ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ កងកម្លាំង…

​​ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មានការ​បង្ក្រាប​ទូ​ទាំង​ប្រទេស​យ៉ាង​កក្រើក​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្រុម​ឆបោក និង​ចាប់ជំរិត​រហូត​មក​ដល់​ពេល​នេះ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ កងកម្លាំង និង​ម្ចាស់​ខុន​ដូរ អា​ផាត​មិន សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្ទះ​ជួល សហការ​គ្នា​ឱ្យ​បាន​ស្អិតរ​មួ​ត ក្នុង​ការ​គ្រប់គ្រង​វត្តមាន ជនបរទេស ដោយ​ធានា​បាន​ថា ជនបរទេស​ស្នាក់​នៅ​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​ទាំងអស់ សុទ្ធតែ​ជា​ជន​ដែល​ស្នាក់​នៅ​ដោយ​ស្របច្បាប់ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឧ​ក្រិត និង​ការ​ចាប់ជំរិត ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams) ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន​។

ការ​ស្នើ​របស់​លោក​ជំទាវ​អភិបាលខេត្ត បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ផ្សព្វផ្សាយ​ការងារ​គ្រប់គ្រង​វត្តមាន​ជនបរទេស និង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams ដល់​ម្ចាស់ និង​អ្នកគ្រប់គ្រង ខុន​ដូរ អា​ផាត​មិន សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្ទះ​ជួល ក្នុងភូមិ​សាស្ត្រ​ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៥ នៅ​សាលាខេត្ត​ប៉ៃលិន​។

លោក​ជំទាវ បាន ស្រី​មុំ បាន​មាន ប្រសាសន៍​លើក​ឡើង​ថា​៖ បងប្អូន​ដែល​ជា​ម្ចាស់ និង​អ្នកគ្រប់គ្រង ខុន​ដូរ អា​ផាត​មិន សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្ទះ​ជួល ដែល​មក​ចូលរួម​ប្រជុំ​នា​ពេល​នេះ គឺ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​នៃ​ការ​គ្រប់គ្រង វត្តមាន​ជនបរទេស ដើម្បី​ធានា​បាន​ថា ជនបរទេស​ដែល​ស្នាក់​នៅ​ទីតាំង​អាជីវកម្ម​របស់​បងប្អូន គឺ​សុទ្ធតែ​ជា​ជន​ដែល​ស្នាក់​នៅ​ដោយ​ស្របច្បាប់ មិន​មាន​បទល្មើស មិន​រត់គេច​មក​លាក់ខ្លួន មិន​ពាក់ព័ន្ធ​បទល្មើស​ឧ​ក្រឹ​ត និង​លួចលាក់​ធ្វើការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams) ដោយ​ត្រូវ​ជៀស​ឱ្យ​បាន​ពី​ការ​ចោទប្រកាន់​ថា​ជា​អ្នក​ផ្សំ​គំនិត​បិទ​បាំង​បទល្មើស ឬ​លាក់បាំង​ជនបរទេស​ស្នាក់​នៅ​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់ នៅ​ទីតាំង​ដែល​ខ្លួន​បាន​ជួល​។

លោក​ជំទាវ​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ប​ព្ជា​ក់ថា​៖ សម្រាប់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ពិតជា​គាំទ្រ​ចំពោះ​ការ​បើក​អាជីវកម្ម​របស់​បងប្អូន តែ​ក៏​មិន​ចង់​ឃើញ មានការ​អនុវត្ត​ខុសច្បាប់ ដូច​ជា​ការ​ជួល​ទីតាំង​អាជីវកម្ម បើក​ជា​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់​, ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams) ឬ​លាក់​ទុក​ជនបរទេស​មិន​ស្របច្បាប់​នោះ​ទេ ហើយ​ដើម្បី​ឱ្យ​ម្ចាស់ និង​អ្នកគ្រប់​គ្រង ខុន​ដូរ អា​ផាត​មិន សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្ទះ​ជួល​រួច​ផុត​ទោសទណ្ឌ​នៃ​ផ្លូវច្បាប់ ខណៈ​មាន​ជនបរទេស​មក​ជួល​ស្នាក់​នៅ ត្រូវ​រាយការណ៍​តាម​ប្រ​ព័​ន្ឋ FPCS ដែល​ជា​ប្រ​ព័​ន្ឋ​គ្រប់គ្រង​ទិន្នន័យ​ស្នាក់​នៅ​របស់​ជនបរទេស​ទាំង​អ្នក​ស្នាក់​នៅ​ចាស់ និង​អ្នក​ចំណូល​ថ្មី ព្រមទាំង​ធ្វើ​បែបបទ​គ្រប់គ្រង​រដ្ឋបាល ជាមួយ​អាជ្ញាធរ ដែល​មាន​កិច្ចសន្យា​ឱ្យ​បាន​ច្បាស់លាស់ តើ​ថា​ជនបរទេស​ទាំងនោះ ស្នាក់​នៅ​ប៉ុន្មាន​នាក់ ប៉ុន្មាន​ថ្ងៃ ខែ ឆ្នាំ​ជាដើម ហើយ​បើ​មិន​អនុវត្ត​តាម​ការ​ណែនាំ​ខាងលើ​នេះ​ទេ នៅ​ពេល​មាន​បញ្ហា គឺ​ម្ចាស់​អាជីវកម្ម​ជួល នឹង​អាច​ប្រឈម​មុខ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ